បណ្ណាល័យ
បុត្រាបុត្រី​នៃ​ព្រះ


« បុត្រាបុត្រី​នៃ​ព្រះ » ប្រធានបទ ប្រធានបទ និង សំនួរ ( ឆ្នាំ ២០២៣ )

កូនក្មេង​ជាមួយនឹង​ព្រះ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

បុត្រាបុត្រី​នៃ​ព្រះ

ការកំណត់​លក្ខណៈ​របស់​មនុស្ស​គ្រប់រូប​នៅលើ​ផែនដី

សូម​ស្រមៃ​ថា​បងប្អូន​កំពុង​ជួប​នរណា​ម្នាក់​ជា​លើក​ដំបូង ហើយ​គាត់​និយាយ​ថា « សូម​ណែនាំ​ពីខ្លួនឯង » ។ តើ​បងប្អូននឹង​និយាយ​អ្វី ? ពិតមែន​វា​អាស្រ័យ​ទៅលើ​ស្ថានភាព ប៉ុន្តែ​ការពិត​ដែល​បងប្អូនជ្រើសរើស​ដើម្បី​ចែកចាយ​អាច​បង្ហាញ​បាន​ច្រើន​អំពី​របៀប​ដែល​បងប្អូន​មើល​ឃើញ​ខ្លួនឯង—និង​របៀប​ដែល​បងប្អូន​ចង់​ឲ្យ​អ្នកដទៃ​មើល​មក​បងប្អូន ។

មាន​ការពិត​មួយ​អំពី​បងប្អូន​ដែល​សំខាន់​ជាង​អ្វីៗ​ទាំងអស់ ។ ហើយ​ខណៈ​ដែល​បងប្អូន​ប្រហែល​ជា​មិន​បាន​លើក​រឿង​នោះ​ឡើង​នៅ​ពេល​បងប្អូន​ណែនាំ​ខ្លួន​ក៏​ដោយ ក៏​វា​ជា​មូលដ្ឋាន​គ្រឹះ​ចំពោះ​អត្តសញ្ញាណ​របស់​បងប្អូន​ជាង​ឈ្មោះ ស្រុក​កំណើត ឬ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ទៅទៀត ។ វា​ជា​ការពិត​ដែល​បងប្អូន​គឺ​ជា​បុត្រ​ម្នាក់​របស់​ព្រះ ។ ទ្រង់​គឺជា​បិតា​របស់​បងប្អូន ។ ដូចជា​បងប្អូន​មាន​ឪពុក​ម្តាយ​នៅ​លើ​ផែនដី​ដែល​បងប្អូន​បាន​ទទួល​លក្ខណៈ​ខាង​រូប​កាយ​ដែរ បងប្អូន​ក៏​ជា « បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតាបិតាសួគ៌ ដូច្នេះ​ហើយ​[ បងប្អូន​មាន ] និស្ស័យ និង​ជោគវាសនា​នៃ​ព្រះ » ។ តើ​ការពិត​នេះ​អាច​មាន​ឥទិ្ធពល​លើ​របៀប​ដែល​បងប្អូន​មើល​ឃើញ​ខ្លួនឯង​ដោយ​របៀបណា ? តើ​វា​អាច​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​របស់​បងប្អូន​ទៅលើ​ឧបសគ្គ និង​ឱកាស​នៅក្នុង​ជីវិត​ដោយ​របៀបណា ?

តើ​ការក្លាយ​ជា​កូន​របស់​ព្រះ​មានន័យ​ដូចម្តេច ?

មនុស្ស​ទាំងអស់​គឺជា​បុត្រា និង​បុត្រី​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ។ ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ ជាទី​ស្រឡាញ់​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​មុនផែនដី បុគ្គល​ម្នាក់ៗ​មាន​សក្តានុពល​ដ៏​ទេវភាព​អស់កល្ប​ជានិច្ច ( សូម​មើល រ៉ូម ៨:១៦-–១៧ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតាបិតាសួគ៌

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះ​ជា​ព្រះវរបិតា, ផែនការ​នៃ​សេចក្ដី​សង្គ្រោះ, ជីវិត​មុន​ជីវិត​លើ​ផែនដី

