« ថ្ងៃទី ២៧ ខែ តុលា–ថ្ងៃទី ២ ខែ វិច្ឆិកា ៖ ‹ គេហដ្ឋានមួយថ្វាយដល់ព្រះនាមរបស់យើង › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ២៧ ខែ តុលា–ថ្ងៃទី ២ ខែ វិច្ឆិកា ៖ « គេហដ្ឋានមួយថ្វាយដល់ព្រះនាមរបស់យើង »
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤
ក្រោយពួកបរិសុទ្ធជួបការលំបាកអស់រយៈពេលប្រាំមួយឆ្នាំចុងក្រោយ អ្វីៗចាប់ផ្តើមប្រសើរឡើងវិញនានិទាឃរដូវឆ្នាំ ១៨៣៩ ៖ ជនភាសខ្លួនពួកបរិសុទ្ធបានទទួលក្តីមេត្តាពីប្រជាពលរដ្ឋក្រុងឃ្វីនស៊ី រដ្ឋអិលលីណោយ ។ ពួកឆ្មាំបានអនុញ្ញាតឲ្យ យ៉ូសែប ស្ម៉ីធ និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀតរត់គេចពីការចាប់ជាឈ្លើយក្នុងរដ្ឋមិសសួរី ។ ហើយសាសនាចក្រទើបតែបានទិញដីនៅរដ្ឋអិលលីណោយ ជាកន្លែងដែលពួកបរិសុទ្ធអាចប្រមូលផ្តុំគ្នាជាថ្មី ។ មែនហើយវាជាដីល្បាប់មានមូសច្រើន ប៉ុន្តែបើប្រៀបធៀបទៅនឹងអ្វីដែលពួកបរិសុទ្ធបានជួបកន្លងមក គឺវាមិនមែនជាបញ្ហានោះទេ ។ ដូច្នេះពួកគេបានបង្ហូរទឹកភក់ល្បាប់ចេញ ភ្ជួររាស់បង្កើតជាទីក្រុងថ្មីមួយ ដែលពួកគេហៅថាទីក្រុងណៅវូ ។ នៅក្នុងភាសាហេព្រើរ មានន័យថា « ស្រស់ស្អាត » ប៉ុន្ដែពីដំបូងវាគឺជាការបង្ហាញនូវអារម្មណ៍នៃសេចក្តីជំនឿជាជាងការពិពណ៌នាមួយដ៏ត្រឹមត្រូវ ។ ក្នុងគ្រានោះដែរ ព្រះអម្ចាស់បានប្រទានពរខាងវិញ្ញាណនៃភាពបន្ទាន់ដល់ព្យាការីរបស់ទ្រង់ ។ ទ្រង់មានសេចក្តីពិត និងពិធីបរិសុទ្ធបន្ថែមទៀតដែលត្រូវស្តារឡើងវិញ ហើយទ្រង់ត្រូវការព្រះវិហារបរិសុទ្ធ ដែលទ្រង់អាច « បំពាក់កិត្តិយស អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចទុកជាមកុដដល់ [ ពួកបរិសុទ្ធរបស់ទ្រង់ ] » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៥៥ ) ។ តាមរបៀបជាច្រើន អារម្មណ៍ដដែលអំពីសេចក្តីជំនឿ និងភាពបន្ទាន់គឺជាភស្តុតាងពីកិច្ចការរបស់ព្រះអម្ចាស់នាពេលបច្ចុប្បន្ននេះ ។
សូមមើល Saints ១:៣៩៩–៤២៧; « Organizing the Church in Nauvoo » នៅក្នុង Revelations in Context ២៦៤–២៧១ ។
រៀនបន្ថែមទៀត អំពីទីតាំងប្រវត្តិសាស្រ្តរបស់សាសនាចក្រនៅរដ្ឋអិលលីណោយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:២–១១
ខ្ញុំអាចអញ្ជើញមនុស្សដទៃទៀតឲ្យមករកព្រះគ្រីស្ទ ។
ព្រះអម្ចាស់បានប្រាប់ដល់ព្យាការី យ៉ូសែប ស្ម៊ីធ ឲ្យ « អនុវត្តការប្រកាសដ៏ម៉ឺងម៉ាត់ប្រាប់អំពីដំណឹងល្អ [ របស់ទ្រង់ ] ដល់ « ពួកមហាក្សត្រនៃផែនដី » ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២–១១ ) ។ ប្រសិនបើបងប្អូនបានទទួលកិច្ចការនេះ តើការប្រកាសរបស់បងប្អូននឹងនិយាយយ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ? សូមពិចារណាផងដែរអំពីរបៀបដែលបងប្អូនអាចចែកចាយសាក្សីរបស់បងប្អូនជាធម្មតា និងដោយឯកឯងជាមួយមនុស្សដែលបងប្អូនប្រាស្រ័យទាក់ទងជាមួយជាប្រចាំថ្ងៃ ។
សូមមើលផងដែរ « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:១២–២១
ខ្ញុំអាចធ្វើជាសិស្សម្នាក់ដែលព្រះអម្ចាស់ទុកព្រះទ័យបាន ។
សូមពិចារណាចែកចាយជាមួយអ្នកដទៃ ដូចដែលព្រះអង្គសង្រ្គោះបានធ្វើនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:១២–២១ គុណលក្ខណៈដូចជាព្រះគ្រីស្ទដែលបងប្អូនឃើញពួកគេមាន ។ តើទ្រង់បានបង្ហាញសេចក្តីស្រឡាញ់ និងទំនុកព្រះទ័យដល់បងប្អូនដោយរបៀបណា ?
