បង្ហាញ និង ប្រាប់
ដំណើររឿងក្នុងព្រះគម្ពីរដែលខ្ញុំចូលចិត្តគឺអំពីនីហ្វៃ ។ វារំឭកខ្ញុំឲ្យគោរពតាមបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ដោយសារខ្ញុំដឹងថា ទ្រង់នឹងជួយខ្ញុំជានិច្ច ទោះជាខ្ញុំមានបញ្ហាអ្វីក៏ដោយ ។ វាក៏បង្រៀនខ្ញុំដែរថា ពេលខ្ញុំខុសអ្វីមួយ ខ្ញុំអាចទទួលបានការអភ័យទោស ។
ណូអេលី អេស អាយុ ៨ ឆ្នាំ អាយូវ័រ-រីង-អាល់ផេស ប្រទេសបារាំង
ខ្ញុំចូលចិត្តរៀនមកពីពួកព្យាការី ។ ខ្ញុំដឹងថា ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីដែលព្រះបានជ្រើសតាំង ។
អេឌូអាដូ វី អាយុ ៨ឆ្នាំ ម៉ាណាហ្កា រដ្ឋនីការ៉ាហ្គា
ឪពុកម្តាយរបស់ខ្ញុំបានលែងលះគ្នា ។ ខ្ញុំបានអធិស្ឋានសុំការលួងលោមចិត្ត ហើយបានពោរពេញដោយគំនិតដ៏កក់ក្ដៅ ។
អៃកា ស៊ី អាយុ ៧ ឆ្នាំ រដ្ឋអៃដាហូ ស.រ.អា
ខ្ញុំដឹងថា ពេលខ្ញុំស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ជួយខ្ញុំឲ្យមានសុវត្ថិភាព ។
វេស្លី អេស អាយុ ១១ ឆ្នាំ រដ្ឋវើជិនញ៉ា ស. រ. អា.
មេរោគកូរូណាបានធ្វើឲ្យខ្ញុំមានអារម្មណ៍សោកសៅ ។ ខ្ញុំបានគូររូបមួយអំពីមនុស្សគ្រប់គ្នាកំពុងតមអាហារ និងកំពុងអធិស្ឋាននៅជុំវិញពិភពលោក ហើយវាបានធ្វើឲ្យខ្ញុំសប្បាយចិត្ត ។
ស្កតធី ជេ អាយុ ៧ ឆ្នាំ រដ្ឋខូរ៉ូឡាយណា ស.រ.អា
បន្ទាប់ពីប៉ាខ្ញុំបានជ្រមុជទឹកឲ្យខ្ញុំ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សថ្មី ។
ហេលី ធី អាយុ ៨ ឆ្នាំ ទីក្រុងឃ្វីនស្លេនដ៍ ប្រទេសអូស្ត្រាលី
ខ្ញុំធ្វើតាមព្រះយេស៊ូវគ្រីស្ទតាមរយៈការជួយគ្រួសារខ្ញុំ ។
សេធ អេ អាយុ ១០ ឆ្នាំ រីហ្សាល ប្រទេសហ្វីលីពីន
« ព្រះយេស៊ូវស្រឡាញ់មនុស្សគ្រប់គ្នា » ជូវ៉េល ជេ អាយុ ៨ ឆ្នាំ រដ្ឋធេនណេស៊ី ស.រ.អា.
ណូអេ អូ អាយុ ១១ ឆ្នាំ រដ្ឋ ខូឡូរ៉ាដូ ស.រ.អា.
យ៉ូសែប អេលីយ៉ាស ណូអេ និងដានីយ៉ែល ធី អាយុ ៩, ៥, ៣ និង ៧ឆ្នាំ ឆេឈើ ប្រទេសអង់គ្លេស
ឌេលម៉ា អ៊ី អាយុ ៦ ឆ្នាំ រដ្ឋ សាន់តា ហ្វេ ប្រទេសអាហ្សង់ទីន
« ខ្ញុំសង្ឃឹមគេហៅខ្ញុំទៅបម្រើ » សាម៉ាន់ថា អេហ្វ អាយុ ១០ ឆ្នាំ នូវសោស្ស វេលស៍ ប្រទេសអូស្ត្រាលី