ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣២–៣៥ ៖ ទិដ្ឋភាពទូទៅ


« អាលម៉ា ៣២–៣៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣២–៣៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣២–៣៥

ទិដ្ឋភាព​ទូទៅ

នៅពេល​អាលម៉ា បាន​បង្រៀន​ពួកសាសន៍​សូរាំ លោក​បាន​ប្រៀបធៀប​ព្រះបន្ទូល​នៃ​ព្រះ​ទៅនឹង​គ្រាប់​ពូជ​មួយ​ប្រភេទ​ដែល​យើង​អាច​ដាំ​ក្នុង​ចិត្ត​យើង​បាន ដែល​នៅ​ទីបំផុត​អាច​ក្លាយ​ទៅ​ជា « ដើម​មួយ ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣២:៤១ ) ។⁠ ជន​ក្រីក្រ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ​បាន​សួរ​លោក​ពី​របៀប​ដែល « គេ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​សេចក្ដី​ជំនឿ​របស់​គេ » ( អាលម៉ា ៣៣:១ ) ហើយ​លោក​បានបង្រៀន​ពួកគេ​ថា ពួកគេ​អាច​អធិស្ឋាន និង​ថ្វាយបង្គំ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ។ លោក និង អាមូលេក​បានថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អាមូលេក​បាន​បង្រៀន​ថា មនុស្ស​ទាំងអស់​មាន​ចិត្ត​រឹងរូស រង​ឥទ្ធិពល​នៃ​ការធ្លាក់ ហើយ​និង​វង្វេង​⁠ បើ​គ្មាន​ពលិកម្ម​ដ៏​គ្មាន​ទីបញ្ចប់ និង​អស់កល្បជានិច្ច​របស់​ព្រះគ្រីស្ទ​ទេ​នោះ ។⁠ អាមូលេក ⁠បាន​ទទូច​អង្វរ​ដល់​ពួកសាសន៍​សូរាំ​កុំ​ឲ្យ​អូសបន្លាយ​ពេលវេលា​នៃ​ការប្រែចិត្ត​ពួកគេ​ឡើយ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោមនេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូ​បង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវរៀបចំទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អាលម៉ា ៣២

គោលបំណង​មេរៀន ៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​សិស្ស​ដាំ​ព្រះបន្ទូល​នៃ​ព្រះ​ក្នុង​ដួងចិត្ត​ពួកគេ ⁠និង​រក្សា​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះបន្ទូល​នោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​មនុស្ស​ជាទីស្រឡាញ់​ម្នាក់​ដែល​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នូវ​អ្វី​ដែល​បាន​ជួយ​គាត់ ឬ​នាង​ឲ្យ​ទទួល ឬ​ពង្រឹង​ទីបន្ទាល់​នោះ​បាន ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ឃ្លា​ចំនួន​បី​ដែល​នៅ​ចំហ នៅពេល​ចាប់ផ្ដើម​មេរៀន

  • សំណៅចែក ៖ « ការដាំ ⁠និង​បីបាច់​ព្រះបន្ទូល​នៃ​ព្រះ​ក្នុង​ចិត្ត​យើង »