សូមមើលផងដែរ រីឆាដ ជេ ម៉ាយណេស « Earning the Trust of the Lord and Your Family » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៧៥–៧៧ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:២២–២៤, ៦០–៦១
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំស្វាគមន៍ និងទទួលយកមនុស្សដទៃ ។
នៅពេលបងប្អូនជញ្ជឹងគិតអំពីសេចក្តីណែនាំរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២២–២៤, ៦០–៦១ សូមគិតអំពីរបៀបដែលបងប្អូនអាចធ្វើឲ្យគេហដ្ឋាន និងវួដរបស់បងប្អូនជាកន្លែងដូចជាអ្វីដែលព្រះអម្ចាស់បានស្រមៃឃើញសម្រាប់ណៅវូ ។
សូមមើលផងដែរ « A Friend to All » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:២៥–៤៥, ៥៥
យើងសាងសង់ព្រះវិហារបរិសុទ្ធថ្វាយព្រះអម្ចាស់ ដើម្បីទទួលពិធីបរិសុទ្ធដ៏ពិសិដ្ឋ ។
បងប្អូនមានអារម្មណ៍ថា តើហេតុអ្វីព្រះអម្ចាស់ « បានបញ្ជារហូត » ដល់ប្រជារាស្រ្តរបស់ទ្រង់ « ឲ្យស្ថាបនា [ ព្រះវិហារបរិសុទ្ធ ] ដល់ព្រះនាមដ៏បរិសុទ្ធ [ របស់ទ្រង់ ] » ? សូមពិចារណាធ្វើបញ្ជីមួយអំពីមូលហេតុដែលបងប្អូនរកឃើញនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២៥–៤៥, ៥៥ ។ បងប្អូនអាចរកឃើញផ្សេងទៀតនៅក្នុងទំនុកតម្កើងដូចជាបទ « យើងស្រឡាញ់ដំណាក់ទ្រង់ » ( ទំនុកតម្កើង ល.រ. ១៤៥ ) ឬវីដេអូ « What Is a Temple? » ( បណ្ណាល័យដំណឹងល្អ ) ។ តើកិច្ចការរបស់ព្រះអម្ចាស់នៃការសាងសង់ព្រះវិហារបរិសុទ្ធជាទីសម្គាល់នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់សម្រាប់បងប្អូនដោយរបៀបណា ?
ចាប់តាំងពីព្រះវិហារបរិសុទ្ធណៅវូបានសាងសង់នៅទសវត្សរ៍ ឆ្នាំ ១៨៤០ មានព្រះវិហារបរិសុទ្ធជាង ៣០០ កន្លែងទៀតក៏បានសាងសង់ ឬបានប្រកាសសាងសង់ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « យើងដឹងថាពេលវេលារបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធគឺសំខាន់ណាស់ចំពោះសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើង និងក្រុមគ្រួសាររបស់យើង ។… ការវាយប្រហាររបស់មារសត្រូវកំពុងតែមានភាពខ្លាំងឡើងៗយ៉ាងក្លៀវក្លា និងមានគ្រប់មធ្យោបាយ ។ តម្រូវការរបស់យើងដើម្បីនៅក្នុងព្រះវិហារបរិសុទ្ធជាប្រចាំ គឺចាំបាច់នៅក្នុងពេលនេះជាងពេលណាៗទាំងអស់ » ( « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៤ ) ។ តើព្រះវិហារបរិសុទ្ធជួយបងប្អូនឲ្យទប់ទល់នឹង « ការវាយលុកពីសត្រូវ » យ៉ាងដូចម្ដេច ? តើបងប្អូនទទួលអារម្មណ៍អ្វីខ្លះ ដើម្បីធ្វើតាមដំបូន្មានរបស់ប្រធាន ណិលសុន ?