ផ្នែក​ទី ១

ព្រះ​មិន​មែន​គ្រាន់​តែ​ជា​អង្គបង្កបង្កើតរបស់​បងប្អូន​ប៉ុណ្ណោះទេ ទ្រង់​គឺជា​បិតា​របស់​បងប្អូន

គ្រួសារ​កំពុង​ញញឹម

មនុស្ស​គ្រប់​គ្នា​មាន​ឪពុក​លើ​ផែនដី ហើយ​ឪពុក​ទាំងនោះ​សុទ្ធ​តែ​មិនល្អ​ឥត​ខ្ចោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ថា​បទពិសោធន៍​របស់​យើង​ជាមួយ​ឪពុក និង​ភាពជា​ឪពុក​នៅ​លើ​ផែនដី​មាន​លក្ខណៈ​បែបណា​នោះទេ យើង​ក៏មាន​ព្រះវរបិតា​សួគ៌​ដែល​ជា​អ្វីៗ​គ្រប់​យ៉ាង​ដែល​ឪពុកម្នាក់ គួរ​តែ ធ្វើតាម—​ស្រឡាញ់ គាំទ្រ ឈ្លាសវៃ មិន​គិតពី​ខ្លួនឯង លះបង់​ចំពោះ​ភាព​ជោគជ័យ​របស់​បងប្អូន ។ ទ្រង់ជាព្រះ​ដ៏មាន​អំណាច និង​រុងរឿង​បំផុត​នៅក្នុង​លោក ដែលស្រឡាញ់​បងប្អូន​ជាបុត្រ​ដ៏មាន​តម្លៃ​របស់​ទ្រង់ ។ ទ្រង់​យល់​ពី​បងប្អូន​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​ដឹង​ច្បាស់​ពី​អ្វី​ដែល​បងប្អូន​ត្រូវ​លូតលាស់ រីក​ចម្រើន និង​ស្វែង​រក​អំណរ​ដ៏​អស់​កល្ប​ជានិច្ច ។ ងារ​ដូចជា « ព្រះ​ដ៏​ខ្ពស់​បំផុត » « អង្គបង្កបង្កើត » និង « ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ » ទាំងអស់​សុទ្ធតែ​ជា ព្រះនាម​របស់​ទ្រង់ ។ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​ទ្រង់​ចង់​ឲ្យ​បងប្អូន​ស្គាល់​ទ្រង់​ថា​ជា « បិតា » ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ម៉ូសេ បាន​រៀន​នៅ​ក្នុង​ការនិមិត្ត​សួគ៌​មួយ​ថា​លោក​គឺ​ជា​បុត្រ​របស់​ព្រះ ។ សូម​អាន​អំពី​បទពិសោធន៍​របស់​លោក​នៅក្នុង ម៉ូសេ ១:១–១១ ។ សូម​កត់​សម្គាល់​ផង​ដែរ​នៅ​ក្នុង ខទី ១២-–១៨ អំពី​របៀប​ដែល​ចំណេះ​ដឹង​នេះ​បាន​ជួយ​ដល់​ម៉ូសេ នៅ​ពេល​សាតាំង​ព្យាយាម​ល្បួង​លោក ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​ចងចាំ​ថា​បងប្អូន​គឺជា​កូន​របស់​ព្រះ​អាច​ជួយ​បងប្អូន​ក្នុង​អំឡុង​ពេល​នៃ​ការ​ល្បួង​បាន ។

  • អែលឌើរ ប្រៃអិន ខេ ថៃលើរ បាន​ប្រាប់​រឿង​មួយ​អំពី​យុវនារី​ម្នាក់​ដែល​បាន​និយាយ​ថា « ការ​ដឹង​ថា​ខ្ញុំ​ជា​កូន​របស់​ព្រះ​គឺ​ជា​ចំណេះ​ដឹង​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​ដែល​ខ្ញុំ​មាន ! » អាន​អំពី​នាង​នៅក្នុង « Am I a Child of God? » ដើម្បី​ស្វែង​យល់​អំពី​មូលហេតុ​ដែល​នាង​បាន​និយាយ​យ៉ាង​ដូច្នោះ ។ ហេតុអ្វី​បាន​ជា​ការ​ស្គាល់​ព្រះ ជា​ព្រះវរបិតា​របស់​នាង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​បែប​នេះ​ក្នុង​ជីវិត​របស់​នាង ? តើ​សេចក្តីពិត​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​បងប្អូន ?

