២០២១
ជូន​ចំពោះ​ប្រិយមិត្តទាំងឡាយ
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


ជូន​ចំពោះ​ប្រិយមិត្ត​ទាំងឡាយ

រូបភាព
May 2021 Friend

ព្រះវរ​បិតាសួគ៌​មាន​បន្ទូល​មក​កាន់​យើង​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។ ហើយ​នៅ​ខែ​មុន យើង​បាន​ស្តាប់​ពួក​ព្យាការី និង​ពួក​សាវក​នៅ​ក្នុង​សន្និសីទ​ទូទៅ ! ពាក្យពេចន៍​ដែល​យើង​បាន​ស្តាប់​នៅ ក្នុង​សន្និសីទ​ទូទៅ​គឺ​មាន​សារៈសំខាន់​ចំពោះ​យើង​ទាំងអស់​គ្នា ។ ពាក្យពេចន៍​ទាំងនោះ​ប្រាប់​យើង​ពី​របៀប​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ គ្រីស្ទ ។

តើ​ផ្នែក​ណា​ដែល​អ្នក​ចូលចិត្ត​នៅក្នុង​សន្និសីទ ? ចូល​ទៅកាន់ ទំព័រទី ២ ដើម្បី​អាន​សារលិខិត​ពិសេស​មួយ​មក​ពី​ព្យាការី !

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

រូបភាព
two sisters looking at Friend magazine

តើ​ខ្ញុំ​ជា​នរណា?

យើង​លេង​ល្បែង កំសាន្ត « តើ​ខ្ញុំ​ជា​នរណា ? » ហើយ​ចូលចិត្ត​វា ( ខែ មិថុនា ឆ្នាំ ២០២០ ) ! សូម​អរគុណ​សម្រាប់​ល្បែង​សប្បាយៗ និង​ដំណើរ​រឿង​ល្អៗ ! យើង​ក៏​ចូលចិត្ត​ស្តាប់​ដំណើររឿង​ក្នុង​ទស្សនាវដ្តី ប្រិយមិត្ត ជា​សំឡេង ខណៈពេល​យើង​កំពុង​ទទួលទាន​អាហារ​ដែរ ។ វា​ជួយ​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ​នៅក្នុង​គេហដ្ឋាន​របស់​យើង ។

វ៉ាលីនថាន និង ជូលី ភី អាយុ ៤ ឆ្នាំ និង 6 ឆ្នាំ រស់​នៅ រដ្ឋ​អារីហ្សូណា ស.រ.អា.

រូបភាព
two brothers reading Friend outside

កន្លែង​ដែល​យើង​អាន​ទស្សនាវដ្តី ប្រិយមិត្ត

ប្អូន​ប្រុស ម៉ាសេលកូ និង អាឡាវ៉ាន់ត្រូ អេ អាយុ ៦ ឆ្នាំ និង ៣ ឆ្នាំ អាន​ទស្សនាវដ្តី ប្រិយមិត្ត ជា​ភាសា​អេស្ប៉ាញ រស់​នៅ នូវ៉ឺ លីអូន ប្រទេស ម៉ិកស៊ិក!

រូបភាព
siblings sitting in front of temple

យើង​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

ឡាស៍, ម៉ារីន និង លីវ៉ា ប៊ី អាយុ ៦ ឆ្នាំ, ១១ ឆ្នាំ និង ៣ ឆ្នាំបាន​ទៅ​ព្រះវិហារបរិសុទ្ធ ផ្លូវ ផល មីនីសូតា។

បោះពុម្ព