ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៨–១៤ ខែ ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ ៖ « តើ​នៅ​ខ្វះ​អ្វី​ទៀត ? »


« ថ្ងៃទី ៨–១៤ ខែ ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ ៖ ‹ តើ​នៅ​ខ្វះ​អ្វី​ទៀត ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៨–១៤ ខែ ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ឈ្នួល​ធ្វើការ​នៅ ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ

ថ្ងៃទី ៨–១៤ ខែ ឧសភា

ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨

« តើ​នៅ​ខ្វះ​អ្វី​ទៀត ? »

សូម​អាន ហើយ​ពិចារណា​ពី ម៉ាថាយ ១៩–២០; ម៉ាកុស ១០ និង លូកា ១៨ ដោយ​យកចិត្ត​ទុកដាក់​ទៅលើ​ការបំផុស​គំនិត​ដែល​បងប្អូន​បាន​ទទួល ។ សូម​កត់ចំណាំ​ការ​បំផុសគំនិត​ទាំង​នោះ ហើយ​តាំងចិត្ត​ថា​បងប្អូន​នឹង​ធ្វើ​សកម្មភាព​ដោយ​របៀប​ណា ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

បើ​បងប្អូន​មាន​ឱកាស​ដើម្បី​សួរ​សំណួរ​មួយ​ដល់​ព្រះអង្គសង្គ្រោះ តើបងប្អូននឹងសួរ​អ្វី ? នៅពេល​កំលោះ​អ្នក​មាន​ម្នាក់​បាន​ជួប​នឹង​ព្រះអង្គសង្គ្រោះ​ជា​លើក​ដំបូង គាត់​បានទូលសួរ​ថា « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច ? » ( ម៉ាថាយ ១៩:១៦ ) ។ ចម្លើយ​របស់​ព្រះអង្គសង្គ្រោះ​បង្ហាញ​ទាំង​ការ​ថ្លែង​អំណរគុណ ចំពោះ​ការ​ធ្វើរឿង​ល្អៗ​ដល់​កំលោះ​រូប​នោះ​បាន​ធ្វើ​រួច​ហើយ និង​ការលើក​ទឹកចិត្ត​គួរ​ឲ្យ​ស្រឡាញ់​ដើម្បី​ធ្វើ​បន្ថែម​ទៀត ។ នៅពេល​យើង​ពិចារណា​អំពី​លទ្ធភាព​នៃ​ជីវិត​អស់កល្បជានិច្ច នោះ​យើង​អាច​នឹង​ងឿង​ឆ្ងល់​ស្រដៀងគ្នា បើ​មាន​អ្វី​ទៀត​ដែល​យើង​គួរ​ធ្វើ ។ នៅពេលយើង​សួរ តាម​របៀប​របស់​យើង​ផ្ទាល់​ថា « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » ( ម៉ាថាយ ១៩:២០ ) ព្រះអម្ចាស់​អាច​ប្រទាន​ចម្លើយ​ដល់​យើង​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ដូចជា​ចម្លើយ​របស់​ទ្រង់​ទៅ​ដល់​កម្លោះ​អ្នក​មាន​នោះ ។ អ្វី​ក៏​ដោយ​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ធ្វើ នោះ​ការ​ធ្វើ​តាម​ចម្លើយ​របស់​ទ្រង់ នឹង​តម្រូវ​ឲ្យ​យើង​ទុកចិត្ត​លើ​ទ្រង់​ច្រើន​ជាង​សេចក្ដីសុចរិត​ផ្ទាល់​ខ្លួន​យើង​ជា​និច្ច ( សូមមើល លូកា ១៨:៩–១៤ ) ហើយដើម្បី​យើង « ទទួល​នគរ​ព្រះ ដូច​ជា​កូន​តូចៗ » ( លូកា ១៨:១៧; សូមមើល​ផងដែរ នីហ្វៃទី៣ ៩:២២ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ១៩:៣–៩; ម៉ាកុស ១០:២–១២

អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។

ការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​រវាង​ព្រះអង្គសង្គ្រោះ និង​ពួក​ផារិស៊ី​នេះ គឺ​ជា​រឿងមួយ​​ដែល​បាន​កត់ត្រាទុក ក្នុង​ចំណោម​រឿង​មួយ​ចំនួន​តូច​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ជា​ពិសេស​អំពី​អាពាហ៍ពិពាហ៍ ។ បន្ទាប់​ពី​ការ​អាន ម៉ាថាយ ១៩:៣–៩ និង ម៉ាកុស ១០:២–១២ ហើយ សូម​ធ្វើ​បញ្ជី​មួយ​អំពី​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចំនួន​ដែល​បងប្អូន​មាន​អារម្មណ៍​ថា វា​សង្ខេប​ពី​ព្រះតម្រិះ​របស់​ព្រះអម្ចាស់​ស្ដី​ពីអាពាហ៍ពីពាហ៍ ។ បន្ទាប់​មក​សិក្សា​ធនធាន​មួយ​ចំនួនដែល​មាន​នៅក្នុង « អាពាហ៍ពិពាហ៍, រៀប​អាពាហ៍ពិពាហ៍ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ហើយ​ដាក់​សេចក្ដីថ្លែងការណ៍​បន្ថែម​ទៀត​ទៅ​ក្នុង​បញ្ជី​របស់​បងប្អូន ។ តើ​ការចេះដឹង​របស់​បងប្អូន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា មាន​ឥទ្ធិពល​លើ​ការ​គិត និង​អារម្មណ៍​របស់​បងប្អូន​អំពី​អាពាហ៍ពិពាហ៍​យ៉ាង​ណា​ដែរ ?

ម៉ាថាយ ១៩:៣–៩; ម៉ាកុស ១០:២–១២

តើ​ព្រះយេស៊ូវ​បង្រៀន​ថា ការ​លែងលះ​គ្នា​ជា​រឿង​ពុំ​អាច​ទទួល​យកបាន ឬ​ថា​មនុស្ស​ដែល​បាន​លែង​លះ​គ្នា​ពុំ​គួរ​រៀបការ​ម្ដង​ទៀត​ឬ ?

នៅក្នុង​សុន្ទរកថា​អំពី​ការ​លែងលះគ្នា ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ព្រះវរបិតាសួគ៌​មាន​ព្រះ​រាជបំណង​ចង់​ឲ្យ​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​មាន​នៅ​អស់កល្បជានិច្ច ។ ទោះ​ជា​យ៉ាង​ណា ព្រះ​ក៏​យល់​ថា ការលែងលះ​ចាំបាច់​ផងដែរ​នៅ​ពេល​ខ្លះ ។ ប្រធាន អូក បាន​ពន្យល់​ថាព្រះអម្ចាស់ « អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​លែង​លះគ្នា​រៀបការ​ម្ដង​ទៀត តែ​ពុំ​ត្រូវប្រឡូក​ប្រឡាក់​​នៃ​ភាព​អសីលធម៌ ដែលបាន​បញ្ជាក់​នៅក្នុង​ក្រឹត្យវិន័យ​ខ្ពស់​ជាង​ទេ ។ លុះត្រា​តែ​សមាជិក​ដែល​បាន​លែងលះ​គ្នា​នោះ បាន​ប្រព្រឹត្ត​អំពើរំលង​ធ្ងន់ធ្ងរ បើ​មិន​ដូច្នោះ​ទេ នោះ​គាត់ ឬ​នាង អាច​មាន​សិទ្ធិ​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​បទដ្ឋាន​នៃ​ភាព​ស័ក្ដិសម​ដូចគ្នា​ដែល​អនុវត្ត​ចំពោះ​សមាជិក​ដទៃទៀត » ( « Divorce » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧០ ) ។

ម៉ាថាយ ១៩:១៦–២២; ម៉ាកុស ១០:១៧–២២; លូកា ១៨:១៨–២៣

ប្រសិនបើ​ខ្ញុំ​ទូល​សួរ​ដល់ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រាប់​ខ្ញុំ​នូវអ្វី​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​គ្រង​នូវជីវិត​អស់កល្បជានិច្ច ។

ដំណើរ​រឿង​របស់​កម្លោះ​អ្នក​មាន​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឈប់ ហើយ​គិត សូម្បី​តែ​ចំពោះ​សិស្ស​ស្មោះត្រង់ និង​យូរ​អង្វែង​ក្ដី ។ នៅពេល​បងប្អូន​អាន ម៉ាកុស ១០:១៧–២២ តើ​បងប្អូន​រក​ឃើញភស្ដុតាង​អ្វីខ្លះ​អំពី​​ដែល​បងប្អូន​រក​ឃើញ​អំពី​ភក្ដីភាព និង​ភាពស្មោះ​ត្រង់​របស់​កម្លោះ​នោះ ? តើ​ព្រះអម្ចាស់​​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​កម្លោះ​នេះ ?

