ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ ។ មរ៉ូណៃ ១–៦ ៖ « ដើម្បី​រក្សា​ពួកគេឲ្យ​នៅក្នុង​ផ្លូវត្រូវ »


ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ ។ មរ៉ូណៃ ១–៦ ៖ ‹ ដើម្បី​រក្សា​ពួកគេ ឲ្យ​នៅក្នុង​ផ្លូវត្រូវ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​២០២០ )

ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ ។ មរ៉ូណៃ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

អាលម៉ា​កំពុង​ជ្រមុជ​ទឹកមនុស្ស​នៅ​ក្នុង​ទឹកមរមន

មីណើរវ៉ា ធីឆើរ ( ១៨៨៨–១៩៧៦ ) អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទឹកមរមន ឆ្នាំ​១៩៤៩–១៩៥១ ប្រេង​នៅ​លើ​ផ្ទាំង​គូរ​គំនូរ ៣៥⅞ x ៤៨ អ៊ីញ ។ សារមន្ទីរ​សិល្បៈ​របស់​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ឆ្នាំ​១៩៦៩

ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ

មរ៉ូណៃ ១–៦

« ដើម្បី​រក្សា​ពួកគេ​ឲ្យនៅក្នុង​ផ្លូវត្រូវ »

មរ៉ូណៃ​មាន​បំណង​ប្រាថ្នា​ថា រឿង​ដែល​លោក​បាន​សរសេរ​នឹង « មាន​តម្លៃ » ចំពោះ​អ្នក​ដែល​រស់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ( មរ៉ូណៃ ១:៤ ) ។ នៅពេល​អ្នក​អាន មរ៉ូណៃ ១–៦ សូម​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ពី​រឿង​ដែល​នឹង​មាន​តម្លៃ​បំផុត​ចំពោះ​សិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ពេលខ្លះ​សិស្ស​អាចមាន​លទ្ធភាព​ច្រើន​ដើម្បី​ចែកចាយ​ការ​យល់ដឹង​របស់​ពួកគេ​មក​ពី​ការសិក្សា​រ​បស់​ពួកគេ​ផ្ទាល់ នៅពេល​ពួកគេ​មាន​ពេល​បន្តិច​បន្តួច​ដើម្បី​ចងចាំ​ពី​អ្វី​ដែល​ពួកគេ​បាន​អាន ។ អ្នក​អាច​ចំណាយពេល​ពីរ​បី​នាទី​នៅ​ពេល​ចាប់ផ្ដើម​ថ្នាក់ ដើម្បី​រឭកក្បាល​ជំពូក​សម្រាប់ មរ៉ូណៃ ១–៦ ។ ( ការណ៍​នេះ​ក៏​អាច​ជួយ​សិស្ស​ដែល​ពុំ​បាន​អាន​នៅ​ឯ​គេហដ្ឋាន​ដែរ ) ។ បន្ទាប់មក អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ​ជំពូក​ទាំង​នោះ​រក​នូវ​បទគម្ពីរ​មួយ​ដែល​ពួកគេ​គិត​ថាមាន​ន័យ ហើយ​ចង់​ចែកចាយ​ជាមួយ​សិស្ស​ផ្សេង​ទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

មរ៉ូណៃ ២–៦

ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ត្រូវ​បាន​ធ្វើឡើង​តាម​ព្រះអម្ចាស់​បង្គាប់ ។

  • ប្រសិន​បើ​សិស្ស​របស់​អ្នក ( ឬ​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ) កំពុង​រៀបចំខ្លួន​ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព វា​អាចជារឿង​ដ៏​មាន​តម្លៃ ដើម្បី​រំឭក​ពី​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន​អំពី​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៅ​ក្នុង មរ៉ូណៃ ២–៦ ។ សិស្ស​អាច​ចាប់​ដៃ​គូសម្ដែង​សាច់​រឿង​ដូចខាង​ក្រោម​នេះ ។ (១) បងប្អូន​ប្រុស​របស់​អ្នក​ជិត​ទទួល​ការ​តែង​តាំង​បព្វជិតភាព ។ តើ​អ្នក​នឹង​ផ្ដល់​ការប្រឹក្សា​អ្វីខ្លះ​ដល់​គាត់​ដោយ​ដកស្រង់​ពី មរ៉ូណៃ ៣ ? (២) មាន​មិត្ត​ម្នាក់​ដែល​ជឿ​សាសនា​ផ្សេង​ងឿង​ឆ្ងល់​ថា ហេតុអ្វី​វាជា​ការ​ចាំបាច់​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​រាល់សប្ដាហ៍ ។ តើ​អ្នក​នឹង​និយាយ​អ្វីខ្លះ ? ( សូមមើល មរ៉ូណៃ ៤–៥ ) ។ (៣) ពិធីបុណ្យជ្រមុជទឹក​កូន​ស្រី​របស់​អ្នក​ជិត​មក​ដល់​ហើយ ប៉ុន្តែ​នាង​ពុំ​ប្រាកដ​ចិត្ត​ថា នាង​ត្រៀមខ្លួន​រួច​រាល់ ឬ​អត់​នោះ​ទេ ។ តើ​អ្នក​នឹងជួយ​នាង​តាម​របៀបណា ? ( សូមមើល មរ៉ូណៃ ៦:១–៣ ) ។ បន្ទាប់​ពី​ការ​សម្ដែង សិស្ស​អាច​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គ្នា​ទៅវិញ​ទៅ​មក ។ ពួកគេ​ក៏​អាច​ចែក​ទីបន្ទាល់​របស់ពួកគេ​អំពី​របៀប​ដែលពិធី​បរិសុទ្ធ​ទាំងនេះ​បាន​នាំ​ពួកគេ​ឲ្យ​ខិតជិត​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​ការ​រៀបចំខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពិពណ៌នា​ពី​វិធី​ដែល​ពួកគេ​បាន​រៀបចំខ្លួន​សម្រាប់​ការ​តាំង​ចិត្ត​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដូចជា​បេសកកម្ម អាពាហ៍​ពិពាហ៍ ភាពជា​ឪពុកម្ដាយ ឬ​ការ​ងារ​ថ្មី​មួយ ។ តើ​ការ​រៀបចំ​ខ្លួន​នោះ​ខុស​គ្នា​យ៉ាង​ណា​ដែរ​ពីការ​រៀបចំខ្លួន​ដើម្បី​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​ដែល​បាន​រៀបរាប់​នៅ​ក្នុង មរ៉ូណៃ ៦:១–៣ ? ( សូម​មើល​ផង​ដែរ ម៉ូសាយ ១៨:៨–១០, គ. និង ស. ២០:៣៧ ) ។ ហេតុអ្វី​បុគ្គលិកលក្ខណៈ​ដែល​មាន​នៅ​ក្នុង​បទគម្ពីរ​ទាំង​នេះ​ចាំបាច់​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក ? តើ​យើង​ដឹង​ថា យើង​បាន​រៀបចំខ្លួន​សម្រាប់​ពិធី​បរិសុទ្ធ​នេះ​តាម​របៀបណា ? សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ថាតើ​ពួកគេ​បាន​រស់​នៅ​តាម​បទដ្ឋាន​ទាំង​នេះ​បាន​ល្អ​ដល់​កម្រិត​ណា​ដែរ ចាប់តាំង​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​មក និងអ្វីដែល​ពួកគេ​អាចធ្វើ​ដើម្បី​កែលម្អ ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ពី​ចំណាប់​អារម្មណ៍​នានា​ដែល​ពួកគេ​ទទួល​បាន ហើយ​មើល​វា​ឲ្យបាន​ញឹកញាប់ ។

    យុវនារី​ម្នាក់​កំពុង​ទទួលការ​ប្រសិទ្ធពរ​មួយ

    ពិធី​បរិសុទ្ធ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយអំណាច​បព្វជិតភាព ។

មរ៉ូណៃ ៤–៥

ការ​ទទួល​ទាន​សាក្រាម៉ង់​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។

  • គម្រោង​មេរៀន​នា​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គលៗ និង​ក្រុមគ្រួសារ ណែនាំ​នូវសកម្មភាព​សិក្សា​ដែល​ទាក់ទង​នឹង​ពិធីសាក្រាម៉ង់ ។ ប្រហែល​ជា​អ្នក​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ធ្វើ​សកម្មភាព​ទាំង​នេះ​នៅ​ឯ​គេហដ្ឋាន ហើយ​រៀបចំខ្លួ​ន​មក​ថ្នាក់​រៀន​ដើម្បី​ចែកចាយ​អ្វីដែល​ពួកគេ​បាន​រៀន ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​គ្នា​ពី​អ្វី​ដែល​ពួកគេ​ធ្វើ​ដើម្បី​រៀបចំខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​ពួកគេ ដើម្បី​មាន​បទពិសោធន៍​ដ៏​ពិសិដ្ឋ​ជាមួយ​នឹង​ពិធី​សាក្រាម៉ង់ ។

