ក.យ.ស., ម៉ាថាយ ២៦:២២, ២៤–២៥ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ២៦:២៦–២៩; ក.យ.ស., ម៉ាកុស ១៤:២០–២៥)
(ព្រះយេស៊ូវទ្រង់បានតាំងបុណ្យរំឭកឡើង)។
២២ហើយគ្រាដែលគេកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយកាច់ រួចប្រទានពរដល់នំប៉័ងនោះ រួចហើយប្រទានទៅពួកសិស្សរបស់ទ្រង់ ហើយមានព្រះបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជាការនឹកចាំដល់រូបកាយខ្ញុំ ដែលខ្ញុំចេញថ្លៃលោះអ្នក។
២៤ត្បិតនេះហើយជាការនឹកចាំដល់ឈាមខ្ញុំនៃសេចក្ដីសញ្ញាថ្មី ដែលបានច្រួចចេញ សម្រាប់មនុស្សជាច្រើន ដែលនឹងជឿដល់ឈ្មោះខ្ញុំ សម្រាប់ការផ្ដាច់បាបទាំងឡាយរបស់ពួកគេ។
២៥ហើយខ្ញុំឲ្យបញ្ញត្តិមួយដល់អ្នកថា អ្នករាល់គ្នាត្រូវធ្វើនូវអ្វីៗដែលអ្នករាល់គ្នាឃើញខ្ញុំធ្វើ ហើយចូរធ្វើទីបន្ទាល់អំពីខ្ញុំរហូតដល់ចុងបំផុត។