ដំណើរ​រឿង​នេះ​អាច​បំផុស​បងប្អូន​ឲ្យ​សួរ​ថា « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » ( ម៉ាថាយ ១៩:២០ ) ។ តើ​ព្រះអម្ចាស់​ជួយយើង​ឲ្យ​បំពេញ​នូវ​អ្វី​ដែល​យើងខ្វះខាត​ដោយ​របៀបណា ? ( សូមមើល អេធើរ ១២:២៧ ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​រៀបចំ​ខ្លួន​យើង​ឲ្យ​ទទួល​យក​ការកែតម្រូវ និង​ជំនួយ​របស់​ទ្រង់ កាលដែល​យើង​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នោះ ?

សូមមើល​ផងដែរ លែរី អរ ឡូរិន « What Lack I Yet? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៣–៣៥; អេស ម៉ាក ផាមមើរ « Then Jesus Beholding Him Loved Him » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១៤–១៦ ។

ម៉ាថាយ ២០:១–១៦

មនុស្ស​គ្រប់​រូប​អាច​ទទួល​ពរជ័យ​នៃ​ជីវិត​អស់កល្ប​ជានិច្ច នៅពេល​ពួកគេ​ទទួលយក​ដំណឹងល្អ ។

តើ​បងប្អូន​អាច​ភ្ជាប់​ទៅ​នឹង​បទពិសោធន៍​របស់​អ្នក​ធ្វើ​ការ​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ​ឬទេ ? តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​បងប្អូន​រក​ឃើញ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​វគ្គ​គម្ពីរ​នេះ ? សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » ( Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ) អាច​នឹង​ជួយ​បងប្អូន​ឲ្យ​មើល​ឃើញ​វិធី​ថ្មី​ដើម្បី​អនុវត្ត​ពាក្យ​ប្រៀបប្រដូច​នេះ។ តើ​មាន​ការ​បំផុសគំនិត​បន្ថែម​ទៀត​អ្វីខ្លះ​ដែល​ព្រះវិញ្ញាណ​ប្រទាន​ដល់​បងប្អូន ?

រូបភាព
បុរស​ដ៏​រាបទាប និង​ពួកផារិស៊ី

អ្នក​យកពន្ធ​ដែល​ប្រែចិត្ត និង​ពួកផារិស៊ី​ដែលជឿថា​ខ្លួនសុចរិត​នៅក្នុង​ព្រះវិហារ ដោយ ហ្វ្រេង អ័ដាម

លូកា ១៨:៩–១៤

ខ្ញុំ​គប្បី​ទុក​ចិត្ត​លើ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះ ពុំ​មែន​លើ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ផ្ទាល់​ឡើយ ។

​តើ​បងប្អូន​នឹង​សង្ខេប​ភាពខុសគ្នា​រវាង​អ្នក​អធិស្ឋាន​ទាំងពីរ​ដែល​នៅក្នុង​ពាក្យ​ប្រៀបប្រដូច​នេះ​យ៉ាង​ដូចម្តេច ? សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​គួរតែ​ធ្វើ ដើម្បី​ក្លាយ​កាន់តែ​ដូច​ជា​អ្នកយកពន្ធ​នៅក្នុង​រឿង​នេះ និង​ខុសពី​ពួក​ផារិស៊ី​នោះ ។​

សូមមើល​ផងដែរ ភីលីព ៤:១១–១៣; អាលម៉ា ៣១:១២–២៣; ៣២:១២–១៦ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ម៉ាកុស ១០:១៣–១៦; លូកា ១៨:១៥–១៧ ។ដើម្បី​ជួយ​សមាជិក​គ្រួសារ​ឲ្យ​ពិចារណា​ពី​ដំណើរ​រឿង​នៅក្នុង​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​ច្រៀង​ជាមួយ​គ្នា​នូវ​ចម្រៀង​មួយ​បទ​ដែលមាន​អត្ថន័យ​ទាក់ទង​ដូច​ជា « ខ្ញុំគិតកាល​ខ្ញុំអាន​រឿងបុរាណ​ដ៏ពិរោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៥ ) ។ តើ​វា​នឹង​មាន​អារម្មណ៍​បែបណា​ដើម្បី​នៅក្នុង​ចំណោម​កូនក្មេង​ដែល​ព្រះយេស៊ូវ​បាន​ប្រទានពរ​នោះ ? តើ​វាមាន​ន័យ​យ៉ាងណា​ដើម្បី « ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១​នេះ » ? ( ម៉ាកុស ១០:១៥ ) ។

