២០២១
គេ​ប្រាប់​ខ្ញុំ​ថា វា​ឈ្លើយ​ពេល​និយាយ​ថា យើង​គឺជា​សាសនាចក្រ​ដ៏ពិត​តែមួយ​គត់ ។ តើ​ខ្ញុំ​គួរតែ​ប្រាប់​ពួកគេ​អ្វីខ្លះ ?
ខែ មករា ឆ្នាំ ២០២១


« គេ​ប្រាប់​ខ្ញុំ​ថា វា​ឈ្លើយ​ពេល​និយាយ​ថា យើង​គឺជា​សាសនាចក្រ​ដ៏ពិត​តែមួយ​គត់ ។ តើ​ខ្ញុំ​គួរតែ​ប្រាប់​ពួកគេ​អ្វីខ្លះ ?ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ៣១ ។

ចំទៅ​នឹង​គោលដៅ

គេ​ប្រាប់​ខ្ញុំ​ថា វា​ឈ្លើយ​ពេល​និយាយ​ថា យើង​គឺជា​សាសនាចក្រ​ដ៏ពិត​តែមួយ​គត់ ។ តើ​ខ្ញុំ​គួរតែ​ប្រាប់​ពួកគេ​អ្វីខ្លះ ?

ថ្នាក់​ក្នុង​ព្រះវិហារ

ព្រះអម្ចាស់​ផ្ទាល់​បាន​មាន​បន្ទូល​ទៅកាន់​យ៉ូសែប ស៊្មីធ ថា​សាសនាចក្រ​នេះ​គឺជា « សាសនាចក្រ​តែមួយ ដែល​ពិត ហើយ​សកម្ម​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល ដែល​យើង​ជា​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ណាស់ ដោយ​និយាយ​ដល់​សាសនាចក្រ​ទាំងស្រុង ហើយ​មិនមែន​នីមួយៗ​ទេ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៣០ ) ។

សេចក្ដី​ថ្លែងការណ៍​នេះ​ប្រាកដ​ជា​មិន​មាន​ន័យ​ថា យើង​ប្រសើរ​ជាង​អ្នក​ផ្សេង​នោះទេ ។ ប៉ុន្តែ​វា​ពិតជា​មាន​ន័យ​ថា នេះ​គឺជា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ដឹកនាំ​សាសនាចក្រ​នេះ ទ្រង់​បាន​ស្ដារ​វា​ឡើងវិញ ហើយ​ទ្រង់​បាន​ប្រគល់​សិទ្ធិ​អំណាច​របស់​ទ្រង់​ដល់​សាសនាចក្រ​នេះ ។ ដោយសារតែ​ការណ៍​នេះ មាន​រឿង​មួយ​ចំនួន​ដែល​មានតែ​សាសនាចក្រ​នេះ​អាច​ផ្ដល់​ឲ្យ​បាន ដូចជា​ពួកព្យាការី និង​ពួកសាវក ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ព្រះគម្ពីរ​មរមន ។ យើង​មាន​អំណរគុណ​ចំពោះ​ការណ៍​ទាំងនេះ ហើយ​យើង​ចង់​ចែកចាយ​វា​ជាមួយ​នឹង​មនុស្ស​ដទៃ ដោយ​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់—​មិនមែន​ដោយសារ​យើង​ចង់​ធ្វើជាអ្នក « ​ត្រូវ » ឬ « ពង្រីក​សាសនាចក្រ » នោះ​ទេ ។

ខណៈ​យើង​អាច​ថ្លែង​ទីបន្ទាល់​ដោយ​មុតមាំ និង​ដោយ​ទំនុកចិត្ត​អំពី​សាសនាចក្រ​នេះ នោះ​យើង​មិន​គួរ​ឈ្លើយ​ដាក់​មនុស្ស​ដទៃ ឬ​មិន​គោរព​ជំនឿ​របស់​ពួកគេ​នោះ​ទេ ។ ព្យាការី យ៉ូសែប ស៊្មីធ ធ្លាប់​បាន​ពោល​ថា « យើង​មិន​សូម​ឲ្យ​មនុស្ស​ណាម្នាក់​បោះបង់​សេចក្ដីល្អ​ណាមួយ​ដែល​ពួកគេ​មាន​នោះ​ទេ យើង​គ្រាន់តែ​សូម​ឲ្យ​ពួកគេ​មក ហើយ​ទទួល​បាន​បន្ថែម​ទៀត​ប៉ុណ្ណោះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៥៥ ) ។