សូមមើលផងដែរ « Why Latter-day Saints Build Temples » temples.ChurchofJesusChrist.org ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:៤៥–៥៥
ព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្រ្តរបស់ទ្រង់ដែលខិតខំគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
ពួកបរិសុទ្ធត្រូវបានបង្គាប់ឲ្យកសាងព្រះវិហារបរិសុទ្ធនៅស្រុកចាកសុន រដ្ឋមិសសួរី ប៉ុន្ដែត្រូវបាន « បង្ខាបង្ខាំងដោយសារពួកខ្មាំងសត្រូវរបស់ពួកគេ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:៥១ ) ។ នៅក្នុង ខទី ៤៩–៥៥ មាននូវសារលិខិតធានាអះអាងមួយដល់មនុស្សដែលចង់គោរពតាមបទបញ្ញត្តិរបស់ព្រះ ប៉ុន្ដែត្រូវបានរារាំងមិនឲ្យធ្វើដូច្នោះ ដោយសារតែគ្រួសារ ឬកាលៈទេសៈផ្សេងៗទៀត ។ តើការប្រឹក្សាអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុងខគម្ពីរទាំងនេះដែលអាចជួយនរណាម្នាក់នៅក្នុងស្ថានភាពមួយបែបនេះ ?
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៩១–៩២
ព្រះអម្ចាស់អាចដឹកនាំខ្ញុំតាមរយៈពររបស់លោកអយ្យកោរបស់ខ្ញុំ ។
មិនយូរប៉ុន្មានបន្ទាប់ពីឪពុករបស់ព្យាការី យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ បានទទួលមរណភាព ព្រះអម្ចាស់បានត្រាស់ហៅ ហៃរុម ស្ម៊ីធ ឲ្យបម្រើការហៅដែលឪពុករបស់លោកបានបម្រើ—ជាលោកអយ្យកោរបស់សាសនាចក្រ ។ បងប្អូនអាចអានអំពីការណ៍នេះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៩១–៩២ ។
តើបងប្អូននឹងពិពណ៌នាអំពីពររបស់លោកអយ្យកោដល់នរណាម្នាក់ដែលពុំដែលឮអំពីពរនេះដោយរបៀបណា ? តើបងប្អូននឹងនិយាយអ្វីខ្លះដើម្បីលើកទឹកចិត្តដល់នរណាម្នាក់ឲ្យទទួលពរនេះ ? សូមស្វែងរកចម្លើយចំពោះសំណួរទាំងនោះនៅក្នុងសារលិខិតរបស់អែលឌើរ រែនដល ឃេ បិនណិត « ពរជ័យអយ្យកោរបស់បងប្អូន—ជាការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៤២–៤៣ ) ឬ Tប្រធានបទ និង សំណួរ « Patriarchal Blessings » ( បណ្ណាល័យដំណឹងល្អ ) ។
ដោយផ្អែកលើអ្វីដែលបងប្អូនបានសិក្សា និងមានបទពិសោធន៍ សូមពិចារណាអំពីរបៀបដែលបងប្អូននឹងបំពេញប្រយោគនេះ ៖ « ពររបស់លោកអយ្យកោគឺដូចជា » ។ ហេតុអ្វីព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់ទទួលពររបស់លោកអយ្យកោ ?
ប្រសិនបើបងប្អូនមិនទាន់បានទទួលពររបស់លោកអយ្យកោនោះទេ តើបងប្អូនអាចធ្វើអ្វីដើម្បីរៀបចំខ្លួនទទួលពរនេះ ? ប្រសិនបើបងប្អូនបានទទួលពររបស់លោកអយ្យកោហើយ តើបងប្អូនអាចបង្ហាញព្រះថា បងប្អូនស្រឡាញ់ពរនេះដោយរបៀបណា ?