ម៉ាកុស ១០:២៣–២៧ ។តើ​អ្វី​ជា​ភាពខុសគ្នា​រវាង ការមាន ទ្រព្យសម្បត្តិ និង ការជាប់​ចិត្ត នឹង​ទ្រព្យសម្បត្តិ ? ( សូមមើល ម៉ាកុស ១០:២៣–២៤ ) ។ នៅពេល​បងប្អូន​អាន ខទី ២៧ បងប្អូន​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​អំពី​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ៖ « ជាមួយ​នឹង​មនុស្ស ដែលទុកចិត្ត​លើ​ទ្រព្យសម្បត្តិ វា​ពុំ​អាច​ទៅ​រួច​ទេ ប៉ុន្តែ​វាអាច ទៅ​រួច​ជាមួយ​នឹង​មនុស្ស​ដែល​ទុកចិត្ត​ទៅលើ​ព្រះ ហើយ​បោះបង់​អ្វីៗ​ទាំងអស់​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​ជាមួយ​នឹង​មនុស្ស ដូច្នោះ អ្វីៗ​ទាំងអស់ នេះ គឺ​អាច​ធ្វើ​ទៅ​បាន » ។   ក្នុង​នាម​ជា​គ្រួសារ​មួយ តើ​យើង​បង្ហាញ​ថា​យើង​ទុកចិត្ត​លើ​ព្រះ​ជាង​សម្ភារ​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ២០:១–១៦ ។ដើម្បី​បង្ហាញ​គោលការណ៍​នៅ​ក្នុង ម៉ាថាយ ២០:១–១៦ បងប្អូន​អាច​រៀបចំ​ការ​ប្រកួតប្រជែង​សាមញ្ញ​មួយ ដូចជា​ការ​ប្រណាំង​ខ្លី​មួយ ។ បន្ទាប់​ពី​មនុស្ស​គ្រប់គ្នា​បាន​បញ្ចប់​ការប្រកួតប្រជែង មនុស្សគ្រប់​គ្នា​បាន​ទទួល​រង្វាន់​ដូចគ្នា ចាប់​ផ្ដើម​ជាមួយ​នឹង​អ្នក​ដែល​បាន​មក​ដល់​ក្រោយ​គេ ហើយ​បញ្ចប់​ជាមួយ​នឹង​អ្នក​ដែល​មក​ដល់​ទីផ្ដាច់ព្រ័ត្រ​មុន​គេ។ តើ​រឿង​នេះ​បង្រៀន​យើង​អំពី​អ្នក​ដែល​ទទួល​ពរជ័យ​នៃ​ជីវិត​អស់កល្បជានិច្ច​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ណា​ខ្លះ ?

ម៉ាថាយ ២០:២៥–២៨; ម៉ាកុស ១០:៤២–៤៥ ។តើ​ឃ្លា « អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ មាន​អត្ថន័យ​យ៉ាងណា » ? ( ម៉ាថាយ ២០:២៧ ) ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញឧទាហរណ៍​​អំពី​គោលការណ៍​នេះ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​នៅ​ក្នុង​គ្រួសារ​យើង វួដ​ឬ​សាខា ឬ​អ្នក​ជិត​ខាង​របស់​យើង​យ៉ាង​ដូចម្ដេច ?

លូកា ១៨:១–១៤ ។តើ​យើង​រៀន​អ្វីខ្លះ​អំពី​ការ​អធិស្ឋាន ចេញពី​ពាក្យ​ប្រៀបប្រដូច​ទាំង​ពីរ​នេះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « កូនចៅ​នៃ​ព្រះ​ទ្រង់​គង់​ក្បែរ​អ្នក » ទំនុកតម្កើង ល.រ. ៤៥ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

រក​ពេល​មួយ​ដែល​ល្អ​សម្រាប់បង​ប្អូន ។ ជាញឹកញាប់​វា​ងាយ​ស្រួល​ដើម្បី​រៀន នៅពេល​បង​ប្អូនអាច​សិក្សា​បទគម្ពីរ​ដោយ​គ្មាន​ការ​រំខាន ។ សូម​រក​ពេល​មួយ​ដែល​ល្អ​សម្រាប់​បង​ប្អូន ហើយ​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សិក្សា​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ម៉ោង​នោះ​រាល់​ថ្ងៃ ។

រូបភាព
ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន

ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់

បោះពុម្ព