បណ្ណាល័យ
ផែនការ​នៃ​សេចក្តី​សង្គ្រោះ


« ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

មនុស្ស​កំពុង​ដើរ​លើ​ឆ្នេរ​ទឹករលក

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ផែនការ​នៃ​សេចក្តី​សង្គ្រោះ

ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សុវត្ថិភាព​របស់​យើង និង​ការត្រឡប់​ទៅ​រក​ទ្រង់​វិញ​ដោយ​រីករាយ

តើ​អ្នក​មាន​ធ្លាប់​ឆ្ងល់ទេ​ថា ហេតុអ្វី​បាន​ជា​អ្នក​នៅលើ​ផែនដី​នេះ ឬ​តើ​គោលបំណង​របស់​អ្នក​នៅក្នុង​ជីវិត​គឺជា​អ្វី ? តើ​ពេល​ខ្លះ​អ្នក​ឆ្ងល់ទេ​ថា​ហេតុអ្វី​ជីវិត​ពិបាក​ម៉េ្លះ ? តើ​អ្នក​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អ្នក ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​ដែរ​ឬ​ទេ ? ពេល​អ្នក​ប្រឈម​មុខ​នឹង​សំណួរ​ដ៏​លំបាក​ដូច​នេះ—ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជួប—វា​ជួយ​ឲ្យ​ដឹង​ថា​ព្រះវរបិតា​សួគ៌​មាន​ផែនការ​សម្រាប់​អ្នក សម្រាប់​យើង​គ្រប់គ្នា ។ ការ​យល់​ដឹង​អំពី​ផែនការ​នោះ​អាច​ជួយ​អ្នក​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ និង​ស្វែង​រក​សុភមង្គល​ពិត​ប្រាកដ មិន​ថា​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​នោះ​ទេ ។

តើ​ផែនការ​នៃ​សេចក្តីសង្រ្គោះ​គឺជា​អ្វី ?

ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ​ផែនការ​នៃ​សុភមង្គល​គឺ​ជា​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ដូចជា​ទ្រង់ ហើយ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ ការបង្កបង្កើត​ផែន​ដី ការធ្លាក់​នៃ​លោកអ័ដាម និង​នាង​អេវ៉ា ការកើត និង​ការស្លាប់​របស់​យើង ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការរស់​ឡើង​វិញ និង​ការ​ជំនុំជម្រះ​ចុង​ក្រោយ​របស់​យើង និង​គ្រប់​ច្បាប់ បទបញ្ញត្តិ និង​អំណោយ​ទាន​របស់​ព្រះ​ទាំងឡាយ​គឺ​ជា​ផ្នែក​នៃ​ផែនការ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ​មាន​តួនាទី​សំខាន់​ក្នុង​ការ​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។ តាម​រយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​ផែនការ​នេះ​អាច​ធ្វើ​ទៅ​បាន ដោយ​ធ្វើ​ឲ្យ​យើង​អាច​បំពេញ​គោល​បំណង​របស់​ផែនការ​នេះ​បាន—ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ជាមួយនឹង​ព្រះ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ផែនការ​នៃ​សេចក្តី​សង្រ្គោះ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ជីវិត​មុន​ផែនដី, ជីវិត​រមែង​ស្លាប់, ជីវិត​អស់កល្ប​ជានិច្ច

ផ្នែក​ទី ១

ព្រះវរបិតា​សួគ៌​បាន​រៀបចំ​ផែនការ​របស់​ទ្រង់​ដើម្បី​ឲ្យ​អ្នក​អាច​ក្លាយ​ដូចជា​ទ្រង់