  • រូបភាព ៖ ដំណាក់កាល​ដើមឈើ​លូតលាស់

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ បន្ទាប់ពី​សិស្ស​បាន​អាន អាលម៉ា ៣២:២៨ ⁠ហើយ សូម​ឲ្យ​ពួកគេ​សង្កេត​មើល​ការដាំ​គ្រាប់ពូជ​ជាច្រើន​ប្រភេទ​នៅក្នុង​ផើង​ដែល​មាន​ដីស្ងួត ។⁠ បន្ទាប់មក នៅពេល​សិស្ស​អាន​ខទី ៣៧–៤៣ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ជា​បញ្ជីរឿង​ដែល​នឹង​ជួយ​ឲ្យ​គ្រាប់ពូជ​ទាំងនោះ​លូតលាស់​បាន ។⁠ ដើម្បី​ចាប់ផ្តើម​បង្រៀន​មេរៀន​តាម​សន្និសីទ​វីដេអូ​នីមួយៗ​ក្នុង​រយៈពេល​ពីរបី​សប្តាហ៍​ខាងមុខ សូម​អញ្ជើញ​សិស្ស​ពីរ ឬ​បី​នាក់​ឲ្យ​ចែកចាយ​ដោយ​សង្ខេបៗ​នូវ​អ្វីមួយ​ដែល​ពួកគេ​ទើប​បាន​ធ្វើ​ថ្មីៗ​នេះ​ ដើម្បី​បីបាច់​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះ​បន្ទូល​នៃ​ព្រះ ។⁠ នៅពេល​សិស្ស​ម្នាក់ៗ​បាន​ចែកចាយ​ហើយ សូម​ធ្វើអ្វី​មួយ​ដែល​នឹង​ជួយ​ថែទាំបីបាច់​⁠គ្រាប់ពូជ​ដែល​អ្នក​បានដាំ ដូចជា​ការចាក់ទឹក​បន្ថែម​បន្តិចបន្តួច ឬ​ផ្លាស់​ទី​ផើង​ទៅ​កន្លែង​ដែល​មាន​ពន្លឺ​ច្រើន​ជាង ។

អាលម៉ា ៣៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ផ្ដោត​ខ្លាំង​លើ​ការយល់ដឹង​របស់​សិស្ស​អំពី​ជំហាន​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​កាន់តែ​ច្រើន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣៣ នៅ​ផ្ទះ ហើយ​ជ្រើសរើស​ខគម្ពីរ ឬ​ក្រុម​ខគម្ពីរ​ដែល​ពួកគេ​ចង់​យល់​ឲ្យ​បាន​កាន់តែ​ច្បាស់ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ជម្រើសបី​សម្រាប់​ការរៀបចំ​មេរៀន ដាក់​បង្ហាញ​ក៏បាន ឬ​ចម្លង​ដាក់លើ​ក្តារខៀន​ក៏បាន

  • សំណៅចែក ៖ « យោបល់​សម្រាប់​ការរៀបចំ​មេរៀន »

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​បិទ​សំឡេង ⁠និង​កាមេរ៉ាពួកគេ​នៅពេល​កំពុងត្រៀមរៀបចំ​មេរៀនពួកគេ ។ នៅក្រោយ​រយៈពេល​ដែលបានកំណត់ សូម​ឲ្យពួកគេបើក​កាមេរ៉ា និង​សំឡេងពួកគេ​ឡើងវិញ ហើយដាក់វា​នៅក្នុង​មុខងារ​បំបែក​ក្រុម ។ សូម​អញ្ជើញ​សិស្ស​​ស្ម័គ្រចិត្ត​ម្នាក់ ឬ​ពីរ​នាក់​នៅក្នុង​មុខងារ​បំបែក​ក្រុម​នីមួយៗ​ឲ្យ​បង្រៀនមេរៀន​របស់ពួកគេ ។

អាលម៉ា ១៣:១–១៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ប្រទានពរជ័យ​ដល់​ពួកគេ តាមរយៈ​ពលិកម្ម​ដ៏​និរន្តរ៍ និង​ដ៏​អស់កល្ប​ជានិច្ច​របស់ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្សឲ្យរកមើល និង​សិក្សាបទគម្ពីរ​ដែលជួយឲ្យ​ពួកគេយល់​កាន់តែច្បាស់​អំពីដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ ។⁠ Topical Guide និង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​អាច​ជា​ប្រភព​ដ៏​មាន​អត្ថប្រយោជន៍ ។

  • រូបភាព ៖ ព្រះយេស៊ូវគ្រីស្ទ​នៅសួនច្បារគែតសេម៉ានី

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ដ្យាក្រាម​អំពីដង្វាយធួន​នៃព្រះយេស៊ូវគ្រីស្ទ

