ឆ្នាំ​២០២១
សូម​ជួប​ជាមួយ​សៃឡូហ៍ មកពី​ប្រទេស​ហ្វីលីពីន
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

សូម​ជួប​ជាមួយ សៃឡូហ៍មកពី ប្រទេស ហ្វីលីពីន

ជួប​កុមារ​ថ្នាក់​អង្គការ​បឋមសិក្សា​កំពុង​ជួយ​មនុស្ស​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

Shiloh and his dad

អ្វីៗ​អំពី​សៃឡូហ៍

Illustration of Shiloh from the Philippines - Palm Trees - Philippino Food - Jesus blessing nephite children - Rice Bowl - French Fries - Fish -Eggs - Commandment Tablets - Blue Canyon - Math Symbols

អាយុ ៖ ៧ ឆ្នាំ

មកពី ៖ ប្រទេស​ហ្វីលីពីន

ភាសា ៖ ហ្វីលីពីន និង​អង់គ្លេស

ក្រុមគ្រួសារ ៖ ម៉ាក់ ប៉ា និង​បងៗ​បី​នាក់​ទៀត

គោលដៅ និង​ក្ដីសុបិន ៖ ១). បម្រើ​គេ​ជានិច្ច ។២). ធ្វើ​ជា​អ្នក​របាំ ។៣). ធ្វើ​ជា​ចុងភៅ​ដ៏​ជោគជ័យ ។

ដៃជំនួយ​របស់​សៃឡូហ៍

សៃឡូហ៍ ចូលចិត្ត​ជួយ​មនុស្ស​គ្រប់​ទីកន្លែង​ដែល​គាត់​ទៅ ។ គាត់​រួសរាយ​រាក់ទាក់​ណាស់​ជាមួយ​មិត្ត​រួមថ្នាក់​របស់​គាត់​នៅឯ​សាលារៀន ។ មិន​ថា​ពួកគេ​ខុសពី​គ្នា​យ៉ាងណា​នោះ​ទេ ។ គាត់​ដឹង​ថា មនុស្ស​គ្រប់គ្នា​ជា​បុត្រ​របស់​ព្រះ ។ សៃឡូហ៍ មាន​ជំងឺ​មួយ​ដែល​ហៅថា Down syndrome ( ជា​ជំងឺ​ខ្សោយ​បញ្ញា ) ហើយ​មិត្តភក្តិ​ជិតស្នីទ​របស់​គាត់ ឈ្មោះ ខាល មិន​អាច​ដើរ​បាន ។ សៃឡូហ៍ តែងតែ​ជួយ រុញ​កៅអី​ជនពិការ​របស់ ខាល ។

សៃឡូហ៍ តែងតែ​ស្ម័គ្រចិត្ត​លេង​ជាមួយ​មនុស្ស​គ្រប់គ្នា ទោះបី​ជា​កុមារ​នោះ​​គាត់​ពុំ​ទាន់​ស្គាល់​ក្តី ។ គាត់​ចូលចិត្ត​រាប់អាន​មិត្តភក្តិ​ថ្មីៗ ។ នៅពេល​មួយ ពេល​គ្រួសារ​របស់​គាត់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ម៉ានិល ហ្វីលីពីន គាត់​បាន​សង្កេត​ឃើញ​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទប់​រង់ចាំ​ដែល​គ្មាន​នរណា​ម្នាក់​លេង​ជាមួយ​នាង​ឡើយ ។ គាត់​បាន​ទៅ ហើយ​ចាប់​ផ្តើម​លេង​ជាមួយ​នាង ។ គាត់​ថែម​ទាំង​ចែក​ឲ្យ​នាង​លេង​ តាប្លេ( tablet )​របស់​គាត់​ទៀត​ផង ។

ចំណង់​ចំណូល​ចិត្ត​របស់​សៃឡូហ៍ ។

pictures of Shiloh’s favorites

ទីកន្លែង ៖ សួន​កុមារ

ដំណើររឿង​អំពី​ព្រះ​យេស៊ូវ ៖ នៅពេល​ទ្រង់​ប្រសិទ្ធពរ​ជ័យ​ដល់​កុមារ​តូចៗ

ចម្រៀង​កុមារ ៖ « រក្សា​បទ​បញ្ញត្តិ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ 146–47 )

អាហារ ៖ ដំឡូង​ចៀន ត្រី ស៊ុត និង​បាយ

ពណ៌ ៖ ខៀវ

មុខវិជ្ជា​នៅ​សាលារៀន ៖ គណិត​វិទ្យា

picture of Shiloh with his friends

នេះ​ជា​រូបថត សៃឡូហ៍ ជាមួយ​មិត្តភក្តិ​គាត់​មួយ​ចំនួន ។

May 2021 Friend