« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៦ ៖ យល់ និងពន្យល់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៦
យល់ និងពន្យល់
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយអាចពន្យល់វគ្គបទគម្ពីរទាំងនោះជាពាក្យសម្ដីផ្ទាល់របស់អ្នក ។ មេរៀននេះអាចជួយឲ្យការយល់ដឹង និងការពន្យល់សេចក្តីពិតរបស់អ្នកកាន់តែស៊ីជម្រៅ ចេញពីវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនពីព្រះគម្ពីរមរមន ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
យុទ្ធសាស្រ្ត
-
តើយុទ្ធសាស្ត្រអ្វីខ្លះដែលមានប្រយោជន៍ក្នុងការឈ្នះកីឡា ឬល្បែងកម្សាន្តដែលអ្នកចូលចិត្ត ? ហេតុអ្វី ?
-
ហេតុអ្វីវាសំខាន់ក្នុងការមានយុទ្ធសាស្ត្រ ឬផែនការក្នុងល្បែងកម្សាន្ត ?
ដើម្បីមើលឃើញគំរូរបស់យុវជនពីរនាក់ ដែលប្រើយុទ្ធសាស្ត្រដើម្បីជោគជ័យក្នុងកីឡារបស់ពួកគេ និងក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សូមមើល « Staying Spiritually Fit » ( ៣:៣១ ) ដែលមាននៅលើ ChurchofJesusChrist.org។,
-
បន្ថែមពីលើការអានបទគម្ពីរ តើវាអាចជួយអ្នកឲ្យមានយុទ្ធសាស្រ្តសម្រាប់ការយល់ដឹងកាន់តែច្បាស់ អំពីព្រះបន្ទូលរបស់ព្រះនៅក្នុងបទគម្ពីរយ៉ាងដូចម្តេច ?
-
តើយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកបានប្រើ ដែលបានជួយអ្នកឲ្យយល់ពីបទគម្ពីរទាំងនោះ ?
មានយុទ្ធសាស្ត្រជាច្រើនដើម្បីជួយអ្នកយល់ពីបទគម្ពីរកាន់តែស៊ីជម្រៅ ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីសាកល្បងយុទ្ធសាស្ត្រមួយ ដើម្បីយល់កាន់តែច្បាស់នូវវគ្គចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរមរមនមួយ ឬច្រើន ។
ខាងក្រោមនេះគឺជាបញ្ជីនៃវគ្គចំណេះចំណានខាងគោលលទ្ធិដកស្រង់ពីពាក់កណ្តាលដំបូងនៃព្រះគម្ពីរមរមន ។ សូមជ្រើសរើសវគ្គបទគម្ពីរមួយ ឬច្រើន ដែលអ្នកចង់យល់កាន់តែស៊ីជម្រៅ ។
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះ ទាំង ១២ ដំបូង
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … ពួកគេបានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
ធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ
សូមអានវគ្គបទគម្ពីរនេះ ឬវគ្គបទគម្ពីរទាំងឡាយដែលអ្នកបានជ្រើសរើស ។
-
តើមានអ្វីខ្លះដែលអ្នកចង់យល់កាន់តែច្បាស់ពីវគ្គបទគម្ពីរទាំងនេះ ? តើអ្នកអាចប្រើយុទ្ធសាស្រ្តអ្វីខ្លះដើម្បីធ្វើកិច្ចការនេះ ?
សូមប្រើយុទ្ធសាស្ត្រខាងក្រោម ឬយុទ្ធសាស្ត្រផ្សេងទៀតដែលអ្នកដឹង ដើម្បីធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅអំពីវគ្គបទគម្ពីរនេះ ឬវគ្គបទគម្ពីរនានាដែលអ្នកបានជ្រើសរើស ។ អ្នកនឹងមានឱកាសពន្យល់ពីអ្វីដែលអ្នកបានរៀននៅពេលក្រោយនៅក្នុងមេរៀន ។
ជាញឹកញាប់ទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន បញ្ចូលសកម្មភាពសិក្សាព្រះគម្ពីរមួយហៅថា « មួយបន្ទាត់ម្តងៗ » ដែលពន្យល់ ឬផ្តល់និយមន័យពាក្យ ឬឃ្លាគន្លឹះមួយចំនួនពីវគ្គបទគម្ពីរ ។ ដើម្បីមើលឧទាហរណ៍នៃសកម្មភាព « មួយបន្ទាត់ម្តងៗ » សូមមើល « Fear Not » ដើម្បីកម្លាំងនៃយុវជន ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ៣២ ឬ « Lay the Foundation » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ១៩ ។
សូមបង្កើតសកម្មភាព « មួយបន្ទាត់ម្តងៗ » ផ្ទាល់ខ្លួនរបស់អ្នក សម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិមួយដែលមានខាងលើ ។ ប្រសិនបើអ្នកចូលចិត្តរូបភាព សូមពិចារណាបន្ថែមគំនូរ ឬពណ៌ទៅទំព័រ « មួយបន្ទាត់ម្តងៗ » របស់អ្នក ។ សូមប្រើការណែនាំខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យបង្កើតវា ៖
-
នៅទំព័រផ្នែកខាងលើ សូមសរសេរពាក្យទាំងអស់នៃវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ។
-
យ៉ាងហោចណាស់ សូមជ្រើសរើសពាក្យ ឬឃ្លាពីវគ្គបទគម្ពីរនោះឲ្យបានប្រាំ ហើយដាក់វានៅទំព័រខាងឆ្វេង ។ សូមទុកកន្លែងគ្រប់គ្រាន់ដើម្បីធ្វើកំណត់ចំណាំនៅជាប់នឹងពាក្យ ឬឃ្លានីមួយៗ ។
-
សូមស្វែងរក និងរាយនិយមន័យ ការពន្យល់ ឧទាហរណ៍ ព្រះគម្ពីរដែលទាក់ទង ឬសេចក្តីថ្លែងការណ៍នានាមកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយឲ្យការយល់ដឹងរបស់អ្នកអំពីពាក្យ ឬឃ្លាគន្លឹះចេញពីវគ្គបទគម្ពីរទាំងនេះកាន់តែស៊ីជម្រៅ ។ សូមសរសេរអ្វីៗទាំងនោះនៅជាប់នឹងពាក្យដែលទាក់ទងនឹងវា ។ អ្នកអាចប្រើឧបករណ៍ដូចជា សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ, Topical Guide, សុន្ទរកថាពីសន្និសីទ ឬ ទស្សនាវដ្ដីសាសនាចក្រ ។
-
នៅកន្លែងណាមួយនៅលើឯកសាររបស់អ្នក សូមបន្ថែមកថាខណ្ឌអំពីអ្វីដែលអ្នកបានរៀន ឬចង់ចងចាំពីវគ្គបទគម្ពីរនេះ ។ សូមបញ្ចូលអ្វីដែលកថាខណ្ឌនេះបង្រៀនអ្នកអំពីព្រះអង្គសង្គ្រោះ សាសនាចក្ររបស់ទ្រង់ ឬបេសកកម្មរបស់ទ្រង់ដើម្បីសង្គ្រោះយើង ។
ប្រសិនបើចង់ សូមធ្វើសកម្មភាពនេះឡើងវិញជាមួយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយទៀតចេញពីបញ្ជីនោះ ។