បណ្ណាល័យ
ព្រះ​ជា​ព្រះវរបិតា


« ព្រះ​ជា​ព្រះវរបិតា » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយ​ទៅកាន់ យ៉ូសែប ស៊្មីធ ។

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ព្រះ​ជា​ព្រះវរបិតា

ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​យើង ទ្រង់​ស្រឡាញ់​យើង​ម្នាក់ៗ​យ៉ាង​ល្អ​ឥត​ខ្ចោះ

គម្ពីរ​វិវរណៈ​ពណ៌នា​ថា​ព្រះ​ទ្រង់​គង់​នៅ​លើ​បល្ល័ង្ក​ដូចជា​ស្ដេច ( សូមមើល វិវរណៈ ៣:២១; ៤:២, ១០; ៥:១ ) ។ ប៉ុន្តែ​យើង​ក៏​អាច​គិត​អំពី​ទ្រង់​តាម​របៀប​ផ្ទាល់​ខ្លួន​ផង​ដែរ ។ ក្នុងនាមជា​ព្រះវរបិតា​សួគ៌​ដ៏​ជាទីស្រឡាញ់​របស់​យើង នោះ​ទ្រង់​ពិត​ជា​យកព្រះទ័យ​ទុក​ដាក់​ចំពោះ យើង ៖ អារម្មណ៍​របស់​យើង បទពិសោធន៍​របស់​យើង ក្តី​សង្ឃឹម និង​សុបិន​របស់​យើង​ផងដែរ ។ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​សរសេរ​ថា « វា​សំខាន់​ណាស់​ដែល​ព្រះ​បាន​សុំ​ឲ្យ​យើង​ហៅ​ទ្រង់​ថា​ជា​ព្រះវរបិតា​ក្នុង​ចំណោម​បរមងារ​នៃ​សេចក្តី​គោរព និង​ការ​កោត​សរសើរ​ទាំង​អស់​ដែល​ត្រូវ​បាន​ផ្ដល់​ជូន​ដល់ [ ទ្រង់ ] នោះ​ » ។

តើ​នរណា​ជា​ព្រះវរបិតា​សួគ៌ ?

ព្រះវរបិតា​គឺ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែលយើងជឿ ​យើង​ថ្វាយ​បង្គំ និង​ជាអង្គ​ដែល​យើង​អធិស្ឋានទូលសូម ។ ទ្រង់​គឺ​ជា​អ្នក​និពន្ធ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើងឡើង ។ ទ្រង់​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ហើយ​ទ្រង់​ស្រឡាញ់​យើង ។ កិច្ចការ និង​សិរី​ល្អ​របស់​ទ្រង់​គឺ​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ទ្រង់​គឺ​ល្អ​ឥត​ខ្ចោះ ទ្រង់​មាន​គ្រប់​ទាំង​ព្រះចេស្តា និង​ត្រាស់​ដឹង​គ្រប់​ការណ៍​ទាំង​អស់ ។ ទ្រង់​មាន « ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង​ដែល​ជាក់​ស្ដែង​ដូច​ជា​រូប​កាយ​មនុស្ស » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២២ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ព្រះ​ជា​ព្រះវរបិតា

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ក្រុម​ព្រះ, បុត្រាបុត្រី​នៃ​ព្រះ, ជីវិត​មុន​ជីវិត​លើ​ផែនដី​នេះ​, ថ្វាយបង្គំ​ព្រះ​ជា​ព្រះវរបិតា, ជីវិត​ដ៏​អស់កល្ប​ជានិច្ច

ផ្នែកទី ១

យើង​អាច​ស្គាល់​ព្រះ​បាន

នៅ​យប់​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​វេទនា​នៅក្នុង​សួនច្បារ​គេតសេម៉ានី ព្រះយេស៊ូវ​គ្រីស្ទ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​​​ថា « នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ( យ៉ូហាន ១៧:៣ ) ។ ដោយសារ​ព្រះ​ស្រឡាញ់​យើង ទ្រង់​អញ្ជើញ​យើង​ឲ្យ​មក​ស្គាល់​ទ្រង់​ដើម្បី​យើង​អាច​ទទួល​មរតក​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ ពេល​យើង​រៀន​កាន់​តែ​ច្រើន​ពី​អ្វី​ដែល​ព្រះវរបិតា​សួគ៌​មាន​លក្ខណៈ​បែប​ណា​នោះ យើង​កាន់​តែ​ចង់​ក្លាយ​ទៅ​ដូចជា​ទ្រង់​ដែរ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • តើ​បងប្អូន​ដឹង​អ្វី​ខ្លះ​អំពី​ព្រះវរបិតា​សួគ៌ ? បងប្អូន​អាច​សិក្សា​អំពី​ព្រះគម្ពីរ​មួយ​ចំនួន ឬ​ទាំង​អស់​ខាង​ក្រោម​នេះ ដោយ​ស្វែងរក​អ្វី​ដែល​បានបើកសម្តែង​អំពី​ទ្រង់ ៖

