« ថ្ងៃទី ២៤–៣០ ខែ វិច្ឆិកា ៖ ‹ លោក « បានបិទត្រាបេសកកម្មរបស់លោក និងកិច្ចការរបស់លោក ដោយលោហិតរបស់លោកផ្ទាល់ » › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥
ថ្ងៃទី ២៤–៣០ ខែ វិច្ឆិកា ៖ លោក « បានបិទត្រាបេសកកម្មរបស់លោក និងកិច្ចការរបស់លោក ដោយលោហិតរបស់លោកផ្ទាល់ »
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦
នៅរសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និងហៃរុម ស្ម៊ីធ បានជាប់គុកម្តងទៀតជាមួយ យ៉ូហាន ថេលើរ និងវិលឡឺឌ រិចឺឌ្ស ។ ពួកលោកដឹងថា ពួកលោកគ្មានទោស មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ ប៉ុន្តែពួកលោកបានប្រគល់ខ្លួនឲ្យគេចាប់ ដោយសង្ឈឹមថានឹងរក្សាពួកបរិសុទ្ធនៅទីក្រុងណៅវូឲ្យមានសុវត្ថិភាព ។ នេះមិនមែនជាលើកទីមួយទេដែលសត្រូវរបស់សាសនាចក្របានចាប់ព្យាការី យ៉ូសែប ដាក់គុក ប៉ុន្តែលើកនេះ លោកហាក់ដូចជាដឹងថាលោកមិនអាចត្រឡប់មកវិញទាំងមានជីវិតទេ ។ លោក និងមិត្តលោកបានព្យាយាមលួងលោមគ្នាទៅវិញទៅមក ដោយការអានចេញពីព្រះគម្ពីរមរមន និងច្រៀងទំនុកតម្កើង ។ ស្នូរកាំភ្លើងបានបន្លឺឡើង ហើយតែប៉ុន្មាននាទីប៉ុណ្ណោះ ជីវិតរមែងស្លាប់របស់ យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់លោក ហៃរ៉ុម បានដល់ទីបញ្ចប់ ។
ប៉ុន្តែនោះពុំមែនជាទីបញ្ចប់នៃបុព្វហេតុដ៏ទេវភាព ដែលពួកលោកបានឱបក្រសោបនោះឡើយ ។ ហើយវាមិនមែនជាទីបញ្ចប់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញនោះឡើយ ។ នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ និងមានវិវរណៈបន្ថែមទៀតដែលនឹងដឹកនាំសាសនាចក្រឲ្យឆ្ពោះទៅមុខ ។ នៅចុងបញ្ចប់នៃជីវិតរបស់ព្យាការី គឺមិនមែនជាទីបញ្ចប់នៃការងាររបស់ព្រះឡើយ ។
សូមមើល Saints ១:៥២១–៥៥២ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥; ១៣៦:៣៧–៣៩
យ៉ូសែប និងហៃរុម ស្ម៊ីធ បានបិទត្រាទីបន្ទាល់របស់ពួកលោកជាមួយនឹងលោហិតរបស់ពួកលោក ។
សូមនឹកស្រមៃមើលថា តើបងប្អូនអាចមានអារម្មណ៍បែបណា ប្រសិនបើបងប្អូនរស់នៅក្រុងណៅវូ នៅពេលដែល យ៉ូសែប និងហៃរុម ស្ម៊ីធ ត្រូវបានសម្លាប់នោះ ( សូមមើល Saints ១:៥៥៤–៥៥៥ ) ។ តើបងប្អូនព្យាយាមយល់អំពីព្រឹត្តិការណ៍ដ៏សោកនាដកម្មនេះដោយរបៀបណា ? គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥ ដែលបានបោះពុម្ពបីខែក្រោយមក អាចជួយបាន ។ នៅពេលបងប្អូនស្រាវជ្រាវនៅកណ្ឌនេះ សូមពិចារណាអ្វីដែលនាំឲ្យបងប្អូនមានការយល់ដឹង និងមាននូវការអះអាង ។ តើបងប្អូននឹងនិយាយអ្វីខ្លះទៅកាន់មនុស្សម្នាក់ដែលសួរថា « ហេតុផលអ្វីដែលព្រះបណ្តោយឲ្យគេសម្លាប់ព្យាការីរបស់ទ្រង់ដូច្នោះ ? » ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦:៣៧–៣៩ ) ។
បងប្អូនក៏អាចស្រាវជ្រាវ កណ្ឌ ១៣៥ ផងដែរ សម្រាប់ពាក្យ ឬឃ្លាដែលបំផុសគំនិតបងប្អូនឲ្យស្មោះត្រង់ចំពោះព្រះគ្រីស្ទដល់ទីបញ្ចប់ ដូចជា យ៉ូសែប និងហៃរុម ។
សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:២១–២២; « Remembering the Martyrdom » នៅក្នុង Revelations in Context ទំព័រ ២៩៩–៣០៦; Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០១១ ) ទំព័រ ៥២២–៥២៣, ៥២៩–៥៤០; « Testimony of the Book of Mormon » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣
យ៉ូសែប ស្ម៊ីធ គឺជាព្យាការី និងជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ សូមរៀបរាប់អំពីការណ៍ដ៏អស្ចារ្យដែល យ៉ូសែប ស្ម៊ីធ សម្រេចបានក្នុងរយៈពេលម្ភៃឆ្នាំចាប់តាំងពីការនិមិត្តដំបូង ។ តើការណ៍ទាំងនេះមានឥទ្ធិពលលើបងប្អូន និងទំនាក់ទំនងរបស់បងប្អូនជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? សូមពិចារណាអំពីរបៀបដែលបងប្អូននឹងបំពេញប្រយោគដូចជាប្រយោគមួយនេះ ៖ ដោយសារអ្វីដែលព្រះអម្ចាស់បានធ្វើតាមរយៈ យ៉ូសែប ស្ម៊ីធ នោះខ្ញុំ … បងប្អូនក៏អាចកត់ត្រា និងចែកចាយទីបន្ទាល់របស់បងប្អូនអំពីព្យាការី យ៉ូសែប ស្ម៊ីធ ជាមួយអ្នកដទៃផងដែរ ។
វិធីមួយទៀតដើម្បីរៀនអំពីបេសកកម្មរបស់ យ៉ូសែប ស្ម៊ីធ គឺព្យាយាមសរសេរសំបុត្រមរណភាពខ្លីៗ ឬពាក្យសរសើរសម្រាប់លោក ។ តើបងប្អូននឹងនិយាយអ្វីខ្លះដើម្បីស្ថាបនាសេចក្តីជំនឿលើព្រះគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ? បងប្អូនអាចនឹងណែនាំពីព្រឹត្តិការណ៍សំខាន់ៗ ឬការសម្រេចបានដែលមាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥ ឬអ្វីដែលបានលើកឡើងនៅក្នុងធនធានខាងក្រោម ។
ព្រះយេស៊ូវគ្រីស្ទបានបើកសម្ដែងសេចក្ដីពិតជាច្រើនអំពីអង្គទ្រង់ និងដង្វាយធួនរបស់ទ្រង់តាមរយៈ យ៉ូសែប ស្ម៊ីធ ។ សូមគិតពិចារណាអំពីបទពិសោធន៍ដែលបងប្អូនបានសិក្សាគោលលទ្ធិ និងសេចក្តីសញ្ញានៅក្នុងឆ្នាំនេះ ។ តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះ ? បងប្អូនអាចនឹងចែកចាយរឿងទាំងនេះជាមួយសមាជិកគ្រួសារ ថ្នាក់ ឬកូរ៉ុម ឬអ្នកផ្សេងទៀត នៅពេលបងប្អូនសិក្សានៅសប្តាហ៍នេះ ។ តើសេចក្តីពិតទាំងនេះជួយបងប្អូនឲ្យយល់ និងខិតទៅកាន់តែជិតនឹងព្រះអង្គសង្គ្រោះតាមរបៀបណា ?
សូមមើលផងដែរ « Joseph Smith: The Prophet of the Restoration » ( វីដេអូ ) បណ្ណាល័យដំណឹងល្អ; ថាត អរ ខាលីស្ទើរ « Joseph Smith—Prophet of the Restoration » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៣៥–៣៧ « សរសើរដល់លោក » ទំនុកតម្កើង ល.រ. ១៦; ប្រធានបទ និង សំណួរ « Joseph Smith » នៅលើបណ្ណាល័យដំណឹងល្អ ។
តន្ត្រីដែលទាក់ទង
ការច្រៀងទំនុកតម្កើងខាងក្រោមនេះ ឬការមើលវីដេអូអាចយាងព្រះវិញ្ញាណបរិសុទ្ធ ឬបំផុសគំនិតឲ្យមានការពិភាក្សាមួយអំពីកិច្ចការរបស់ព្យាការី យ៉ូសែប ស្ម៊ីធ និងពលិកម្មរបស់ពួកបរិសុទ្ធដែលបានធ្វើបន្ដពីលោក ។
« អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាក » ( ទំនុកតម្កើង ល.រ. ១៧ ) ។ ខណៈនៅក្នុងគុកកាតធេច យ៉ូហាន ថេលើរ បានច្រៀងទំនុកតម្កើងនេះ ។
« សរសើរដល់លោក » ( ទំនុកតម្កើង ល.រ. ១៦ សូមមើលផងដែរ វីដេអូ ) ។ ទំនុកបទនៃទំនុកតម្កើងនេះត្រូវបានសរសេរទុកជាការឧទ្ទិសដល់ យ៉ូសែប ស្ម៊ីធ ។
