« ដាក់គ្រឹះ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ១៩ ។
មួយបន្ទាត់ម្ដងៗ
ដាក់គ្រឹះ
បាវចនាឆ្នាំនេះជួយប្អូនៗឲ្យមើលឃើញតួនាទីរបស់ប្អូននៅក្នុងការកសាងនគររបស់ព្រះ ។
ធ្វើការល្អ
ការធ្វើល្អដែលបំផុសគំនិត ឬជម្រុញចិត្តឲ្យមនុស្សដទៃឱបក្រសោប និងធ្វើការល្អ និងការណ៍ដែលមានកិត្តិយសខ្ពស់ ។
គ្រឹះ
ផ្នែកខាងក្រោមនៃអគារ ដែលទ្រទម្ងន់នៃសំណង់នៅខាងលើវា ។
កិច្ចការដ៏ធំ
កិច្ចការដ៏ធំរបស់យើងគឺដើម្បីជួយកសាងនគររបស់ព្រះនៅលើផែនដី រួមទាំងការប្រមូលផ្ដុំអ៊ីស្រាអែលផងដែរ ។១
ចេញពីការណ៍ដ៏តូចតាច
គ្រប់ការណ៍ល្អដ៏តូចតាចទាំងអស់ ដែលប្អូនៗកំពុងធ្វើគឺជួយដល់ការបង្កើតអ្វីមួយដ៏ធំ ។
ចិត្ត និងគំនិតដែលស្ម័គ្រតាម
ព្រះអម្ចាស់ត្រូវការឲ្យយើងមានភក្ដីភាពក្នុងបំណងប្រាថ្នា គំនិត និងអារម្មណ៍របស់យើងទៅលើកិច្ចការរបស់ទ្រង់ ។
បរិភោគផលល្អនៃដែនដី
ចេញពីព្រះគម្ពីរសញ្ញាចាស់ វាមានន័យថាការខិតខំមានឲ្យច្រើនឡើង ( សូមមើល អេសាយ ១:១៩ ) ។
ស៊ីយ៉ូន
ស៊ីយ៉ូនអាចមានន័យ ៖ រាស្ដ្ររបស់ព្រះអម្ចាស់ កន្លែងមួយដែលរាស្ដ្ររបស់ព្រះអម្ចាស់រស់នៅ ឬរបៀបដែលរាស្ដ្ររបស់ព្រះអម្ចាស់រស់នៅ ( បរិសុទ្ធនៅក្នុងចិត្ត ការរស់នៅតាមក្រឹត្យវិន័យសេឡេស្ទាល ) ។
សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ស៊ីយ៉ូន » នៅលើគេហទំព័រ ChurchofJesusChrist.org; Gospel Topics « Zion » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។