យើង​ទាំងអស់​គ្នា​ដែល​ធ្លាប់​រស់​នៅ ឬ​នឹង​រស់​នៅ​លើ​ផែនដី​នេះ—បាន​រស់​នៅ​ជាមួយនឹង​ព្រះមាតាបិតា​សួគ៌​របស់​យើង​មុន​ពេល​យើង​កើត ។ យើង​គឺ​ជា​បុត្រា និង​បុត្រីខាងវិញ្ញាណ​របស់​ទ្រង់​ទាំងទ្វេ ប៉ុន្តែ​មាន​អ្វី​ជា​ច្រើន​ដែល​យើង​ត្រូវ​ដក​ពិសោធន៍​ដើម្បី​ប្រែក្លាយ​ដូចជា​​ទ្រង់​ទាំងទ្វេ ។ ព្រះវរបិតា​សួគ៌​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​ទាំងអស់​គ្នា​រស់​នៅ​ដូច​ទ្រង់​ដែរ ៖ នៅ​ក្នុង​សិរីរុងរឿង​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង ។ នេះ​គឺជា​មូល​ហេតុ​ដែល​ទ្រង់​បាន​រៀបចំ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

ស្រ្តី​ម្នាក់​កំពុង​អធិស្ឋាន

កិច្ចការ និង​សិរីល្អ​របស់​ទ្រង់​គឺ​ដើម្បី « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ និយាយ​ម្យ៉ាង​ទៀតថា គោល​បំណង​ទាំង​មូល​នៃ​ផែនការ​នេះ​គឺ​ដើម្បី​ឲ្យ​យើង​ក្លាយ​ដូចជា​ព្រះ ហើយ​រស់​នៅ​អស់​កល្ប​ជានិច្ច​ជាមួយនឹង​ទ្រង់ ។ ការ​ដឹង​អំពី​ផែនការ​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​អ្នក និង​សក្តានុពល​ដ៏​អស់​កល្ប​ជានិច្ច​របស់​អ្នក ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន ឬ​ទស្សនា​សុន្ទរកថា​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « You Matter to Him » ។ តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ដឹង​ថា​ព្រះ « ទត​ឃើញ​អ្នក​ថា​អ្នក​មាន​សមត្ថភាព ហើយ​អ្នក​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ក្លាយ​ជា​អ្នក​មាន​សមត្ថភាព » ? តើ​ចំណេះ​ដឹង​នោះ​អាច​ផ្លាស់​ប្ដូរ​របៀប​ដែល​អ្នក​គិត និង​ប្រព្រឹត្ត​ចំពោះ​ខ្លួន​អ្នក និង​អ្នកដទៃ​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • តាម​រយៈ​គំរូ​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​យើង​អំពី​របៀប​ដែល​យើង​អាចប្រែ​ក្លាយ​ដូច​ជា​ព្រះ​ ។ សូម​ធ្វើ​បញ្ជី​នៃ​គុណលក្ខណៈ​មួយ​ចំនួន​ដែល​មាន​ក្នុង​គំនិត​នៅពេល​អ្នក​គិត​ដល់​ទ្រង់ ។ ( អ្នក​អាច​មើល ជំពូក​ទី ៦ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង សម្រាប់​គំនិត​មួយ​ចំនួន ) ។ ចែកចាយ​អំពី​របៀប​ដែល​អ្នក​មើល​ឃើញ​គុណសម្បត្តិ​ទាំងនេះ​នៅក្នុង​គ្នាទៅវិញ​ទៅមក ។ សូម​អញ្ជើញ​មនុស្ស​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​គុណលក្ខណៈ​មួយ​ក្នុង​ចំណោម​គុណលក្ខណៈ​ទាំង​នោះ​ដែល​គាត់​ចង់​អភិវឌ្ឍ និង​ធ្វើ​ផែនការ​ដើម្បី​ពង្រឹង​គុណលក្ខណៈ​នោះ ។ ចែកចាយ​ផែនការ​របស់​អ្នក​ជាមួយ​គ្នាទៅវិញ​ទៅមក ហើយ​លើកទឹក​ចិត្តគ្នា​ទៅវិញ​ទៅមក​នៅពេល​ដែល​អ្នក​ព្យាយាម​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ការយល់​ដឹង​អំពី​ផែនការ​នេះ​នឹង​ជួយ​អ្នក​ឆ្លងកាត់​ស្ថានភាព​លំបាក​ទាំងឡាយ

