២០២១
ស្ដាប់​ដោយ​បំណង​ចិត្ត ប្រុងស្ដាប់ ហើយ​ផ្ទៀងស្ដាប់
ខែ មករា ឆ្នាំ ២០២១


« ស្ដាប់​ដោយ​បំណង​ចិត្ត ប្រុងស្ដាប់ ហើយ​ផ្ទៀងស្ដាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ៣២ ។

ពាក្យ​ចុង​ក្រោយ

ស្ដាប់​ដោយ​បំណង​ចិត្ត ប្រុងស្ដាប់ ហើយ​ផ្ទៀងស្ដាប់

ស្ដាប់​ដោយ​បំណង​ចិត្ត ប្រុងស្ដាប់ ហើយ​ផ្ទៀងស្ដាប់

ពាក្យ​ដំបូង​បំផុត​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា​គឺ ប្រុងស្ដាប់ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១ ) ។ វា​មាន​ន័យ​ថា « ស្ដាប់​ដោយ​បំណង​ចិត្ត​គោរព​តាម » ។ ដើម្បី​ប្រុងស្ដាប់​មានន័យ​ថា « ស្ដាប់​ទ្រង់ » — ដើម្បី នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល បន្ទាប់មក ផ្ទៀងស្ដាប់​ដំបូន្មាន​របស់​ទ្រង់ ។ នៅ​ក្នុង​ពាក្យ​ទាំងពីរ​ម៉ាត់​នេះ— « ស្ដាប់​ទ្រង់ » — ព្រះប្រទាន​លំនាំ​សម្រាប់​ជោគជ័យ សុភមង្គល និង​អំណរ​នៅក្នុង​ជីវិត​នេះ ។ យើង​ត្រូវ ស្ដាប់ ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ប្រុងស្ដាប់ ព្រះបន្ទូល​ទាំងនោះ​ ហើយ ផ្ទៀងស្ដាប់ អ្វី​ដែល​ទ្រង់​បាន​ប្រាប់​ដល់​យើង !

តើ​យើង​អាចទៅ​ស្ដាប់​ទ្រង់​នៅ​ទីណា ?

យើង​អាច​ចូល​ទៅ​កាន់​បទគម្ពីរ​ទាំងឡាយ ។ យើង​ក៏​អាច ស្ដាប់​ទ្រង់នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​ក៏ ស្ដាប់​ទ្រង់កាន់​តែ​ច្បាស់​ផងដែរ នៅពេល​យើង​ដុសខាត់​សមត្ថភាព​របស់​យើង​ដើម្បី​ស្គាល់​ការខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​ទីបំផុត យើង​ស្ដាប់​ទ្រង់ នៅពេល​យើង​ផ្ទៀងស្ដាប់​ពាក្យ​សម្ដី របស់​ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

តើ​អ្វី​នឹង​កើត​ឡើង នៅពេលប្អូនៗ​កាន់តែ​ស្ដាប់​ដោយ​បំណង​ចិត្ត ប្រុងស្ដាប់ ហើយ​ផ្ទៀងស្ដាប់​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល និង​អ្វី​ដែល​ទ្រង់​កំពុង​មាន​បន្ទូល​ឥឡូវ​នេះ​តាមរយៈ​ពួកព្យាការី​របស់ទ្រង់ ? ខ្ញុំ​សូម​សន្យា​ថា ប្អូន​ៗនឹង​ប្រទានពរ​នូវ​អំណាច​បន្ថែម​ទៀត​ដើម្បី​ប្រឈម​នឹង​ការល្បួង បញ្ហា និង​ភាពទន់ខ្សោយ ។ ខ្ញុំ​សន្យា​ថា​មាន អព្ភូតហេតុ​ជា​ច្រើន​នៅ​ក្នុង​ទំនាក់ទំនង​គ្រួសារ និង​កិច្ចការ​ប្រចាំថ្ងៃ​របស់​ប្អូនៗ ។ ហើយ​ខ្ញុំ​សន្យា​ថា សមត្ថភាព​របស់​ប្អូនៗ​ដើម្បី​ដឹង​អំពី​អំណរ​នឹង​ចម្រើនឡើង ទោះ​ជា​មាន​ការវឹកវរ​ខ្លាំង​នៅក្នុង​ជីវិត​របស់​ប្អូនៗ​ក្ដី ។