អ្នកត្រួសត្រាយផ្លូវនៅគ្រប់ទីកន្លែង
ជូលៀ ម៉ាវីមប៊េឡា
អ្នកដឹកនាំសហគមន៍នៅអាហ្វ្រិកខាងត្បូង
« សេចក្តីស្រឡាញ់កើតឡើង ដោយសារតែការចេះអភ័យទោសដល់អ្នកដទៃ » ។
ជូលៀ ជូតចិញ្ចើមរបស់គាត់ ។ បន្ទាប់មក គាត់បានលើកចបប៉ែល របស់គាត់ឡើង ហើយចាប់ផ្តើមជីកដី ។ ឥឡូវនេះ ទីធ្លានៅជុំវិញគាត់គឺគ្រាន់តែជាដីមួយដុំប៉ុណ្ណោះ ។ ប៉ុន្តែ មិនយូរប៉ុន្មានវានឹងក្លាយជាសួនដ៏ស្រស់ស្អាតមួយ ។
ពលរដ្ឋស្បែកខ្មៅនៅក្នុងប្រទេសអាហ្រ្វិកបានជួបនឹងការលំបាកជាច្រើន ។ ច្បាប់នៅទីនោះបានធ្វើឲ្យមានគម្លាតរវាងពលរដ្ឋស្បែកខ្មៅ និងពលរដ្ឋស្បែកស ។ ពលរដ្ឋស្បែកខ្មៅជាច្រើន ត្រូវបានបង្ខិតបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយទៅរស់នៅទីកន្លែងផ្សេងៗឆ្ងាយពីពលរដ្ឋស្បែកស ហើយពួកគេមិនអាចបោះឆ្នោតបានឡើយ ។ មានការប្រើអំពើហិង្សានៅកន្លែងដែលជូលៀ ថ្វាយបង្គំ ហើយសាលារៀនត្រូវបានបិទដោយសារតែអំពើហិង្សានោះ ។ នៅពេលខ្លះ មានគ្រោះថ្នាក់ណាស់ពេលនៅខាងក្រៅផ្ទះ ។
ប៉ុន្តែរឿងនោះ មិនបានបញ្ឈប់ ជូលៀឡើយ ។ គាត់ចង់ធ្វើអ្វីមួយ ដើម្បីនាំមកនូវសេចក្តីល្អដល់សហគមន៍របស់គាត់ ។ នោះហើយដែល ធ្វើឲ្យគាត់ចាប់ផ្តើមបង្កើតសួនមួយ ។
កុមារមួយចំនួនបានឃើញ ជូលៀធ្វើការ ។ ពួកគេបានសួរថា « តើយើងអាចជួយបាន ទេ ? »
ជូលៀ បានឆ្លើយថា « ពិតជាបាន » ។ គាត់បានឲ្យចបប៉ែល ទៅពួកគេម្នាក់មួយ ។ គាត់បានបង្ហាញដល់ពួកគេពីរបៀបជ្រើសរើសដី និងការជីកស្មៅ ។
គាត់បាននិយាយថា « ចូរយើងជីកដីនៃភាពល្វីងជូរចត់ចេញ ហើយដាំគ្រាប់ពូជនៃសេចក្តីស្រឡាញ់វិញ ហើយមើលថាតើផលផ្លែអ្វីយើងអាចទទួលបាន » ។ « សេចក្តីស្រឡាញ់កើតឡើង ដោយសារតែការចេះអភ័យទោសដល់អ្នកដទៃ » ។
ជាច្រើនសប្តាហ៍កន្លងទៅ ហើយដំណាំជាច្រើនបានដុះឡើង ។ មនុស្សផ្សេងទៀតបានមកធ្វើការនៅក្នុងសួន ។ ពួកគេបានដកស្មៅវែងៗចេញ ។ ពួកគេបានដាំ ដំណាំបន្ថែមទៀត ។ ពួកគេបានស្រោចទឹកដំណាំ ។ វាបានធ្វើឲ្យ ជូលៀ សប្បាយចិត្តដែលឃើញមនុស្សជាច្រើនកំពុងជួយ ។
នៅថ្ងៃណាមួយ ជូលៀ បានជួបយុវជនពីរនាក់ ។ ជូលៀ មានការភ្ញាក់ផ្អើល ពីព្រោះកម្រមានពលរដ្ឋស្បែកសមកតំបន់របស់គាត់ណាស់ ។ ពួកគាត់បាននិយាយថា ពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនា ។ គាត់បាន អញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យចែកចាយសារលិខិតនៅក្នុងផ្ទះរបស់គាត់ ។