នៅពេល​អ្នក​យល់ដឹង​ថា​ជីវិត​នេះ​គ្រាន់​តែ​ជា​ផ្នែកដ៏​តូច​មួយ​នៃ​ជីវិត​របស់​អ្នក នោះ​អ្នក​អាច​ឈោងទៅ​ចាប់​សេចក្តី​សង្ឃឹម​បាន​នៅ​ពេល​អ្នក​ជួប​ប្រទះ​ការ​សាកល្បង ។ នោះ​មិន​មែន​មាន​ន័យ​ថា អ្នក​នឹង​តែង​តែ​អាច​ឆ្លើយ​សំណួរ​ដូច​ជា « ហេតុ​អ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង ? »​នោះទេ ប៉ុន្តែ​ទោះបី​ជា​ការ​យល់​ដឹង​របស់​អ្នក​មាន​កម្រិត​ក៏​ដោយ ក៏អ្នក​អាច​ប្រាកដ​ថា​ព្រះ​ស្រឡាញ់​អ្នក ( សូមមើល នីហ្វៃទី១ ១១:១៧ ) ហើយ​ថា​ឧបសគ្គ​របស់​អ្នក​នឹង​មិន​នៅ​ជារៀង​រហូត​ឡើយ ។ អ្នក​ក៏​អាច​ដឹង​ដែរ​ថា ដោយ​សារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​សេចក្ដី​ស្លាប់​មិន​មែន​ជា​ទី​បញ្ចប់​នោះ​ទេ វា​គ្រាន់​តែ​ជា​ជំហាន​មួយ​នៅ​លើ​ផ្លូវ​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ ។

ស្ត្រី​កំពុង​លុត​ជង្គង់​នៅឯ​ស្លាក​ព្រលឹង​កន្លែង​បញ្ចុះសព

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​ទស្សនា « Plan of Salvation—We’re Still a Family »​( នាទីទី ៤:៤៧ ) ។ យុវជន​នៅក្នុង​វីដេអូ​នេះ​បាន​សួរ​ថា « តើ​ការមាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មាន​ន័យ​យ៉ាងណា ? » សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​នេះ ។ អ្នក​ប្រហែល​ជា​ចង់​ចែកចាយ​គំនិត​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ ឬ​កត់ត្រាវាទុក​នៅ​ក្នុង​កំណត់ហេតុ​មួយ ។

  • សូម​អាន​បទគម្ពីរ​ខាងក្រោម​នេះ​ដោយ​ស្វែងរក​ឈ្មោះ​ផ្សេង​គ្នា​សម្រាប់​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ៖ នីហ្វៃទី២ ៩:៦, ១៣; ១១:៥; អាលម៉ា ៣៤:១៦; ៤១:២; ៤២:៨, ៣១ ។ តើ​ឈ្មោះ​ទាំង​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ផែនការ​របស់​ព្រះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • តើ​អ្នក​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ពេល​អ្នក​ឈាន​ទៅ​មុខ​ក្នុង​ជីវិត​ដោយ​របៀបណា ? ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​… និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹង​ល្អ​របស់​ទ្រង់​នោះ​យើង​អាច​មាន​អំណរ មិនថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ មិន​កើត​ឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ » ។ សូម​និយាយ​ជាមួយ​គ្នា​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ក្លាយជា​ចំណុច​កណ្ដាល​នៃ​ជីវិត​របស់​អ្នក ។ អ្នក​អាច​ប្តូរ​វេនគ្នា​ថត​រូប​បន្ទប់​មួយ ។ បន្ទាប់​មក​សូម​ឲ្យ​មនុស្ស​ម្នាក់ៗ​ជ្រើសរើស​ផ្នែក​ណា​មួយ​នៃ​បន្ទប់​ដែល​គាត់​នឹង​ផ្តោត​ទៅ​លើ ។ មើល​រូបថត​ជាមួយគ្នា ហើយ​និយាយ​អំពី​របៀប​ដែល​បន្ទប់នេះ​មើលទៅ​ខុសគ្នាដោយ​ចេញពី​ទស្សនៈ​ផ្សេងៗគ្នា ។ ចូរ​និយាយ​អំពី​របៀប​ដែល​ការផ្ដោត​ទៅលើ​ព្រះគ្រីស្ទ អាច​ជួយ​យើង​ឲ្យ​មើល​ឃើញ​ជីវិត​របស់​យើង​ចេញពី​ទស្សនវិស័យ​អស់កល្ប​ជានិច្ច ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​ផែនការ​អាច​ធ្វើ​ទៅបាន​សម្រាប់​មនុស្ស​គ្រប់រូប

ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ធ្វើ​កំហុស​ច្រើន​ពេក ឬ​ថា​អ្នក​នឹង​មិន​ល្អ​គ្រប់​គ្រាន់ ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំង​អស់​របស់​ព្រះ​ឡើយ ។ ប្រសិន​បើ​ភាព​ជោគជ័យ​នៃ​ផែនការ​របស់​ព្រះ​គឺ​ពឹង​ផ្អែក​តែ​លើ​ការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់​អ្នក នោះ​ការណ៏នេះ​អាច​ជា​ការ​ពិត ។ ប៉ុន្តែ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​ផែនការ​ដ៏​អស់​កល្ប​ជានិច្ច​របស់​ព្រះ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ដោយ​សារ​តែ​ការ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ នោះ​យើង​មិន​ចាំបាច់​ធ្វើ​វា​ទាំង​អស់​ដោយ​ខ្លួន​ឯង​នោះទេ ។ ទ្រង់​អញ្ជើញ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​រៀន​អំពី​ផែនការ ប្រែ​ចិត្ត ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ជា​មួយនឹង​ទ្រង់ ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​បាន​សន្យា​នៃ​ផែនការ​នេះ ។ នៅពេល​យើង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់ ប្រែ​ចិត្ត ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​បំពេញ​នូវ​ភាពខ្វះ​ចន្លោះ ហើយ​ពង្រឹង​យើង ។ យើង​អាច​រក​ឃើញ​សុភមង្គល​នៅ​ក្នុង​ផែនការ​នេះ​ដោយ​ដឹង​ថា​ការ​សន្យា​របស់​ទ្រង់​គឺ​ពិត​ប្រាកដ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន ឬ​ទស្សនា​សុន្ទរកថា​របស់​អែលឌើរ អេឌ្រាន អូឆាវ មកពី​សន្និសីទ​ទូទៅ​ប្រចាំ ខែ មេសា ឆ្នាំ ២០២២ « តើ​ផែនការ​នេះ​ដំណើរការ​ដែរ​ឬទេ ? » អែលឌើរ អូឆាវ រៀបរាប់​អំពី​គោលការណ៍​បី​ដែល​អាច​ជួយ​បាន ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​មិន​ដំណើរ​ការ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មានសារៈសំខាន់​ចំពោះ​គោលការណ៍​នីមួយៗ​ទាំងនោះ ។ ដាក់​គោលដៅ​ផ្ដោត​​បន្ថែម​ទៀត​ទៅលើ​ទ្រង់ ។ ពេល​អ្នក​ធ្វើការ​លើ​គោលដៅ​របស់​អ្នក សូម​កត់ត្រា​អារម្មណ៍​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​មើល​ឃើញ​ផែនការ​នៃ​សុភមង្គល​ដែល​ដំណើរ​ការ​ក្នុង​ជីវិត​របស់​អ្នក ។

ស្វែង​យល់​បន្ថែម​ទៀត

  • អាលម៉ា ២២:១២–១៦

  • ដាល្លិន អេក អូក « The Great Plan » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៣–៩៦

  • ដាល្លិន អេក អូក « The Godhead and the Plan of Salvation » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០០–១០៣

  • អិល ថម ភែរី « The Plan of Salvation » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៩-៧២

  • « The Plan of Salvation » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ

ធនធាន​ផ្សេងទៀត​អំពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