  • ភាគច្រើន យើង​ធ្លាប់​ឮ​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​ជាច្រើន​ដង ប៉ុន្តែ​តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ​ដែរ​ឬ​ទេ ? ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពាក្យ​អធិស្ឋាន​ទាំង​នេះ អ្នក​អាច​ទុក​ពេល​ឲ្យ​ពួកគេ​បី​បួន​នាទី​ដើម្បី​សរសេរ​ពាក្យ​អធិស្ឋាន​ទាំង​ពីរ​សម្រាប់​ពិធី​សាក្រាម៉ង់​ដោយ​ប្រើ​ការ​ចងចាំ​របស់​ពួកគេ ។ បន្ទាប់មក អញ្ជើញ​ពួកគេ​ឲ្យ​ប្រៀប​ធៀប​អ្វីដែល​ពួកគេ​បាន​សរសេរ​ទៅ​នឹង មរ៉ូណៃ ៤:៣ និង ៥:២ ។ តើ​អ្វីទៅ​ដែល​ពួកគេ​ងាយ​ចងចាំ ? តើ​ពួកគេ​ខ្វះ​ពាក្យ​អ្វីខ្លះ ? តើ​ពួកគេ​បាន​កត់​សម្គាល់អ្វីមួយ​ពី​ពាក្យ​អធិស្ឋាន​ទាំង​នេះ​ដែល​ពួកគេ​ពុំ​បាន​កត់​សម្គាល់​ពី​មុន​ដែរ​ឬទេ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពាក្យ និង​ឃ្លា​មក​ពី​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​ដែល​ពួកគេចាប់​អារម្មណ៍ ឬ​ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នូវ​ភាព​ពិសិដ្ឋ​នៃ​ពិធី​បរិសុទ្ធ​នេះ ។ ដើម្បី​បង្កើន​នូវ​អំណរគុណ​របស់​សិស្ស​ចំពោះ​ពិធី​សាក្រាម៉ង់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ច្រៀង ឬ​លេង​ទំនុក​តម្កើង​សាក្រាម៉ង​មួយបទ ។ អ្នក​ក៏អាច​បង្ហាញ​វីដេអូ « Always Remember Him » (ChurchofJesusChrist.org) ។

    5:28

មរ៉ូណៃ ៦:៤–៩

ពួក​សិស្ស​របស់​ព្រះយេស៊ូវធ្វើ​ការងារ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

  • សូម​ពិចារណា​ប្រើ​រឿង​ប្រៀប​ប្រដូច​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការបាន « ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ »​( មរ៉ូណៃ ៦:៤ ) ។ ឧទាហរណ៍ តើ​ការ​ចិញ្ចឹមបីបាច់​បែបណា​ខ្លះ​ដែល​ចាំបាច់​សម្រាប់​កូនឈើតូចៗ ឬ​ទារក​ ? តើ​មាន​អ្វីខ្លះ​កើត​ឡើង​ប្រសិន​បើ​អ្នក​ធ្វេស​ប្រហែស​ចំពោះ​អ្វី​មួយ​ដែល​ត្រូវការ​ការ​ចិញ្ចឹម​បីបាច់ ? តើ​សមាជិក​ថ្មី និងសមាជិក​ដែល​ត្រឡប់​មក​ក្នុង​សាសនាចក្រ​វិញ​ប្រៀប​បាន​ទៅ​នឹង​រុក្ខជាតិ ឬ​ទារក​ដែល​ត្រូវការ​ការ​ចិញ្ចឹមបីបាច់​យ៉ាង​ដូចម្ដេច ? សិស្សអាច​ស្រាវជ្រាវ មរ៉ូណៃ ៦:៤–៩ រក​គំនិត​អំពី​របៀប​ដែល​ពួកគេ​អាច « ចិញ្ចឹមបីបាច់ » គ្នា​ខាង​វិញ្ញាណ ។ ពួកគេ​ក៏​អាច​ស្វែង​រក​គំនិត​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ផង​ដែរ ។ អ្នក​អាច​ចែកចាយ​បទពិសោធន៍​មួយ​ដែល​មនុស្ស​ម្នាក់​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក ។ ប្រហែល​ជា​មាន​សិស្ស​នឹង​ស្ម័គ្រ​ចិត្ត​ចែកចាយបទពិសោធន៍​ស្រដៀង​គ្នា​នេះ ។

