ជំនួយ​ការសិក្សា
ក.យ.ស., ម៉ាថាយ 7


ក.យ.ស., ម៉ាថាយ ៧:១–២ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៧:១–២)

(ចូរ​កុំ​ថ្កោលទោស​ដោយ​មិន​សុចរិត​ឡើយ)។

ឥឡូវ នេះ​គឺជា​ព្រះ​បន្ទូល​ទាំង​ឡាយ​ដែល​ព្រះ​យេស៊ូវ ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ថា ពួក​គេ​គួរ​ប្រាប់​ដល់​បណ្ដាជន។

ចូរ​កុំ​ថ្កោលទោស​ដោយ​មិន​សុចរិត​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​គេ​ថ្កោលទោស​វិញ ប៉ុន្តែ​ចូរ​ថ្កោលទោស​ដោយ​ការ​ថ្កោល​ទោស​ដ៏​សុចរិត​ចុះ។

ក.យ.ស., ម៉ាថាយ ៧:៩–១១ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៧:៦)

(ចូរ​កុំ​ប្រាប់​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​ដល់​ពិភពលោក​ឡើយ)។

ចូរ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ពិភពលោក ដោយ​និយាយ​ទៅ​កាន់​មនុស្ស​ទាំង​អស់​ថា ចូរ​ប្រែ​ចិត្ត​ចុះ ត្បិត​នគរ​ស្ថាន​សួគ៌​បាន​មក​ជិត​ដល់​អ្នក​ហើយ។

១០ហើយ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ទុក​ក្នុង​ខ្លួន​ចុះ ត្បិត​វា​មិន​សម​នឹង​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​អ្នក​រាល់​គ្នា​ត្រូវ​បោះ​កែវ​មុក្ដា​ទាំង​ឡាយ​របស់​អ្នក​ដល់​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​វា។

១១ត្បិត​ពិភពលោក​ពុំ​អាច​ទទួល​នូវ​អ្វី​ដែល​ខ្លួន​អ្នក​រាល់​គ្នា​ផ្ទាល់​ពុំ​អាច​នឹង​ទ្រ​បាន​នោះ​ឡើយ ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​កែវ​មុក្ដា​ទាំង​ឡាយ​របស់​អ្នក​ដល់​ពួក​គេ​ឡើយ ក្រែង​ជា​ពួក​គេ​បែរ​មក​វិញ ហើយ​ខ្វេះ​អ្នក។