ជំនួយ​ការសិក្សា
ក.យ.ស., ម៉ាថាយ 9


ក.យ.ស., ម៉ាថាយ ៩:១៨–២១ (ឯកសារ​នេះ​ត្រូវ​បាន​សាង​ឡើង​វិញ ដោយ​ព្យាការី​យ៉ូសែប ស៊្មីធ ដែល​បាន​បញ្ចូល​នៅ​ចន្លោះ​គម្ពីរ​ម៉ាថាយ ៩:១៥ និង​ម៉ាថាយ ៩:១៦)

(ព្រះ​យេស៊ូវ ទ្រង់​មិន​ទទួល​ស្គាល់​បុណ្យ​ជ្រមុជ​ទឹក​នៃ​ពួក​ផារីស៊ី ទ្រង់​បាន​ប្រទាន​ក្រឹត្យ​វិន័យ​នៃ​លោក​ម៉ូសេ)។

១៨គ្រា​នោះ ពួក​ផារីស៊ី​បាន​ទូល​នឹង​ទ្រង់​ថា តើ​លោក​នឹង​មិន​ទទួល​ស្គាល់​យើង ព្រម​ទាំង​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ទេ​ឬ​អី ដោយ​ឃើញ​ថា យើង​កាន់​តាម​ក្រឹត្យ​វិន័យ​ទាំង​មូល?

១៩ប៉ុន្តែ​ព្រះ​យេស៊ូវ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា អ្នក​រាល់​គ្នា​ពុំ​បាន​កាន់​តាម​ក្រឹត្យ​វិន័យ​ទេ។ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​កាន់​តាម​ក្រឹត្យ​វិន័យ​មែន នោះ​អ្នក​រាល់​គ្នា​ច្បាស់​ជា​បាន​ទទួល​ខ្ញុំ​ហើយ ត្បិត​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ឲ្យ​ក្រឹត្យ​វិន័យ​នោះ។

២០ខ្ញុំ​មិន​ទទួល​ស្គាល់​អ្នក ព្រម​ទាំង​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក​ទេ ពី​ព្រោះ​វា​គ្មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​ឡើយ។

២១ត្បិត​កាល​របស់​ថ្មី​បាន​មក​ដល់ នោះ​របស់​ចាស់​នឹង​ត្រូវ​ដក​ចេញ។