២០២១
ចម្លើយ​សម្រាប់​អូលីវើរ
ខែ មករា ឆ្នាំ ២០២១


« ចម្លើយ​សម្រាប់​អូលីវើរ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ១២–១៣ ។

ចូរ​មក​តាម​ខ្ញុំ

ចម្លើយ​សម្រាប់​អូលីវើរ

ចម្លើយ​សម្រាប់​អូលីវើរ

អូលីវើរ ខៅឌើរី បាន​មក​ស្នាក់នៅ​ផ្ទះ​របស់​យ៉ូសែប ស៊ីញ្ញ័រ និង​លូស៊ី ម៉ាក ស្ម៊ីធ ខណៈ​គាត់​បាន​បង្រៀន​នៅ​សាលារៀន​មួយ​ក្បែរ​កសិដ្ឋាន​របស់​ពួកគាត់ ។

អូលីវើរ​បាន​ឮ​អំពី​កូនប្រុស​របស់​ពួកគាត់ យ៉ូសែប និង​ផ្ទាំង​ចំណារ​មាស ។ គាត់​បានចង់​ដឹង​បន្ថែម​ទៀត ។

អូលីវើរ​បាន​ចាប់​អារម្មណ៍​ចង់​រៀន​អំពី​របៀប​ដែល​ព្រះ​បាន​ប្រទាន​អំណាច​ដល់​យ៉ូសែប ដើម្បី​បកប្រែ​ផ្ទាំង​ចំណារ​មាស ។

ខ្ញុំ​ចង់​ជួយ​ក្នុង​ការបកប្រែ ។

នៅពេល​សាលារៀន​ចប់ ខ្ញុំ​នឹង​ទៅ​ជួយ​យ៉ូសែប ។

អ្នក​គួរតែ​អធិស្ឋាន ហើយ​សូម​ដល់​ព្រះអម្ចាស់​ថា តើ​ការណ៍​នោះ​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែរ​ឬ​ទេ ។

នៅយប់​នោះ អូលីវើរ បាន​អធិស្ឋាន ហើយ​ទូល​សួរ​ព្រះអម្ចាស់​ពី​អ្វី​ដែល​គាត់​គួរតែ​ធ្វើ ។

អូលីវើរ បាន​ទទួល​អារម្មណ៍​សុខសាន្ត នៅពេល​លោក​បាន​អធិស្ឋាន​អំពី​ការជួយ យ៉ូសែប ធ្វើការ​បកប្រែ ។

មិនយូរ​ប៉ុន្មាន អូលីវើរ បាន​រៀបចេញ​ទៅជួប​នឹង​យ៉ូសែប ស្ម៊ីធ ។ គាត់​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​បងប្រុស​របស់ យ៉ូសែប ឈ្មោះ សាំយ៉ូអែល ។

យ៉ូសែប ខ្ញុំ​មក​នេះ​ដើម្បី​ជួយ ។ ខ្ញុំ​អាច​ធ្វើជា​ស្មៀន​របស់​លោក ។

សូម​អរគុណ ។ ខ្ញុំ​រីករាយ​នឹង​ជំនួយ​របស់​លោក ។

យ៉ូសែប និង​អូលីវើរ ចាប់ផ្ដើម​ធ្វើការ​បកប្រែ ។ បទពិសោធន៍​នេះ​បាន​ធ្វើឲ្យ អូលីវើរ រំភើប​ចិត្ត ប៉ុន្ដែ​គាត់​នៅតែ​មាន​សំណួរខ្លះៗ ។

ថ្ងៃមួយ យ៉ូសែប បាន​ទទួល​វិវរណៈ​សម្រាប់​អូលីវើរ ដែល​រំឭក​គាត់​អំពី​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​គាត់ ។

« ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជាប្រាកដ​ថា បើសិនជា​អ្នក​មាន​បំណង​ចង់​បាន​សាក្សី​ថែមទៀត ចូរ​ដាក់​គំនិត​ទៅលើ​យប់​ដែល​អ្នក​បាន​អំពាវនាវ​ដល់​យើង​នៅក្នុង​ដួងចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​នូវ​សេចក្ដីពិត​អំពី​ការណ៍​ទាំងឡាយ​នេះ ។

« តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក​អំពី​ការណ៍​នោះ​ទេ​ឬ​អី ? តើ​អ្នក​អាច​មាន​សាក្សី​ឯណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មកពី​ព្រះ ? »

ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ដឹង​ថា តើ​ខ្ញុំ​គួរតែ​មក​ជួយ​លោក​ដែរ​ឬ​ទេ ហើយ​ខ្ញុំ​បាន​មាន​អារម្មណ៍​សុខសាន្ដ ។ គ្មាន​នរណា​ម្នាក់​អាច​ដឹង​ពី​ការណ៍​នេះ​ឡើយ លើកលែង​តែ​ព្រះ​ប៉ុណ្ណោះ ។

អូលីវើរ បាន​ដឹង​យ៉ាង​ប្រាកដ​ថា កិច្ចការ​នេះ​គឺ​ពិត ។ គាត់ និង​យ៉ូសែប បាន​បញ្ចប់​ការបកប្រែ​នោះ ដែល​បាន​ក្លាយជា​ព្រះគម្ពីរ​មរមន ។