  • មរ៉ូណៃ ៦:៤–៩ អាចជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​យើង​មាន​ពរ នៅពេល​យើង « ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ » ហើយ​ចូល​រួម​ការ​ប្រជុំ​របស់​សាសនាចក្រ ។ តើ​យើង​អាចពន្យល់​ពរជ័យ​ទាំង​នេះ​ដល់​មនុស្ស​ម្នាក់​ដែល​មាន​សំណួរ​ពី​សេចក្ដី​ត្រូវការដើម្បី​បង្កើត​ព្រះវិហារ​មួយ​យ៉ាង​ដូចម្ដេច ? ប្រហែលជា​សិស្ស​អាច​ស្រាវ​ជ្រាវ​ខគម្ពីរ​ទាំង​នេះ​ដើម្បី​ស្វែង​រក​អ្វី​មួយ​ដែល​ពួកគេ​អាច​ចែកចាយបាន ។ ឬ​ពួកគេ​អាច​សរសេរ​ពរជ័យ​មួយចំនួន​ដែល​ពួកគេ​បាន​ទទួល​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ​( សូម​មើល ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ១០៨–១១ ) ។ តើ​យើងអាចធ្វើ​អ្វីខ្លះ​ដើម្បី​ប្រាកដ​ថា សមាជិក​ផ្សេង​ទៀត « បាន​នឹក​ចាំ ហើយ​ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ » នៅពេលយើង « បាន​ជួបជុំ​គ្នា​ញឹក​ញាប់ ? » ( មរ៉ូណៃ ៦:៤–៥ ) ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សិស្ស​ប្រហែល​កាន់តែ​ចង់​អាន មរ៉ូណៃ ៧–៩ នៅ​សប្ដាហ៍​ក្រោយ ប្រសិន​បើ​អ្នក​ពន្យល់​ថា វា​មាន​នូវ​សំបុត្រ​ពីរ​ច្បាប់ដែល​មរមន​បាន​សរសេរ​ដើម្បី​ជួយ​កូន​ប្រុស​របស់​លោក​បន្ត​ស្មោះត្រង់​នៅ​ក្នុង​គ្រា​ដ៏​លំបាក ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

បានចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​នៃ​ព្រះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « មនុស្ស​ភាគច្រើន​បំផុត ពុំ​មក​ព្រះវិហារ​ដោយ​គ្រាន់តែ​រក​ការពិត​នៃ​ដំណឹងល្អ​ថ្មីៗ​មួយ​ចំនួន ឬ​ដើម្បី​មក​ជួប​មិត្ត​ចាស់​ប៉ុណ្ណោះ​ទេ តែទោះ​ជា​យ៉ាងណា​ក្តី ការណ៍​ទាំងអស់​នេះ​មាន​សារៈសំខាន់ ។ ពួកគេ​មករក​បទពិសោធន៍​ខាង​វិញ្ញាណ ។ ពួកគេ​ចង់​បាន​សេចក្ដី​សុខសាន្ត ។ ពួកគេ​ចង់​ឲ្យ​សេចក្ដី​ជំនឿ​របស់​គេ​បាន​រឹងប៉ឹង និង​ទទួល​បាន​សេចក្ដី​សង្ឃឹម​របស់​ពួកគេ​មកវិញ ។ និយាយ​ឲ្យ​ខ្លី​ទៅ ពួកគេ​ចង់​បាន​ការបីបាច់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ ចង់​បាន​ការពង្រឹង​ដោយ​អំណាច​នៃ​ស្ថានសួគ៌ » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៦ ) ។

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​ពន្យល់​ថា ការ​ចិញ្ចឹម​បីបាច់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ជាមួយ​នឹង​បន្ទូល​នៃ​ព្រះ​« គឺជា​កិច្ចការ​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប ។ វា​គឺជា​កិច្ចការ​មួយ​សម្រាប់​គ្រូបង្រៀន​តាម​ផ្ទះ និង​គ្រូបង្រៀនសួរ​សុខ​ទុក្ខ [ ឥឡូវ​នេះ ហៅ​ថា បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ] ។ វា​គឺជា​កិច្ចការ​មួយ​សម្រាប់​គណៈប្រធាន​ប៊ីស្សព សម្រាប់​កូរ៉ុមបព្វជិតភាព សម្រាប់​សមាគមសង្គ្រោះ យុវជន និង​យុវនារី ឬ​ក៏​ថ្នាក់​អង្គការបឋមសិក្សា ។

