ជំនួយ​ការសិក្សា
ក.យ.ស., ម៉ាថាយ 6


ក.យ.ស., ម៉ាថាយ ៦:១៤ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៦:១៣; ការ​កែសម្រួល​ដូច​គ្នា ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​គម្ពីរ​លូកា ១១:៤)

(ព្រះ​អម្ចាស់​ទ្រង់​ពុំ​ដែល​នាំ​យើង​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ)។

១៤ហើយ​សូម​កុំ​ឲ្យ​យើង​ត្រូវ​បាន​នាំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ ប៉ុន្តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្ដី​អាក្រក់​វិញ។

ក.យ.ស., ម៉ាថាយ ៦:២២ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៦:២២)

(បើ​សិន​ជា​ភ្នែក​របស់​យើង​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ​នៃ​ព្រះ នោះ​រូប​កាយ​យើង​ទាំង​មូល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ)។

២២ពន្លឺ​របស់​រូប​កាយ គឺជា​ភ្នែក បើ​សិន​ជា​ភ្នែក​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ​នៃ​ព្រះ នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ។

ក.យ.ស., ម៉ាថាយ ៦:៣៨ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៦:៣៣)

(យើង​គួរ​ស្វែងរក​ដើម្បី​កសាង​នគរ​ព្រះ​ជា​មុន​សិន)។

៣៨ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​ស្វែងរក​អ្វីៗ​នៃ​លោកិយ​នេះ​ឡើយ ប៉ុន្តែ​ចូរ​អ្នក​ស្វែងរក ដើម្បី​កសាង​នគរ​ព្រះ ហើយ​ដើម្បី​តាំង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ថែម​ទៀត។