ការជួយដូចជាព្រះយេស៊ូវ
ព្រះយេស៊ូវបានរាប់បញ្ចូលមនុស្សដទៃ
នៅថ្ងៃមួយមានក្មេងៗមួយក្រុមបានមកជួបនឹងព្រះយេស៊ូវ គ្រីស្ទ ។ ពួកអ្នកដើរតាមរបស់ទ្រង់បានប្រាប់ពួកគេឲ្យថយចេញ ។ ប៉ុន្តែព្រះយេស៊ូវ មានបន្ទូល « ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ » ( ម៉ាកុស ១០:១៤ ) ។ ទ្រង់មិនចង់ទុកពួកគេចោលឡើយ ។ ទ្រង់មានព្រះទ័យចង់ចំណាយពេលជាមួយពួកគេ ពីព្រោះទ្រង់សព្វព្រះទ័យនឹងពួកគេ ។
ព្រះអង្គសង្រ្គោះបានឱបពួកគេនៅក្នុងព្រះហស្តរបស់ទ្រង់ ។ ទ្រង់បានប្រទានពរដល់ពួកគេ ។ ទ្រង់ជួយឲ្យពួកគេមានអារម្មណ៍ថាពួកគេពិសេស ។
ខ្ញុំមានអារម្មណ៍ឯកោនៅចេញលេង ដូច្នេះ ខ្ញុំបានសួរបើមាននរណាម្នាក់ចង់លេងជាមួយខ្ញុំ ។ យើងចាប់ផ្តើមលេងដីស ហើយក្មេងជាច្រើនទៀតបានមក ហើយវាសប្បាយខ្លាំងណាស់ ! ប្រសិនបើអ្នកមានអារម្មណ៍ឯកោ នោះអ្នកអាចសុំឲ្យនរណាម្នាក់មកលេងជាមួយអ្នក !
ខេនយីន ភី អាយុ ៨ ឆ្នាំ រស់នៅ ខូឡូរ៉ាដូ ស.រ.អា.