សូមមើលផងដែរ កាហ្ស៊ូហ៊ីកុ យ៉ាម៉ាស៊ីតា « ពេលដែលត្រូវទទួលពរជ័យអយ្យកោរបស់បងប្អូន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៨៨–៩០; ក្បួនខ្នាតទូទៅ ១៨.១៧ នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:១៥, ២០
ព្រះយេស៊ូវគ្រីស្ទស្រឡាញ់សេចក្តីថ្លៃថ្នូរ ។
-
ដើម្បីជួយកុមាររបស់បងប្អូនចងចាំអ្វីដែលពួកគេរៀនចេញពី គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:១៥, ២០ បងប្អូនអាចជួយពួកគេគូររូប និងកាត់បេះដូងក្រដាស ។ នៅលើរូបបេះដូង បងប្អូនអាចជួយពួកគេសរសេរឃ្លាចេញពីខគម្ពីរទាំងនេះ ។ បទចម្រៀងដូចជាបទ « ឈរដោយសុចរិត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨១ ) អាចជួយពង្រឹងព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
-
បន្ទាប់ពីអានជាមួយគ្នានូវ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:១៥, ២០ រួចហើយ ប្រហែលជាបងប្អូនអាចជួយកុមាររបស់បងប្អូនស្វែងយល់អត្ថន័យក្នុងការរស់នៅជាមួយភាពស្មោះត្រង់នៅលើ ទំព័រ ៣១ នៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ។ តើព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងណាអំពី ជួច មិលលើ នៅក្នុង ខទី ២០ « មកពីសេចក្ដីទៀងត្រង់នៃចិត្ត [ របស់ជួច ] » ? បងប្អូនក៏អាចចែកចាយឧទាហរណ៍អំពីកុមារម្នាក់ដែលបង្ហាញសេចក្ដីទៀងត្រង់ ចេញពីបទពិសោធន៍របស់បងប្អូនផ្ទាល់ ឬមកពីទស្សនាវដ្ដី ប្រិយមិត្ត ។ សូមអញ្ជើញកុមាររបស់បងប្អូនឲ្យដាក់គោលដៅដើម្បីបង្ហាញភាពស្មោះត្រង់នៅក្នុងសប្តាហ៍នេះ ហើយប្រាប់បងប្អូនអំពីរបៀបដែលពួកគេទទួលអារម្មណ៍នៅពេលពួកគេធ្វើដូច្នេះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:២៨ –២៩, ៣៩
ព្រះយេស៊ូវបង្គាប់រាស្ត្ររបស់ទ្រង់ឲ្យសង់ព្រះវិហារបរិសុទ្ធ ។
-
កុមាររបស់បងប្អូនប្រហែលជារីករាយក្នុងការមើលរូបភាពព្រះវិហារបរិសុទ្ធ រួមទាំងព្រះវិហារបរិសុទ្ធពីបុរាណ និងព្រះវិហារបរិសុទ្ធដែលនៅជិតកន្លែងដែលពួកគេរស់នៅ ( សូមមើល ChurchofJesusChrist.org/temples/list ) ។ បងប្អូនអាចប្រើរូបភាពទាំងនេះ និងគោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៣៩ ដើម្បីពន្យល់ថា ព្រះយេស៊ូវគ្រីស្ទ តែងតែបញ្ជាប្រជាជនរបស់ទ្រង់ឲ្យស្ថាបនាព្រះវិហារបរិសុទ្ធ—នៅសម័យបុរាណ និងនៅសម័យរបស់យើង ( សូមមើលផងដែរ ទំព័រសកម្មភាព ប្រចាំសប្តាហ៍នេះ ) ។
-
ប្រសិនបើបងប្អូនរស់នៅជិតព្រះវិហារបរិសុទ្ធ សូមពិចារណាយកកុមារទៅទីនោះ ហើយដើរនៅលើទីធ្លាព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកពាក្យ « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់—ដំណាក់នៃព្រះយេហូវ៉ា » នៅខាងក្រៅព្រះវិហារបរិសុទ្ធ ។ សូមនិយាយជាមួយកុមាររបស់បងប្អូនអំពីអត្ថន័យនៃពាក្យទាំងនេះ ។
-
សូមពិចារណាប្រើគំនិតនៅក្នុង « ទទួលបុណ្យជ្រមុជទឹក និងទទួលពិធីបញ្ជាក់សម្រាប់បុព្វការីជន » នៅក្នុងឧបសម្ព័ន្ធ ក ដើម្បីជួយកុមាររបស់បងប្អូនទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចចូលព្រះវិហារបរិសុទ្ធ ( សូមមើលផងដែរ « ព្រះវិហារបរិសុទ្ធ និងផែនការនៃសុភមង្គល » នៅក្នុងឧបសម្ព័ន្ធ ខ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៩១–៩២
ព្រះអម្ចាស់នឹងប្រទានពរដល់ខ្ញុំតាមរយៈពររបស់លោកអយ្យកោ ។
-
នៅពេលបងប្អូនអានជាមួយគ្នានូវ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៩១–៩២ សូមជួយកុមាររបស់បងប្អូនរកឃើញអ្វីដែលព្រះអម្ចាស់បានត្រាស់ហៅ ហៃរុម ស្ម៊ីធ ឲ្យធ្វើ ។ សូមនិយាយអំពីអ្វីដែលជាពររបស់លោកអយ្យកោ ៖ ពរជ័យពិសេសដែលព្រះអម្ចាស់បង្រៀនយើងអំពីខ្លួនយើង និងអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ និងប្រែក្លាយ ។ សូមពិចារណាប្រើប្រាស់ផ្នែក « ការទទួលពររបស់លោកអយ្យកោ » នៅក្នុងឧបសម្ព័ន្ធ ក ដើម្បីជួយកុមាររបស់បងប្អូនរៀបចំខ្លួនដើម្បីទទួលបានពររបស់លោកអយ្យកោ ។