បណ្ណាល័យ
ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច


រូបភាព
ព្រះវិហារ​បរិសុទ្ធ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

ដើម្បី​រស់​នៅ​ជាមួយ​ព្រះ ហើយប្រែ​ក្លាយ​ដូច​ទ្រង់

បងប្អូន​មាន​សក្តានុពល និង​ជោគ​វាសនា​ដ៏​ទេវភាព​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះមាតា​ព្រះបិតា​សួគ៌ ។ នៅ​ពេល​បងប្អូន​ស្គាល់​អត្តសញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​របស់​បងប្អូន នោះ​បងប្អូន​អាច​មើល​ឃើញ​ថា​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​នៅ​ពេល​ខាង​មុខ ។ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់ នោះ​យើង​ម្នាក់ៗ​នឹង​រស់​ឡើង​វិញ ហើយ​ទទួល​បាន​ភាព​អមតៈ​នៅ​ក្នុង​ជីវិត​បន្ទាប់ ។ ប៉ុន្តែ​ព្រះវរបិតា​សួគ៌​មាន​អ្វី​ជាច្រើន​ជាង​នេះ​ទៅ​ទៀត​សម្រាប់​អស់​អ្នក​ដែល​ព្យាយាម​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ប្រែ​ចិត្ត​ជឿ ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ជា​មួយនឹង​ទ្រង់ ។ ព្រះ​ជា​ព្រះវរបិតា​អាចធ្វើ​ឲ្យ​បុត្រ​របស់​ទ្រង់​ប្រែ​ក្លាយ​ដូច​ជា​ទ្រង់ ហើយ​រស់​នៅ​ម្ដង​ទៀត​ក្នុង​ទីវត្តមាន​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ២:៤១ ) ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​ហៅ​ថា « ភាពតម្កើងឡើង » និង « ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ។ ជីវិត​ដ៏អស់​កល្ប​ជានិច្ច​គឺជា​អំណោយ​ដ៏ធំធេង​បំផុត​របស់​ព្រះ ហើយ​ជា​គោលបំណង​តែមួយគត់​នៃ​ផែនការ​នៃ​សេចក្ដី​សង្រ្គោះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៤:៧ ) ។ គ្រប់យ៉ាង​ដែល​ព្រះ​ធ្វើ​គឺ​ដើម្បី​រៀបចំ​បុត្រ​របស់​ទ្រង់​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( សូមមើល ម៉ូសេ ១:៣៩ ) ។

តើ​អ្វីទៅ​ជា​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ?

ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ពរជ័យ​នៃ​គ្រួសារ​ដ៏អស់​កល្ប​ជានិច្ច និង​ភាពតម្កើងឡើង ដែល​នេះ​គឺជា « ស្ថានភាព​ដ៏​ខ្ពស់​បំផុត​នៃ​សុភមង្គល និង​សិរី​ល្អ » ។ តាម​រយៈ​សេចក្ដី​ស្រឡាញ់ និង​ព្រះ​គុណ​របស់​ព្រះ នោះ​បុត្រាបុត្រី​ទាំង​អស់​របស់​ទ្រង់​នឹង​រស់​ឡើង​វិញ​បន្ទាប់​ពី​ពួក​គេ​ស្លាប់ ហើយ​រីករាយ​នឹង​​អមតៈភាព ( សូមមើល មរ៉ូណៃ ៧:៤១ ) ។ ជីវិតដ៏​អស់កល្ប​ជានិច្ច​គឺ​ហួសពី​អមតៈ​ភាពទៅទៀត ហើយ​រួមបញ្ចូល​ទាំង​ការទទួល​មរតក​មកពី​កម្រិត​ដ៏​ខ្ពស់បំផុត​នៃ​នគរ​សេឡេស្ទាល ដោយ​បន្ត​នៅក្នុង​ក្រុមគ្រួសារ​ដ៏អស់​កល្ប​ជានិច្ច និង​បាន​ដូច​ព្រះ និង​រស់នៅ​ក្នុង​ទីវត្តមាន​របស់​ទ្រង់ ។ ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច​គឺជា​អំណោយ​ដ៏អស្ចារ្យ​បំផុត​ដែល​យើង​អាច​ទទួល​បាន​មកពី​ព្រះ ( សូមមើល រ៉ូម ៦:២៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៤:៧ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ, សេចក្តី​សង្គ្រោះ, ព្រះវិហារ​បរិសុទ្ធ, សេចក្តី​សញ្ញា និង​ពិធីបរិសុទ្ធ, ការបង្រួបបង្រួម​គ្រួសារ​សម្រាប់​ភាព​អស់កល្ប​ជានិច្ច

