« ថ្ងៃទី ១២ ខែ ធ្នូ ។ តើខ្ញុំរកឃើញចម្លើយចំពោះសំណួររបស់ខ្ញុំដោយរបៀបណា ? មាត្រានៃសេចក្ដីជំនឿ និងសេចក្ដីប្រកាសជាផ្លូវការទី ១ និងទី ២ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១២ ខែ ធ្នូ ។ តើខ្ញុំរកឃើញចម្លើយចំពោះសំណួររបស់ខ្ញុំដោយរបៀបណា ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ១២ ខែ ធ្នូ
តើខ្ញុំរកឃើញចម្លើយចំពោះសំណួររបស់ខ្ញុំដោយរបៀបណា ?
មាត្រានៃសេចក្ដីជំនឿនិងសេចក្ដីប្រកាសជាផ្លូវការទី ១ និង ទី ២
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើយើងមានសកម្មភាពអ្វីខ្លះនាពេលថ្មីៗនេះ ? តើវាជោគជ័យដែរឬទេ ? តើអ្វីដែលបានដំណើរការល្អ ហើយតើយើងអាចកែលម្អវាដោយរបៀបណា ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើនរណាត្រូវការការបម្រើរបស់យើង ? តើយើងអាចជួយពួកគេបានយ៉ាងដូចម្ដេច ?
-
ជីវិតរបស់យើង ។ តើយើងខិតខំធ្វើការរៀងៗខ្លួនទៅកាន់គោលដៅអ្វី ? តើយើងអាចចែកចាយបទពិសោធន៍អ្វីខ្លះ ? តើយើងបានទទួលពរជ័យអ្វីខ្លះ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
វាជាការធម្មតាដែលមានសំណួរ ។ យើងឆ្ងល់ពីអនាគតរបស់យើង និងពិភពលោកដែលនៅជុំវិញខ្លួនយើង ។ យើងក៏មានសំណួរអំពីព្រះ និងផែនការរបស់ទ្រង់សម្រាប់យើងផងដែរ ។ នៅពេលបងប្អូនអាន សេចក្ដីប្រកាសជាផ្លូវការទី ១ និង ទី ២ នៅសប្ដាហ៍នេះ សូមកត់សម្គាល់អ្វីដែលព្យាការី និងពួកសាវកបានធ្វើដើម្បីរកឃើញចម្លើយចំពោះសំណួររបស់ពួកលោក ( គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចមានអត្ថប្រយោជន៍ ) ។ តើការស្វែងរកចម្លើយចំពោះសំណួរមានតួនាទីអ្វីខ្លះនៅក្នុងការរៀនសូត្រដំណឹងល្អរបស់បងប្អូន ? តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យស្វែងរកចម្លើយចំពោះសំណួរដំណឹងល្អរបស់ពួកគេតាមរបៀបដ៏ស្មោះត្រង់មួយ ? កាលបងប្អូនរៀបចំខ្លួនបង្រៀន សូមពិចារណារំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១៤–១៥; ៩:៧–៩ និង « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( [ ឆ្នាំ ២០១៨ ] ទំព័រ ៣–៥ ) ។
រៀនជាមួយគ្នា
នៅពេលសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនបានសិក្សា សេចក្ដីប្រកាសជាផ្លូវការទី ១ និង ទី ២ នៅសប្ដាហ៍នេះ ពួកគេអាចរកឃើញគោលការណ៍នានា ដែលទាក់ទងទៅនឹងការទទួលបានចម្លើយចំពោះសំណួរអំពីដំណឹងល្អ ។ សូមផ្ដល់ពេលពីរបីនាទីឲ្យពួកគេរំឭកសេចក្ដីប្រកាសនេះ ហើយចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីការទទួលបានវិវរណៈ ។ សកម្មភាពខាងក្រោមនេះអាចជួយអស់អ្នកដែលបងប្អូនបង្រៀន ឲ្យយល់កាន់តែច្បាស់ពីរបៀបស្វែងរកចម្លើយចំពោះសំណួរដំណឹងល្អរបស់ពួកគេ ។
-
បទគម្ពីរដូចតទៅនេះបង្រៀនពីគោលការណ៍នានាអំពីការសួរសំណួរ និងការទទួលបានចម្លើយ ៖ ម៉ាថាយ ៧:៧; គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១៤–១៥; ៩:៧–៩ ។ កូរ៉ុម ឬថ្នាក់របស់បងប្អូនអាចអានវគ្គទាំងនេះរួមគ្នា ហើយធ្វើបញ្ជីមួយស្ដីពីគោលការណ៍នានាដែលពួកគេរកឃើញដាក់លើក្ដារខៀន ។ ហេតុអ្វីព្រះវរបិតាសួគ៌មិនឆ្លើយនឹងសំណួររបស់យើងទាំងស្រុង ឬភ្លាមៗជានិច្ចទៅ ? តើយើងអាចបន្ដបង្ហាញសេចក្ដីជំនឿរបស់យើង កាលយើងរង់ចាំចម្លើយបានយ៉ាងដូចម្ដេច ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣; ៧៨:១៨ ) ។ សូមពិចារណាចែកចាយបទពិសោធន៍មួយ នៅពេលដែលបងប្អូនមានសំណួរអំពីដំណឹងល្អ ហើយទទួលបានចម្លើយ ។ សូមឲ្យសមាជិកកូរ៉ុម ឬថ្នាក់ចែកចាយបទពិសោធន៍ស្រដៀងគ្នានេះ ។
