« មិត្តរបស់ខ្ញុំទាំងអស់លេងហ្គេមវីដេអូដែលសមតាមវ័យ ប៉ុន្ដែខ្ញុំជ្រើសរើសមិនលេងទេ ។ តើហ្គេមដែលសមតាមវ័យនេះល្អឬទេ ?ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ៣០–៣១ ។
សំណួរ និងចម្លើយ
« មិត្តរបស់ខ្ញុំទាំងអស់លេងហ្គេមវីដេអូដែលសមតាមវ័យ ប៉ុន្ដែខ្ញុំជ្រើសរើសមិនលេងទេ ។ តើហ្គេមដែលសមតាមវ័យនេះល្អឬទេ ? » ?
បទដ្ឋាននៃពិភពលោកនេះ
« ខ្ញុំក៏បានជ្រើសរើសមិនលេងហ្គេមដែលសមតាមវ័យនេះដែរ ។ ហ្គេមនោះមួយចំនួនអាចផ្ដល់ការកំសាន្តសប្បាយ ប៉ុន្ដែអ្នកមិនដឹងអ្វីដែលអាចនឹងកើតឡើងនោះទេ ។ ខ្ញុំលេងហ្គេមរីករាយជាមួយនឹងគ្រួសាររបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ល្អជាង ពេលមិនបានលេងហ្គេមដែលសមតាមវ័យនោះ ។ បទដ្ឋានដែលពិភពលោកនេះមានសព្វថ្ងៃគឺមិនស្មើនឹងបទដ្ឋានរបស់ព្រះឡើយ ហើយខ្ញុំចង់ក្លាយដូចជាទ្រង់ » ។
ផេថិន ឌី ១៣ ឆ្នាំ រដ្ឋណេវ៉ាដា ស.រ.អា
ស្ដាប់ព្រះវិញ្ញាណ
« តើហ្គេមវីដេអូនេះមានការប្រមាថសាសនា ឬពាក្យមិនសមរម្យណាមួយទេ ? យើងគួរតែព្យាយាមចៀសវាងពីអ្វីទាំងនេះ ដោយសាររឿងទាំងនេះបណ្ដេញព្រះវិញ្ញាណចេញ ។ អំពើហិង្សាក៏អាចបណ្ដេញព្រះវិញ្ញាណចេញផងដែរ ។ សូមពិចារណាប្រកបដោយការយកចិត្តទុកដាក់ និងការអធិស្ឋានថាតើអ្នកអាចមានអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងជីវិតរបស់អ្នកឬទេ នៅពេលអ្នកលេងហ្គេមទាំងនេះជាប្រចាំនោះ » ។
មីរៀណា ប៊ី ១៨ ឆ្នាំ រដ្ឋវ៉ាស៊ីនតោន ស.រ.អា
អ្នកតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ
« វាសំខាន់ណាស់ដើម្បីចងចាំថា យើងបានលើកយកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទមកលើខ្លួនយើង ដូច្នេះយើងគឺជាអ្នកតំណាងឲ្យទ្រង់ ។ នៅក្នុងគ្រប់អ្វីៗដែលយើងធ្វើ យើងគួរតែសួរខ្លួនឯងថាតើយើងកំពុងធ្វើសកម្មភាពដូចដែលទ្រង់នឹងធ្វើឬទេ ហើយថាតើយើងកំពុងនាំខ្លួនយើងទៅកាន់តែជិតនឹងទ្រង់ឬអត់ » ។
ប្រេនដិន ខេ ១៧ ឆ្នាំ រដ្ឋអូហៃអូ ស.រ.អា
ល្អ ល្អប្រសើរ និងល្អបំផុត
« យើងគួរតែចងចាំថា វាតែងតែមានរឿងល្អ ល្អប្រសើរ និងល្អបំផុតជានិច្ចដែលយើងអាចមើល លេង និងស្ដាប់ ។ ទោះបីជាមានរឿងអាក្រក់ជាងនេះដែលយើងអាចកំពុងធ្វើក្ដី ក៏ប្រហែលជាមានរឿងត្រឹមត្រូវ និងលើកស្ទួយជាងនេះដែលយើងអាចកំពុងធ្វើផងដែរ » ។
អេស អេច ១៧ ឆ្នាំ រដ្ឋវើជិននៀ ស.រ.អា
តើព្រះអង្គសង្គ្រោះនឹងមានព្រះទ័យយ៉ាងណា ?
« នៅពេលជ្រើសរើសការកំសាន្ដ ខ្ញុំសួរខ្លួនឯងថា តើព្រះអង្គសង្គ្រោះនឹងមានព្រះទ័យស្រណុកក្នុងការមើលមកខ្ញុំ ឬលេងជាមួយខ្ញុំដែរឬទេ ។ ប្រសិនបើចម្លើយគឺទេ នោះខ្ញុំមិនប្រើការកំសាន្ដនោះទេ មិនថាវាមានកម្រិតល្អប៉ុណ្ណានោះឡើយ ។ មានហ្គេមល្អៗជាច្រើន ដែលអាចផ្ដល់ការកំសាន្តសប្បាយ និងប្រណាំងប្រជែង ហើយនៅតែយាងឲ្យមានព្រះវិញ្ញាណគង់នៅជាមួយយើងដដែល » ។
ប្រ៊ីជីត ឌី រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា