២០២១
សួស្ដី
ខែ មករា ឆ្នាំ ២០២១


« សួស្ដី » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ នៅ​ខាងក្នុង​ក្រប​មុខ ។

សួស្ដី

សូម​ជួប​នឹង​ទស្សនាវដ្ដី​ថ្មី​របស់​ប្អូនៗ ។

រូបភាព
យុវវ័យ

ដើម្បី​កម្លាំង​នៃ​យុវវ័យ គឺជា​ទស្សនាវដ្ដី​របស់​ប្អូនៗ ដែល​បាន​បង្កើត​ឡើង​ជាពិសេស​សម្រាប់​យុវវ័យ ។

នៅ​ក្នុង​ច្បាប់​ចេញ​ផ្សាយ​នីមួយៗ ប្អូនៗ​នឹង​រកឃើញ​អ្វីមួយ​ពិសេស ។ យើង​នឹង​មាន​សារលិខិត​ដែល​លើក​ស្ទួយ​ខាង​វិញ្ញាណ​មកពី​ពួកសាវក និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ទីបន្ទាល់ និង​បទពិសោធន៍​មកពី​យុវវ័យ សកម្មភាព​សប្បាយៗ និង​អ្វី​ជាច្រើន​ទៀត ។

នៅក្នុង​ផ្នែក​នេះ យើង​នឹង​បង្ហាញ​យុវវ័យ​មកពី​ទូទាំង​ពិភពលោក ដែល​តំណាល​អំពី​អ្វី​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ និង​ប្រាប់​អំពី​ជីវិត​របស់​ពួកគេ​បន្ដិចបន្តួច ។ យើង​ចង់​ចែកចាយ​ដំណើររឿង​របស់​ប្អូនៗ​ផងដែរ ! សូម​ផ្ញើ​សារ​មួយ​មក​កាន់​យើង​អំពី​ចំណង់​ចំណូលចិត្ត​របស់​ប្អូនៗ បទគម្ពីរ​ចំណូល​ចិត្ត ប្រាប់​បន្ដិច​អំពី​គ្រួសារ​របស់​ប្អូន និង​បទពិសោធន៍​សង្ខេប​មួយ​ដែល​ប្អូនៗ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ជួយ​ប្អូន ។ សូម​អ៊ីម៉ែល​មក​កាន់​យើង​តាមរយៈ ftsoy@ChurchofJesusChrist.org ។

បោះពុម្ព