« មក មកពួកបរិសុទ្ធ » ( ទំនុកតម្កើង ល.រ. ១៨ សូមមើលផងដែរ វីដេអូ ) ។
« Faith in Every Footstep » ( វីដេអូ ) ។
ខ្ញុំអាចជួយឲ្យសម្រេចបានព្រះទ័យរបស់ព្រះអម្ចាស់ នៅពេលខ្ញុំធ្វើតាមការប្រឹក្សារបស់ទ្រង់ ។
បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានស្លាប់ នោះពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីក្រុងណៅវូ ។ ឥឡូវនេះ ពួកគេបានប្រឈមមុខនឹងការធ្វើដំណើរចម្ងាយ ១,៣០០ ម៉ាយ ( ២,១០០ គីឡូម៉ែត្រ ) ឆ្លងកាត់វាលរហោស្ថានដ៏វេទនាមួយ ។ ព្រិកហាំ យ៉ង់ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានព្រួយបារម្មណ៍ថា តើពួកបរិសុទ្ធអាចរស់រានមានជីវិតពីការធ្វើដំណើរថ្មើរជើងនេះដោយរបៀបណា ។ នៅទីលំនៅបណ្តោះអាសន្នមួយ ដែលហៅថា វិនទើរ ខួរទើរ្ស លោកបានទូលអង្វរទូលសុំសេចក្តីណែនាំ ។ ចម្លើយតបរបស់ព្រះអម្ចាស់ត្រូវបានកត់ត្រានៅក្នុង កណ្ឌទី ១៣៦ ។ « តាមរយៈការជួយពួកបរិសុទ្ធចងចាំថាការប្រព្រឹត្តរបស់ពួកគេក្នុងការធ្វើដំណើរនេះគឺសំខាន់ដូចជាគោលដៅរបស់ពួកគេដែរ នោះវិវរណៈបានជួយបំប្លែងការធ្វើចំណាកស្រុកទៅភាគខាងលិចពីភាពចាំបាច់អកុសលទៅជាបទពិសោធន៍ខាងវិញ្ញាណដ៏សំខាន់មួយ » ( « This Shall Be Our Covenant » នៅក្នុង Revelations in Context ទំព័រ ៣០៨ ) ។
សូមចងចាំការណ៍នេះក្នុងចិត្ត នៅពេលបងប្អូនសិក្សា កណ្ឌទី ១៣៦ ។ តើបងប្អូនរកឃើញការប្រឹក្សាអ្វីខ្លះ ដែលអាចជួយបងប្អូនផ្លាស់ប្រែការសាកល្បងដ៏ពិបាកក្នុងជីវិតរបស់បងប្អូនឲ្យក្លាយទៅជា « រឿងសំខាន់…ដែលជាបទពិសោធន៍ខាងវិញ្ញាណ » វិញ ? បងប្អូនអាចនឹងជញ្ជឹងគិតពីរបៀបដែលដំបូន្មាននេះអាចជួយបងប្អូនសម្រេចព្រះរាជបំណងរបស់ព្រះអម្ចាស់នៅក្នុងជីវិតផ្ទាល់របស់បងប្អូន ដូចដែលវាបានជួយពួកបរិសុទ្ធជំនាន់ដើមក្នុងការធ្វើដំណើររបស់ពួកគេដែរ ។
សូមមើលផងដែរ « This Shall Be Our Covenant » នៅក្នុង Revelations in Context ទំព័រ ៣០៧–៣១៤ « មក មកពួកបរិសុទ្ធ » ទំនុកតម្កើង ល.រ. ១៨; Church History Topics « Succession of Church Leadership » នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:១–២, ៤–៥
យ៉ូសែប និងហៃរុម ស្ម៊ីធ បានប្រគល់ជីវិតរបស់ពួកលោកសម្រាប់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
-
សូមសង្ខេបសម្រាប់កុមាររបស់បងប្អូន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥:១ ឬ ចែកចាយ « ជំពូកទី ៥៧ ៖ ព្យាការីត្រូវបានគេសម្លាប់ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ២០១–២០៥ ឬវីដេអូដែលទាក់ទងគ្នានៅក្នុងបណ្ណាល័យដំណឹងល្អ ) ។ ការណ៍នេះអាចជាឱកាសដ៏ល្អមួយសម្រាប់បងប្អូន និងកុមារបងប្អូនដើម្បីចែកចាយអារម្មណ៍របស់បងប្អូនអំពីការលះបង់ដែល យ៉ូសែប និងហៃរ៉ុម បានធ្វើសម្រាប់ព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។
-