« ខ្ញុំ​បាន​នៅក្នុង​ការប្រជុំ​តមអាហារ និង ថ្លែងទីបន្ទាល់​នៅ​ថ្ងៃអាទិត្យ​មុន​នេះ ។ ក្មេងប្រុស​មា្នក់​អាយុ ១៥ ឬ ១៦ ឆ្នាំ​បាន​ឈរ​នៅ​ខាងមុខ​ការប្រជុំ ហើយ​និយាយ​ថា គាត់​បាន​សម្រេចចិត្ត​ថា​នឹង​ជ្រមុជទឹក ។

« បន្ទាប់មក ក្មេងប្រុស​ម្នាក់ៗមក​ពី​កូរ៉ុម​​គ្រូបង្រៀន​បាន​ដើរ​ទៅកាន់​មីក្រូ​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​របស់ពួកគេ​ចំពោះ​គាត់ ដើម្បី​ប្រាប់​គាត់​ថា គាត់​កំពុង​ធ្វើ​អ្វី​ដែល​ត្រូវ ហើយ​ដើម្បី​គាំទ្រដល់គាត់ ពួកគេ​នឹង​ឈរ​ជាមួយ​នឹង​គាត់ និង​ជួយ​ដល់​គាត់ ។ វាគឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ស្ដាប់​ឮ​យុវជន​ទាំងនោះនិយាយ​ពាក្យ​ថ្លែង​អំណរគុណ និង​ពាក្យ​លើក​ទឹក​ចិត្ត​ដល់​មិត្ត​របស់​ពួកគេ ។ ខ្ញុំមាន​ចិត្ត​រីករាយ​ដោយសារ​ក្មេង​ប្រុស​ទាំង​អស់​នោះ រួម​ទាំង​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​ជ្រមុជទឹក​កាល​ពី​សប្ដាហ៍​មុន​ដែរ នឹង​ចេញ​បេសកកម្ម ។

« នៅ​ក្នុង​ការ​សម្ភាសន៍​សារព័ត៌មាន​ថ្មីៗ​មួយ ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​សួរ​ថា ‹ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​លោក​រីករាយ​បំផុត នៅពេល​លោក​មើល​ឃើញ​ពី​កិច្ចការ​របស់​សាសនាចក្រ​នៅ​សព្វថ្ងៃ​នេះ ? ›

« ខ្ញុំ​បាន​តប​ថា ‹ បទពិសោធន៍​ដ៏​រីករាយ​បំផុត​ដែ​លខ្ញុំ​មានគឺ​ការ​មើល​ឃើញ​នូវ​អ្វី​ដែល​ដំណឹងល្អ​នេះ​បាន​ធ្វើ​សម្រាប់​មនុស្ស​ទូទៅ ។ ដំណឹងល្អ​នេះ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ទស្សនៈថ្មី​អំពី​ជីវិត ។ ដំណឹងល្អ​នេះ​ផ្ដល់ឲ្យ​ពួកគេ​នូវ​គំនិត​មួយ​ដែល​ពួកគេ​ពុំ​ធ្លាប់​មាន​ពីមុន​មក ។ ដំណឹងល្អ​នេះ​បើក​ភ្នែក​របស់​ពួកគេ​ទៅ​រក​រឿង​ដែល​ថ្លៃ​ថ្នូរ ហើយ​ទេវភាព ។ អ្វី​មួយ​ដែល​កើត​ឡើង​ចំពោះ​ពួកគេ​គឺ​អស្ចារ្យ​ណាស់ ។ ពួកគេ​មើល​ទៅ​ព្រះគ្រីស្ទ ហើយ​មាន​ជីវិត​នៅ › ។

« “… ខ្ញុំ​សូម​ឲ្យ​បងប្អូន​ម្នាក់ៗ​ជួយ​ដល់​កិច្ចការ​នេះ » ( « Converts and Young Men » Ensign ខែ​ឧសភា ឆ្នាំ​១៩៩៧ ទំព័រ ៤៨ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ស្វែងរក​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​របស់​អ្នក ។ ជំនួស​ឲ្យ​ការ​មើល​តាម​គម្រោង​មេរៀន​ទាំងនេះ​ទុកជា​ការណែនាំ​ដែល​អ្នក​ត្រូវ​តែ​ធ្វើតាម នោះ​សូម​ប្រើ​វា​ដើម្បី​ទទួល​បាន​គំនិត ឬ​បណ្ដុះ​ជា​ការ​បំផុស​គំនិត​របស់​អ្នក​ផ្ទាល់ នៅ​ពេល​អ្នក​ពិចារណា​អំពី​សេចក្ដី​ត្រូវ​ការ​នៃ​សិស្ស​របស់​អ្នក ។