« សារលិខិតមកពីគណៈប្រធានទីមួយ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ២ ។
សារលិខិតមកពីគណៈប្រធានទីមួយ
ក្មួយៗប្រុសស្រីជាទីស្រឡាញ់របស់យើងអើយ
យើងមានអំណរដើម្បីណែនាំក្មួយៗឲ្យស្គាល់ទស្សនាវដ្ដីថ្មីនេះ សម្រាប់យុវវ័យក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ ដើម្បីកម្លាំងនៃយុវជន ។ យើងមានអំណរគុណចំពោះសេចក្ដីល្អ និងកម្លាំងរបស់ក្មួយៗ ដែលជាយុវវ័យនៃសាសនាចក្រនាសព្វថ្ងៃនេះ ។ ក្មួយៗគឺពិតជាក្តីសង្ឃឹមនៃអ៊ីស្រាអែល ។ វាគឺជាបំណងប្រាថ្នាដ៏ស្មោះសរបស់យើងថា ការចេញផ្សាយថ្មីនេះនឹងជួយដល់ក្មួយៗឲ្យនៅបន្ដរឹងមាំ ហើយនៅជិតនឹងព្រះវរបិតាសួគ៌របស់ក្មួយៗ និងព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់មានកិច្ចការដ៏ធំមួយសម្រាប់ក្មួយៗ និងជំនាន់របស់ក្មួយៗ ។ ដើម្បីជួយក្មួយៗ ទស្សនាវដ្ដីនេះនឹងផ្ដល់ការបង្រៀនទាន់ពេលវេលាមកពីព្យាការី និងពួកសាវកសម័យទំនើប ដែលស្រឡាញ់ក្មួយៗ ។ នៅពេលក្មួយៗសិក្សាព្រះគម្ពីរដោយប្រើធនធានរបស់សាសនាចក្រសៀវភៅ ចូរមកតាមខ្ញុំ សម្រាប់ការរស់នៅ និងការរៀនសូត្រដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះក្មួយៗក៏អាចមើលទស្សនាវដ្ដីនេះសម្រាប់ជាចំណេះដឹង ការយល់ដឹង និងការបំផុសគំនិតបន្ថែមផងដែរ ។
ជាលើកដំបូង ការចេញផ្សាយដាច់ដោយឡែកសម្រាប់តែយុវវ័យនេះ មានជាភាសា និងនៅតាមប្រទេសជាច្រើន ។ យើងសង្ឃឹមថា ទស្សនាវដ្ដីនេះនឹងនាំឲ្យមានសា្មរតីនៃកម្មសិទ្ធិ និងសាមគ្គីភាពជាសាកល ហើយថាក្មួយៗនឹងទទួលបានកម្លាំងមកពីទីបន្ទាល់ និងបទពិសោធន៍ទាំងឡាយដែលបានចែកចាយដោយយុវវ័យផ្សេងទៀតមកពីទូទាំងពិភពលោកនេះ ។
ឈ្មោះរបស់ទស្សនាវដ្ដីនេះឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់ពួកយើងទៅលើកម្លាំងរបស់ក្មួយៗ ដែលជាយុវវ័យនៃសាសនាចក្រនាសព្វថ្ងៃនេះ ។ យើងសូមថ្លែងទីបន្ទាល់ថា សេចក្ដីអំណរដ៏ពិតកើតមានតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អរបស់ទ្រង់ និងសាសនាចក្រដែលបានស្តារឡើងវិញរបស់ទ្រង់ ។
ដោយក្ដីស្មោះស្ម័គ្រ
គណៈប្រធានទីមួយ