ផ្នែកទី ១

ផែនការ​របស់​ព្រះ​នឹង​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​នូវ​ភាពតម្កើងឡើង និង​ជីវិត​អស់កល្ប​ជានិច្ច

រូបភាព
យុវវ័យ​កំពុងដើរ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា​បងប្អូន​ប្រហែល​ជា​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ភាពតម្កើងឡើង​ដែរឬ​ទេ ? យើង​ទាំងអស់​គ្នា​នៅ​ឆ្ងាយ​ពី​ភាព​ល្អ​ឥត​ខ្ចោះ​នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​ព្រះវរបិតា​សួគ៌​ទ្រង់​បាន​ជ្រាប​ដឹង​ថា​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​នឹង​មាន​ទាំង​ឧបសគ្គ និង​ការ​បាក់​ទឹក​ចិត្ត ។ នៅក្នង​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​បង្រៀន​ថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ »​( យ៉ូហាន ៣:១៦ ) . យើង​អាច​ទុក​ចិត្ត​ថា​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សេចក្ដី​សង្គ្រោះ និង​ការ​ប្រោសលោះ​របស់​យើង​ពិត​ជា​បានផល ព្រោះ​ទ្រង់​បាន​បញ្ជូន​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ក្លាយ​ជា​ព្រះអង្គសង្រ្គោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ យើង​មិន​អាច​ទទួល​បាន​អំណោយ​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​ដោយ​ខ្លួន​ឯង​បាន​ឡើយ ។ យើង​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​តាម​រយៈ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់ ការ​ប្រែ​ចិត្តជឿ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា នោះ​យើង​រៀបចំ​ខ្លួន​របស់​យើង​ដើម្បី​ទទួល​បាន​ភាពតម្កើងឡើង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:២៣; ម៉ូសេ ៦:៥៩–៦០ ) ។

ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ យើង​មាន​សមត្ថភាព និង​ឱកាស​ដើម្បី​រីក​ចម្រើន ហើយ​ប្រែក្លាយ​ដូច​ជា​ទ្រង់ ( សូមមើល ម៉ាថាយ ៥:៤៨; ពេត្រុស ទី២ ១:២–៤; យ៉ូហាន​ ទី១ ៣:១–២ ) ។ ព្រះវរបិតា​សួគ៌​សន្យា​ថា​ថ្ងៃណាមួយ​យើង​អាច​ក្លាយ​ទៅជា « អ្នក​គ្រង​មរតក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ » ( រ៉ូម ៨:១៧ ) ហើយ​ទទួល​នូវ​គ្រប់​អ្វីៗ​ទាំងអស់​ដែល​ព្រះជាព្រះវរបិតា​មាន ( សូមមើល គោលលទ្ធិ និងសេចក្តី​សញ្ញា ៨៤:៣៦–៣៨ ) ។ អំណោយ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​រួម​មាន​ពរជ័យ​នៃ​ការ​រស់​នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ និង​ការ​បន្ត​ជា​ក្រុម​គ្រួសារ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣១:១–៤ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ស្តាប់ ឬ​អាន​ទំនុកបទ « ពួក​បរិសុទ្ធ​ឆ្ពោះទៅមុខ » ។ សូម​កត់​ត្រា​អារម្មណ៍​របស់​បងប្អូន​នៅពេល​បងប្អូន​ស្តាប់ ឬអាន ។ តើ​ជីវិត​ដ៏អស់កល្ប​ជានិច្ច​ហាក់​អាច​សម្រេចបាន​ជាង​បងប្អូន​បាន​គិត​ដែរឬទេ ? សូមអាន នីហ្វៃទី២ ៣១:២០ ។ តើ​វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ​ឈាន​ទៅ​មុខ​ជាមួយ​នឹង « ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ » ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ធ្វើ​បញ្ជី​អំពីកាលៈទេសៈ​ដែលត្រូវ​ពន្យារ​ពេល ឬ​បង្អង់ ដែលបាន​នាំ​មក​នូវ​លទ្ធផល​ដែល​មិនគួរឲ្យប្រាថ្នាចង់បាន ។ សូម​អាន អាលម៉ា ៣៤:៣២–៣៤ ជាមួយ​គ្នា ហើយ​ពិភាក្សា​អំពី​សេចក្ដី​ពិត​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើង​មិន​គួរ​ពន្យារ​ពេល ឬ​បង្អង់​ពេលនៃ​ការ​ប្រែ​ចិត្តជឿ​របស់​យើង ។ ហេតុអ្វី​ជីវិត​នេះ​គឺជា​ពេល​ដើម្បី​រៀបចំខ្លួន​សម្រាប់​ជីវិត​បន្ទាប់ ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ២

