ក.យ.ស., ម៉ាថាយ ៣:២៤–២៦ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ២:២៣)
(យុវវ័យ និងកុមារភាពរបស់ព្រះយេស៊ូវត្រូវបានអធិប្បាយប្រាប់)
២៤ហើយហេតុការណ៍បានកើតឡើងថា ព្រះយេស៊ូវទ្រង់បានធំពេញវ័យឡើងជាមួយនឹងប្អូនៗរបស់ទ្រង់ ហើយបានចម្រើនកម្លាំងជាខ្លាំងឡើង ហើយបានទន្ទឹងដល់ព្រះអម្ចាស់ ចាំពេលនៃការងារបម្រើរបស់ទ្រង់មកដល់។
២៥ហើយទ្រង់បានបម្រើ នៅក្រោមព្រះវរបិតារបស់ទ្រង់ ហើយទ្រង់ពុំមានព្រះបន្ទូលដូចមនុស្សដទៃឡើយ ហើយទ្រង់ក៏ពុំត្រូវបង្រៀនឡើយ ត្បិតទ្រង់មិនត្រូវការឲ្យមនុស្សណាម្នាក់បង្រៀនទ្រង់ឡើយ។
២៦ហើយជាច្រើនឆ្នាំក្រោយមក វេលានៃការងារបម្រើរបស់ទ្រង់ក៏មកដល់។
ក.យ.ស., ម៉ាថាយ ៣:៤៣–៤៦ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ៣:១៥–១៧)
(ព្រះយេស៊ូវទ្រង់បានទទួលបុណ្យជ្រមុជទឹកពីយ៉ូហានដោយការពន្លិច)។
៤៣ហើយព្រះយេស៊ូវទ្រង់បានមានព្រះបន្ទូលតបទៅគាត់ថា ចូរឲ្យខ្ញុំបានទទួលបុណ្យជ្រមុជទឹកពីអ្នកចុះ ត្បិតគួរឲ្យយើងបំពេញនូវគ្រប់សេចក្ដីសុចរិត។ រួចគាត់ក៏ព្រមធ្វើថ្វាយទ្រង់។
៤៤ហើយយ៉ូហានបានចុះទៅក្នុងទឹក ហើយបានធ្វើបុណ្យជ្រមុជទឹកថ្វាយទ្រង់។
៤៥ហើយកាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹកហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ហើយយ៉ូហានបានឃើញ ហើយមើលន៏ ផ្ទៃមេឃក៏បើកចំហដល់គាត់ ហើយគាត់បានឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាបស ហើយសណ្ឋិតលើព្រះយេស៊ូវ។
៤៦ហើយមើលន៏ គាត់បានឮសំឡេងចេញពីស្ថានសួគ៌ថា នេះជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់។ ចូរស្ដាប់តាមទ្រង់ចុះ។