  • តើ​បងប្អូន​ធ្លាប់​បង្កើត​សិប្បកម្ម​ធ្វើ​ដោយ​ដៃ ឬ​ការងារ​សិល្បៈ​​ឬ​ទេ ? ឬ​ប្រហែល​ជា​បងប្អូន​បាន​បង្កើត​អ្វី​មួយ​ដូច​ជា​កាលវិភាគ កញ្ចប់​ថវិកា ឬ​អាហារ ។ ចូរ​ពិចារណា​អំពី​របៀប​ដែល​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹង​អ្វី​ដែល​បងប្អូន​បាន​បង្កើត​គឺ​ខុស​គ្នា​ពី​ទំនាក់ទំនង​រវាង​ឪពុក ឬ​ម្ដាយ និង​កូន ។ សូម​គិត​អំពី​រឿង​នេះ​នៅ​ពេល​បងប្អូន​ពិចារណា​អំពី​បទគម្ពីរ​ទាំង​នេះ ៖ កាឡាទី ៤:៦–៧; យ៉ូហាន ទី១ ៣:២ ។ ហេតុអ្វី​វា​សំខាន់​សម្រាប់​បងប្អូន​ដើម្បី​ដឹងថា​បងប្អូន​គឺជា​បុត្រា​ឬ​បុត្រី—ដោយ​មិនមែន​គ្រាន់តែ​ជា​ការបង្ក​បង្កើត—នៃ​ព្រះ​ប៉ុណ្ណោះទេ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ដើម្បី​បង្រៀន​អំពី​សក្តានុពល​របស់​យើង​ក្នុង​នាម​ជា​កូន​របស់​ព្រះ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​បង្ហាញ​ថា​ឪពុក​ម្ដាយ និង​កូនៗ​របស់​ពួកគេ​មាន​ចរិត​លក្ខណៈ​ខាង​រូបកាយ​ដូចគ្នា ។ ប្រហែល​ជា​បងប្អូន​អាច​បង្ហាញ​រូបភាព​របស់​ឪពុក​ម្ដាយ និង​កូនៗ​របស់​ពួកគេ ហើយ​ស្វែងរក​ភាព​ស្រដៀង​គ្នា​នានា ។ បន្ទាប់​មក​បងប្អូន​អាច​អាន​បទគម្ពីរ​មួយ​ចំនួន​អំពី​ចរិត​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ ដូច​ជា​បទគម្ពីរ​ទាំង​នេះ ៖

    តើ​យើង​មើល​ឃើញ​ភស្ដុ​តាង​អ្វី​ខ្លះ​នៅ​ក្នុង​ចរិត​លក្ខណៈ​ទាំង​នេះ ? តើ​យើង​អាច​អភិវឌ្ឍ​ចរិត​លក្ខណៈ​ទាំងនោះ​បន្ថែម​ទៀត ហើយ​កាន់តែ​ប្រែ​ក្លាយ​ដូច​ជា​ព្រះវរបិតា​របស់​យើង​​ដែលនៅ​គង់នៅ​ស្ថានសួគ៌​ដោយ​របៀបណា ?

ស្វែងយល់​បន្ថែម​ទៀត

  • កាឡាទី ៤:៦–៧; ហេព្រើរ ១២:៩

  • រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ​២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  • ដូណល អិល ហលស្ត្រម «I Am a Child of God » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ​ ២៦–២៨

  • រ៉ូស្មែរី អិម វិសុម « Discovering the Divinity Within » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦–៨