ព្រះ​បាន​រៀបចំ​នគរ​នៃ​សិរីល្អ​ផ្សេងៗ​គ្នា​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់

រូបភាព
រូបភាព​ព្រះអាទិត្យ ព្រះចន្ទ ដួងតារា

ព្រះយេស៊ូវ​បាន​បង្រៀន​ថា​មាន​រង្វាន់​ផ្សេង​គ្នា​នៅ​ក្នុង​ជីវិត​បន្ទាប់ ៖ « នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន » ( សូមមើល យ៉ូហាន ១៤:២–៣ ) ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មើល​ឃើញ​ការ​និមិត្ត​មួយ​នៃ​កម្រិត​ទាំងបី ឬ​នគរ​នៃ​សិរីល្អ​នៅ​ស្ថានសួគ៌ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៥០–៩៨ ) ។ នគរ​ទាំង​នេះ​មាន នគរ​សេឡេស្ទាល ទេរេសទ្រាល និង​ទេឡេស្ទាល ។ នគរ​នីមួយៗ​ទាំងនេះ​ធ្វើ​ឲ្យ​យើង​អាច​ទទួល​បាន​តាមរយៈ​ដង្វាយធួន​ដ៏​ធំធេង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៤០–៤៣ ) ។ យ៉ូសែប បាន​ដឹង​ថា​នគរ​ដែល​យើង​នឹង​ទទួល​បានជា​មរតក​នៅ​ថ្ងៃ​ណា​មួយ គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​ដែល​យើង​ជ្រើស​រើស​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ នគរ​សេឡេស្ទាល​គឺជា​សិរីរុងរឿង​ខ្ពស់បំផុត និង​ជាកន្លែង​ដែល​ព្រះ​គង់នៅ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៦២ ) ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គូស​បង្ហាញ​ផ្លូវ​មួយ​ដែល​បាន​រចនា​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន និង​ទទួល​បាន​សិរីរុងរឿង​នៃ​នគរ​សេឡេស្ទាល ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

សូម​អញ្ជើញ​សមាជិក​ក្នុង​ក្រុម​របស់​បងប្អូន​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អត្ថបទ​សង្ខេប « Kingdoms of Glory » នៅក្នុង Topics and Questions ។ ចូរ​និយាយគ្នា​អំពីភាពខុសគ្នា​មួយ​ចំនួន​រវាង​នគរ​នីមួយៗ ។ តើ​បំណង​ប្រាថ្នា និង​ការ​ខិតខំ​របស់​យើង​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​នេះ​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​ទៅ​លើ​រង្វាន់​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ?

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេងៗ​ទៀត​អំពី​ជីវិតដ៏នៅ​អស់កល្ប​ជានិច្ច

បោះពុម្ព