  • វីដេអូ ៖ « The Atonement of Jesus Christ Is Infinite and Eternal » ( ១:០៩ ); « The Atonement of Jesus Christ » ( ១១:៤៦ សូមមើល​ពី​នាទី​ទី ៣:៥៩ ដល់​នាទី​ទី ៤:២៧ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​កែតម្រូវ​សកម្មភាពសិក្សា​នៅចុងបញ្ចប់​នៃ​មេរៀន​នេះ ដើម្បី​រួមបញ្ចូល​បទគម្ពីរផ្សេងៗ ឬ​ឃ្លាថ្មីៗ​ច្រើនទៀត​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០

គោលបំណង​មេរៀន ៖ មេរៀននេះ​អាចជួយ​សិស្សឲ្យទន្ទេញ​សេចក្ដីយោង និង​ឃ្លាបទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៤:៩–១០ ពន្យល់​អំពីគោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនោះ និង​អនុវត្តគោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិតជាក់ស្តែង​ដោយប្រើ​វគ្គបទគម្ពីរនេះ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្សឲ្យគិត​អំពីរបៀប​ដែលសេចក្ដីពិត​ដែល​បានបង្រៀន​នៅក្នុង អាលម៉ា ៣៤:៩–១០ និង​គោលការណ៍​នៃ​ការទទួល​បានចំណេះដឹង​ខាងវិញ្ញាណ អាចនឹង​ជួយ​ដល់​បុគ្គល​ជាច្រើន​ដែល​មាន​អារម្មណ៍​ថា ពួកគេ​មិនអាចទទួល​បានការអភ័យទោស​ចំពោះ​អំពើបាប​របស់​ពួកគេ​បានទេ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ក្នុងអំឡុងពេល​ប្រើ​សកម្មភាព​អនុវត្តជាក់ស្ដែង សូម​ពិចារណា​ប្រើ​មុខងារ​បំបែក​ក្រុម​ដើម្បី​បំបែក​សិស្ស​ទៅជា​បី​ក្រុម ហើយ​ចាត់ឲ្យ​ក្រុមនីមួយៗ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើគោលការណ៍​មួយ​នៃ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សិស្ស​មកពី​ក្រុម​នីមួយៗ​អាច​សរសេរ​រាល់​របៀប​ដែល​ពួកគេ​គិត​ថា​គោលការណ៍​នេះ​អាច​ជួយ​ដល់ អូលីវ នៅក្នុង​ស្ថានភាព​របស់​នាង​បាន ។ បន្ទាប់មក​ សូម​អញ្ជើញ​សមាជិក​នៃ​ក្រុមនីមួយៗ​ឲ្យ​ឡើងរាយការណ៍​ពីអ្វី​ដែល​ពួកគេ​បានពិភាក្សា​ជាមួយមិត្តរួម​ថ្នាក់ ។

អាលម៉ា ៣៤:១៧–៤១

គោលបំណង​មេរៀន ៖ មេរៀននេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ខិតខំ​រៀបចំ​ខ្លួន​ដើម្បី​ទៅ​ជួប​នឹង​ព្រះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣៤:៣២ ហើយ​គិត​អំពី​របៀប​ដែលពួកគេ​អាចធ្វើតាម​ការប្រឹក្សា​នៅក្នុង​ខគម្ពីរ​នេះ​បាន ។ ពួកគេអាច​សរសេរ​នូវ​របៀប​ខ្លះៗ​ដែលពួកគេ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ និង​ការផ្លាស់ប្ដូរ​ដែលពួកគេ​អាចធ្វើបាន ដែលនឹងជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​បានកាន់តែ​ល្អ​ប្រសើរ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​សិស្ស​ស្វែងយល់​ពី​គោលការណ៍​ចេញពី អាលម៉ា ៣៤:១៧–៤១ សូម​ពិចារណា​ប្រើមុខងារ​ក្ដារខៀន​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​សរសេរគោលការណ៍​នានា​ដែល​ពួកគេ​បាន​រកឃើញ ។