នៅពេលកូនប្រុសរបស់ ជូលៀ បានឭថា ពួកគេកំពុងមក គាត់បានភ្ញាក់ផ្អើល ។ គាត់បាននិយាយថា « ហេតុអ្វីម៉ាក់អញ្ជើញពួកគាត់ឲ្យមក ? » « ពួកគាត់ជាជនស្បែកស ។ វាគ្មានសុវត្ថិភាពទេ » ។
ប៉ុន្តែ ជូលៀ បានទុកចិត្តលើពួកអ្នកផ្សព្វផ្សាយសាសនា ។ ជូលៀ បាននិយាយថា « បុរសទាំងនេះគឺខុសពីគេ » ។ « ពួកគេផ្សព្វផ្សាយពីសេចក្តីសុខសាន្ត » ។
នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបានមកដល់ ជូលៀ បានស្វាគមន៍ពួកគេឲ្យចូលក្នុង ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់បានឃើញរូបថតមួយសន្លឹកនៅលើធ្នើរឡភ្លើង ។ វាគឺជារូបថតអាពាហ៌ពិពាហ៌របស់ជូលៀ ។
ផ្សព្វផ្សាយសាសនានោះបានសួរ ហើយចង្អុលទៅរូបថតនោះថា « នរណាគេក្នុងរូបថតនោះ ? »
ជូលៀ បានសម្លឹងចុះក្រោមឆ្លើយថា « បងចន ជាស្វាមីរបស់ខ្ញុំ » ។ « គាត់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ » ។
អ្នកផ្សព្វផ្សាយសាសនាបានងក់ក្បាល ។ « យើងជឿថាក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តរ៍សូម្បីតែក្រោយពេលដែលពួកគេបានស្លាប់ទៅហើយក្តី » ។
អារម្មណ៍នៃសេចក្តីសុខសាន្តបានគ្របដណ្តប់លើ ជូលៀ ។ គាត់មានអារម្មណ៍សប្បាយចិត្តដើម្បី រៀនអំពីផែនការរបស់ព្រះ ហើយបន្តជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ សេចក្តីស្រឡាញ់ចំពោះដំណឹងល្អដែលបានរីកលូតលាស់នៅក្នុងដួងចិត្តរបស់ ជូលៀ គឺដូចជារុក្ខជាតិដុះនៅក្នុងសួនដំណាំរបស់គាត់ដូច្នោះដែរ ។ មិនយូរប៉ុន្មាន គាត់បានសម្រេចចិត្តទទួលបុណ្យជ្រមុជ ទឹក ។
នៅក្នុងព្រះវិហារ ជូលៀ បានជួបមនុស្សថ្មីៗជា ច្រើន ។ ពួកគេខ្លះជាពលរដ្ឋស្បែកខ្មៅ ។ ពួកគេខ្លះជាពលរដ្ឋស្បែកស ។ ប៉ុន្តែពួកគេទាំងអស់បានបម្រើ និងបានរៀនជាមួយ គ្នា ។
ជូលៀ បានបង្ហាញដល់កុមារនៅព្រះវិហារអំពីរបៀបជួយនៅក្នុងសួនរបស់គាត់ ។ គាត់បាននិយាយ ថា « យើងត្រូវតែមានដួងចិត្តទន់ភ្លន់ ដូចជាដីនេះអញ្ជឹង » ។ « យើងត្រូវតែទុកកន្លែងមួយឲ្យដំណឹងល្អនៅ ជាមួយយើង ។ យើងត្រូវតែមានកន្លែងសម្រាប់សេចក្តីស្រឡាញ់ » ។