-
តើសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចគិតដល់មនុស្សនៅក្នុងព្រះគម្ពីរ ដែលបានសួរសំណួរដែលបានដឹកនាំទៅរកវិវរណៈដែរឬទេ ? ( ប្រសិនបើចាំបាច់ បងប្អូនអាចឲ្យពួកគេយោងទៅបទគម្ពីរនៅក្រោម « ធនធានគាំទ្រ » ) ។ សមាជិកកូរ៉ុម ឬថ្នាក់អាចអានអំពីមនុស្សទាំងនេះនៅក្នុងបទគម្ពីរ ហើយរកមើលសំណួរណាដែលពួកគេបានសួរ របៀបដែលពួកគេស្វែងរកចម្លើយ និងចម្លើយដែលពួកគេបានទទួល ។ តើយើងបានរៀនអ្វីខ្លះមកពីគំរូទាំងនេះ ? តើយើងអាចអនុវត្តអ្វីដែលយើងបានរៀននេះទៅពេលយើងស្វែងរកចម្លើយចំពោះសំណួររបស់យើងផ្ទាល់ដោយរបៀបណា ? ជាផ្នែកមួយនៃសកម្មភាពនេះ បងប្អូនក៏អាចបង្ហាញវីដេអូ « How Can I Live the Gospel Standards Better? » មកពីកម្មវិធី Face to Face ជាមួយអែលឌើរ និងស៊ិស្ទើរ បែដណា ផងដែរ ( [ ការចាក់ផ្សាយយុវវ័យទូទាំងពិភពលោក ] ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៥ ) នៅលើគេហទំព័រ FacetoFace.ChurchofJesusChrist.org ) ។
-
សារលិខិតរបស់អែលឌើរ ដបុលយូ ម៉ាក បាសសិត « For Our Spiritual Development and Learning » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥២–៥៤ ) ផ្ដល់យោបល់នានាអំពីរបៀបស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណ ។ សមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចអានបួនកថាខណ្ឌនៅក្នុងសារលិខិតរបស់លោករួមគ្នា ដោយចាប់ផ្ដើមពី « ដើម្បីយល់ពីអាថ៌កំបាំងរបស់ព្រះ » ។ រួចហើយសូមអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យអាន នីហ្វៃទី១ ២:១៦, ១៩–២០; ១០:១៧–១៩; ១១:១ ហើយរកមើលអ្វីដែលនីហ្វៃបានធ្វើដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់លោក ។ សូមអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យគិតអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមគំរូរបស់នីហ្វៃ នៅពេលពួកគេមានសំណួរអំពីដំណឹងល្អ ។
-
ដំណើររឿងនៅក្នុង ម៉ាកុស ៩:១៤–២៧ អាចជួយសមាជិកកូរ៉ុម ឬថ្នាក់បាន នៅពេលពួកគេមានបញ្ហានឹងសំណួរ ឬមន្ទិលសង្ស័យណាមួយ ។ សូមអញ្ជើញសមាជិកម្នាក់នៃកូរ៉ុម ឬថ្នាក់របស់បងប្អូនទុកជាមុនឲ្យមកថ្នាក់រៀនដោយបានរៀបចំខ្លួនចែកចាយពីដំណើររឿងនេះ ។ បន្ទាប់មក សូមបំបែកកូរ៉ុម ឬថ្នាក់របស់បងប្អូនទៅជាបីក្រុម ហើយចាត់ឲ្យក្រុមនីមួយៗសិក្សាការអង្កេតឃើញមួយក្នុងចំណោមការអង្កេតទាំងបីដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានអង្កេតពីដំណើររឿងនេះនៅក្នុងសារលិខិតរបស់លោក « Lord, I Believe » ( Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៥ ) ។ តើយើងអាចអនុវត្តការអង្កេតឃើញរបស់អែលឌើរហូឡិន នៅពេលយើង ឬនរណាម្នាក់ដែលយើងស្គាល់មានសំណួរ ឬមន្ទិលសង្ស័យអំពីដំណឹងល្អដោយរបៀបណា ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
អេណុស ១:១–៨; អាលម៉ា ៥:៤៣–៤៧; ៤០:៣–៥; អេធើរ ២:១៨–២៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១–៤, ១១; យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១០–១៨ ( គំរូរបស់មនុស្សដែលស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ )
-
ជេមស៍ ប៊ី ម៉ាទីណូ « Turn to Him and Answers Will Come » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៥៨–៦០
-
Gospel Topics « Answering Gospel Questions » នៅលើគេហទំព័រ topics.ChurchofJesusChrist.org