ផ្នែក​ទី ២

ប្រព្រឹត្តិ​ចំពោះ​មនុស្ស​គ្រប់គ្នា​ដូចជា​កូន​របស់​ព្រះ ។

ស្រ្តី​កំពុង​ជជែក​គ្នា

វា​ជា​រឿង​ធម្មតា​ពេល​ឮ​សមាជិក​នៃសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ហៅ​គ្នា​ថា​« បង​ប្អូន​ប្រុស » និង « បងប្អូន​ស្រី » ។ ដូច​ដែល​ប្រធាន ហិនរី ប៊ី អាវរិង បាន​ពន្យល់​នូវ​ពាក្យ​ទាំង​នេះ « មិន​គ្រាន់​តែ​ជា​ពាក្យ​នៃ​ការគោរព​ដ៏​រាក់ទាក់ ឬ ដែល​មាន​ក្ដី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ ។ ។ ពាក្យ​ទាំងនេះ​គឺ​ជា​ការបង្ហាញ​ពី​សេចក្ដីពិត​អស់កល្ប​ជានិច្ច​មួយ​គឺ ៖ ព្រះ​គឺ​ពិត​ជា​ព្រះវរបិតា​នៃ​មនុស្ស​លោក​ទាំងអស់ យើង​គឺ​ជា​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ » ។ សេចក្ដី​ពិត​ដ៏​សាមញ្ញ​នេះ​មាន​អំណាច​ក្នុង​ការ​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​អាច​មាន​ភាព​ខុស​គ្នា​នៅ​ក្នុង​គំនិត សកម្មភាព និង​រូបកាយ ​របស់​យើង ប៉ុន្តែ​ភាព​ខុស​គ្នា​ទាំង​នោះ​គឺ​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការដឹងគុណ និង​ការគោរព នៅពេល​ដែល​យើង​ចងចាំថា បើ​និយាយ​ខាង​វិញ្ញាណ​វិញ គឺយើង​ទាំងអស់​គ្នា​ជា​គ្រួសារ​នឹងគ្នា ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ព្រះគម្ពីរ​មរមន​ប្រាប់​មនុស្ស​ពីរ​ក្រុម—គឺ​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន—ដែល​ជាសត្រូវ​ដ៏កាចសាហាវ​នឹងគ្នា​ជាច្រើន​ជំនាន់ ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​ដែល​ក្រុម​ទាំង​នេះ​បាន​យក​ឈ្នះលើ​ការ​ស្អប់​របស់​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ជា​បង​ប្អូន​ប្រុស​ស្រី ។ សូម​អាន​អំពី​បទពិសោធន៍​ទាំង​នេះ​នៅក្នុង ម៉ូសាយ ២៨:១–៣; អាលម៉ា ២៦:២៣–៣១; ២៧:២០–២៤; នីហ្វៃទី៤ ១:១–៣, ១៤–១៨ ។ ពេល​បងប្អូន​អាន សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ជួយ​ព្រះអង្គ​សង្គ្រោះ​នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​គ្រួសារ​របស់​ព្រះ ។

  • មនុស្ស​ដែល​បងប្អូន​ជួប​ប្រហែល​ជា​នឹង​មិន​ណែនាំ​ខ្លួន​ឯង​ជា​កូន​របស់​ព្រះ​ទេ ប៉ុន្តែ​បងប្អូន​អាច​ចាត់ទុកពួកគេ​ជាកូន​របស់​ព្រះ​នៅ​ពេល​បងប្អូន​ជួប​ពួក​គេ ។ សូម​សាកល្បង​ធ្វើ​វា ! ហើយ​នៅ​ពេល​ណា​ដែល​បងប្អូន​ត្រូវ​បាន​ល្បួង​ឲ្យ​គិត​អាក្រក់​ទៅ​លើ​នរណា​ម្នាក់ សូម​ជំនួស​គំនិត​នោះ​ដោយ​គិតថា « បុគ្គល​នេះ​គឺ​ជា​កូន​របស់​ព្រះ » វិញ ។ សូម​កត់សម្គាល់​អំពី​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​ចំពោះ​មនុស្ស និង​របៀប​ដែល​បងប្អូន​ប្រព្រឹត្ដ​ចំពោះ​ពួកគេ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ពិចារណា​បង្ហាញ​ពី​រូបថត​របស់​មនុស្ស​មកពី​ពូជសាសន៍ វប្បធម៌ និង​ពង្សសាវតា​ផ្សេងៗ ។ ចូរ​និយាយ​អំពី​វិធី​ជាច្រើន​ដែល​មនុស្ស​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅវិញ​ទៅមក ។ ចូរ​ពិភាក្សា​អំពី​មូលហេតុ​ដែល​ព្រះ​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​គោរព និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​សេចក្ដី​សប្បុរស​ជានិច្ច ។

ស្វែងយល់​បន្ថែម​ទៀត