២០២១
ការពារ​ជំនឿ​របស់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២១


« ការពារ​ជំនឿ​របស់​ខ្ញុំ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ២៧ ។

គ្រឹះ​ដ៏​មាំមួន

ការពារ​ជំនឿ​របស់​ខ្ញុំ

មិត្តភក្ដិ

រចនា​រូបភាព​ដោយ លូកា ឌី បាថូឡូមេអូ

នា​យប់​មួយ ខ្ញុំ​បាន​ដើរលេង​ជាមួយ​នឹង​មិត្តភក្ដិ​មួយក្រុម ។ យើង​បាន​និយាយ​គ្នា ហើយ​ពួកគេ​បាន​ចាប់ផ្ដើម​និយាយ​ដើម​មិត្ត​ផ្សេងទៀត​របស់​ខ្ញុំ ដែល​មិន​បាន​នៅ​ទីនោះ ។ ខ្ញុំ​មាន​អារម្មណ៍​រសាប់រសល់​នឹង​អ្វី​ដែល​ពួកគេ​កំពុង​និយាយ​នោះ​ ។ រួចហើយ​ខ្ញុំ​បាន​ទទួល​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​ថា ខ្ញុំ​គួរតែ​ក្រោកឈរ​ឡើង​សម្រាប់​អ្វី​ដែល​ខ្ញុំ​ជឿ ។

ដោយ​គ្មាន​ការស្ទាក់ស្ទើរ​តទៅ​ទៀត នោះ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​មិន​មាន​អារម្មណ៍​ល្អ​នឹង​អ្វី​ដែល​ពួកគេ​កំពុង​និយាយ​នោះ​ទេ ហើយ​សូម​កុំ​ឲ្យ​ពួកគេ​និយាយ​ដើម​គេ​ដូច្នេះ នៅពេល​ខ្ញុំ​នៅ​ជាមួយ​ទៀត ។ ពួកគេ​បាន​និយាយ​ថា វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត ហើយ​វា​មិន​មាន​បញ្ហា​នោះទេ ។ ដោយ​មិន​អន់ចិត្ត​នឹង​ចម្លើយ​ពួកគេ ខ្ញុំ​បាន​ស្ដាប់​យោបល់​របស់​ពួកគេ រួចហើយ​ខ្ញុំ​បាន​ពន្យល់​ពី​អ្វី​ដែល​ខ្ញុំ​ជឿ ។ រួចហើយ​ខ្ញុំ​បាន​ក្រោកឡើង ហើយ​ដើរ​ចេញ​ទៅ ។

បទពិសោធន៍​របស់​ខ្ញុំ​នា​យប់​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​អ្វី​ដែល​យ៉ូសែប ស៊្មីធ​បាន​ឆ្លង​កាត់ ។ នៅពេល​យ៉ូសែប ស៊្មីធ បាន​ស្ដារ​ផ្ទាំង​ចំណារ​មាស​មក​វិញ នោះ​លោក​បាន​ជួប​នឹង​ការបៀតបៀន​យ៉ាងច្រើន ។ មិន​ថា​មាន​ការបៀតបៀន​យ៉ាងណា​នោះ​ទេ យ៉ូសែប ស៊្មីធ​នៅតែ​ការពារ​ជំនឿ​របស់​លោក​យ៉ាង​ក្លាហាន​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ ។ ព្រះ​បាន​គង់​នៅជាមួយ​នឹង យ៉ូសែប ស៊្មីធ ហើយ​បាន​ជួយ​លោក ហើយ​ខ្ញុំ​បាន​ដឹង​ថា ព្រះ​បាន​គង់​នៅជាមួយ​នឹង​ខ្ញុំ​ផងដែរ ពេល​ខ្ញុំ​បាន​ការពារ​អ្វី​ដែល​ត្រឹមត្រូវ ។

ខ្ញុំ​បាន​បាត់បង់​មិត្តភក្ដិ​ពីរ​បី​នាក់​នាយប់​នោះ ដោយសារ​ការការពារ​ជំនឿ​របស់​ខ្ញុំ ហើយ​ខ្ញុំ​សោកស្ដាយ​ដែល​បាត់បង់​ពួកគេ ។ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ និង​លួងលោម​សម្រាប់​ការធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ បន្ដិច​ក្រោយមក មិត្ត​របស់​ខ្ញុំ​ម្នាក់​បាន​អរគុណ​ខ្ញុំ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ។ ដោយសារតែ​ការណ៍​នោះ ខ្ញុំ​ទទួល​បាន​មិត្តភាព​មួយ​មកវិញ ដែល​រឹងមាំ​ជាង​មុន​ទៅ​ទៀត ។

អេនឌ្រូ អេហ្វ រដ្ឋ​យូថាហ៍ ស.រ.អា