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥:៤–៥ ចែងថា ហៃរុម ស្ម៊ីធ បានអានវគ្គមួយចេញពីព្រះគម្ពីរមរមន មុនពេលដែលលោកជាប់នៅគុកកាតធេច ។ បងប្អូន និងកុមារបងប្អូនអាចអានវគ្គបទគម្ពីរនេះជាមួយគ្នា ( សូមមើល អេធើរ ១២:៣៦–៣៨ ) ។ តើខគម្ពីរទាំងនេះអាចលួងលោមដល់ ហៃរុម ដោយរបៀបណា ? បងប្អូនក៏អាចចែកចាយបទគម្ពីរដែលនាំមកឲ្យបងប្អូននូវការលួងលោម នៅពេលបងប្អូនមានការព្រួយបារម្ភ ឬសោកសៅ ។
-
បងប្អូន និងកុមារបងប្អូនអាចមើលរូបភាពព្យាការី ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៧, ១៤, ៦៧ ) ហើយនិយាយអំពីរឿងខ្លះដែលព្រះបង្គាប់ដល់ពួកព្យាការីធ្វើ ។ តើព្យាការីទាំងនេះលះបង់អ្វីខ្លះសម្រាប់ព្រះអង្គសង្គ្រោះ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣
យ៉ូសែប ស្ម៊ីធ គឺជាព្យាការី និងជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីជួយកុមារបងប្អូនចងចាំ និងដឹងគុណពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់យើង តាមរយៈបេសកកម្មរបស់ យ៉ូសែប ស្ម៊ីធ បងប្អូនអាចបង្ហាញវត្ថុដែលតំណាងឲ្យអ្វីៗដែលយ៉ូសែបបានធ្វើ ដូចជា ព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្តីសញ្ញា ឬរូបភាពព្រះវិហារបរិសុទ្ធ ( សូមមើលផងដែរ ទំព័រសកម្មភាព ប្រចាំសប្តាហ៍ ) ។ បន្ទាប់មកកុមារបងប្អូនអាចរកមើលនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥:៣ សម្រាប់រឿងមួយចំនួនដែល យ៉ូសែប ស្ម៊ីធ បានធ្វើដើម្បីជួយយើងឲ្យចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញកុមារបងប្អូនឲ្យចែកចាយពីមូលហេតុដែលពួកគេមានអំណរគុណសម្រាប់រឿងទាំងនេះ ។
ព្រះអម្ចាស់អាចប្រទានពរជ័យដល់ខ្ញុំនៅពេលខ្ញុំមានការលំបាក ។
-
សូមពិចារណាដាក់រូបភាពព្រះវិហារបរិសុទ្ធណៅវូនៅម្ខាងបន្ទប់ ហើយបង្កើតទីជំម្រកដ៏សាមញ្ញមួយនៅម្ខាងទៀត ។ សូមអញ្ជើញកុមារបងប្អូនឲ្យជួបជុំគ្នានៅជិតរូបភាព ហើយប្រាប់ពួកគេអំពីពួកបរិសុទ្ធដែលត្រូវចាកចេញពីទីក្រុងណៅវូ បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានស្លាប់ ( សូមមើល ជំពូកទី ៥៨, ៦០ និង៦២ នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ២០៦–២០៨, ២១១–២១៦, ២២២–២២៤ ឬវីដេអូដែលទាក់ទងគ្នានៅក្នុងបណ្ណាល័យដំណឹងល្អ ) ។ សូមសង្កត់ធ្ងន់ពីសេចក្តីជំនឿដែលពួកបរិសុទ្ធទាំងនេះមានទៅលើព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញកុមារបងប្អូនឲ្យដើរទៅកាន់ទីជម្រក ដើម្បីតំណាងឲ្យការរធ្វើដំណើរទៅកាន់ វិនទើរ ខួរទើរ្ស ។ ពួកគេច្រៀងចម្រៀងដូចជាបទ « ដើម្បីក្លាយជាអ្នកត្រួសត្រាយផ្លូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២១៨–២១៩ ) នៅពេលពួកគេដើរ ។
-
សូមពន្យល់ថានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦ ព្រះអម្ចាស់បានប្រទានការប្រឹក្សាដើម្បីជួយដល់ពួកបរិសុទ្ធក្នុងការធ្វើដំណើររបស់ពួកគេទៅកាន់ជ្រលងភ្នំសលត៍ លេក ។ សូមជួយកុមាររបស់បងប្អូនស្វែងរកអ្វីមួយនៅក្នុងវិវរណៈនេះ ដែលអាចផ្តល់ឲ្យពួកគេនូវភាពក្លាហានសម្រាប់ការធ្វើដំណើរនេះ ( សូមមើល ខទី ៤, ១០–១១, ១៨–៣០ ) ។ តើការប្រឹក្សានេះអាចជួយយើងឆ្លងកាត់ការសាកល្បងដែលយើងប្រឈមមុខនៅថ្ងៃនេះដោយរបៀបណា ?