  • ព្រះយេស៊ូវ​គ្រីស្ទ​មាន​បន្ទូល​ថា ⁠« ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ( យ៉ូហាន ១៤:៦ ) និង « ចូរ​មក​តាមខ្ញុំ​ចុះ » ( ម៉ាថាយ ១៩:២១ ) ។ តើ​វគ្គបទគម្ពីរ​ទាំង​នេះ​បង្រៀន​អ្វី​ខ្លះ​ដែល​នឹង​ជួយ​បងប្អូន ក្នុង​ការ​ខិតខំ​ដើម្បី​ស្គាល់​ព្រះ​ជា​ព្រះវរបិតា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ២

យើង​ទាំងអស់គ្នា​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ ។

រូបភាព
បុរស​ម្នាក់​កំពុង​ឈរ​លើ​កំពូល​ភ្នំ ហើយ​មើល​ទៅ​ថ្ងៃ​ហៀប​លិច

ទោះបី​ជា​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​គ្រួសារ របស់​មនុស្ស​ជាតិ​ក៏​ដោយ ក៏​សេចក្ដី​ពិតរួមគ្នា​មួយ​នោះ​គឺ​ថា យើង​ទាំង​អស់​គ្នា​គឺជា​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​ដ៏ជាទី​ស្រឡាញ់ ( សូមមើល ហេព្រើរ ១២:៩ ) ។ « មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ ដូច្នេះ​ហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

ព្រះ​សព្វព្រះទ័យ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ​មាន​អំណរ​ដ៏​យូរ​អង្វែង​ក្នុង​ជីវិត​នេះ ហើយ​ទទួល​បាន​ពរ​នៃ​ការ​រស់​នៅ​ជាមួយនឹង​ទ្រង់​រហូត​ដល់​កល្ប​ជានិច្ច ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ព្រះ​ប្រទាន​ពរជ័យ​ដែល​បាន​សន្យា​យ៉ាង​ច្រើន​ដល់​អស់អ្នក​ដែល​ស្មោះ​ត្រង់ ដែល​លើស​ពី​សមត្ថភាព​របស់​យើង​ក្នុង​ការ​យល់ដឹង​ទៅទៀត ( សូមមើល កូរិនថូស ទី១ ២:៩–១០ ) ។ ទ្រង់​បាន​ចែកចាយ​ព័ត៌មាន​លម្អិត​ជា​ច្រើន​អំពី​ពរជ័យ​ទាំង​នេះ​នៅ​ក្នុង​ព្រះគម្ពីរ ។ បងប្អូន​អាច​សិក្សា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៥០–៧០ ហើយ​ស្វែងរក​ពរជ័យ​មួយ​ចំនួន​ដែល​រង់ចាំ​អ្នក​ដែល​ដើរ​តាម​ព្រះ ។

  • សូម​ពិចារណា​មើល « Earthly Father, Heavenly Father » ( នាទីទី ៣:៥៩ ) ។ តើ​តួនាទី​គ្រួសារ​របស់​យើង​នៅលើ​ផែនដី​អាច​ផ្តល់​ឲ្យ​យើង​នូវ​ទស្សនៈ​តូច​មួយ អំពី​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​យើង​ក្លាយដូចទ្រង់​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សិក្សា លោកុប្បត្តិ ១:២៦–២៧ ។ តើ​យើង​មាន​ភាព​ស្រដៀង​គ្នា​អ្វីខ្លះ​ជាមួយនឹង​ព្រះ ? ហេតុអ្វី​បាន​ជា​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​យើង​មិន​ត្រឹម​តែ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថា​រូបកាយ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបភាព​របស់​ទ្រង់​ផងដែរ​នោះ ?

ផ្នែក​ទី ៣

បងប្អូន​អាច​ពង្រឹង​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយនឹង​ព្រះវរបិតា​សួគ៌​បាន

រូបភាព
នារី​ម្នាក់​កំពុង​អធិស្ឋាន

ជា​ញឹកញាប់​នៅពេល​យើង​ចង់​មាន​អារម្មណ៍​កាន់តែ​ជិត​ស្និទ្ធ​នឹង​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ នោះ​យើង​ធ្វើ​សកម្មភាព​ជាមួយ​ពួកគេ​ដូចជា និយាយគ្នា ចំណាយ​ពេល​ជាមួយ​គ្នា ហើយ​យល់ពី​ពួកគេ​ឲ្យ​កាន់តែ​ច្បាស់ ។ ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​នៅ​ជិត​ទ្រង់—ហើយ​ទ្រង់​សព្វព្រះទ័យ​នៅ​ជិត​យើង​ដែរ ។ ការ​អញ្ជើញ​របស់​ទ្រង់​មក​កាន់​យើង​គឺ​ថា ៖ « ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៦៣ ) ។ សូម​ស្រមៃ​ថា​តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ​បំផុត​នៅ​ក្នុង​សកល​លោក​សព្វព្រះទ័យ​ទាក់​ទង​ជាមួយនឹង​យើង ​ហើយ​ខិតមក​ជិត​យើង ។

ការ​ចងចាំ​នៃ​ជីវិត​មុន​ជីវិត​លើ​ផែនដី​នេះ​របស់​យើង​ជាមួយនឹង​ព្រះ​ត្រូវ​បាន​លាក់ទុក​ពី​យើង ។ ប៉ុន្តែ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពន្យល់​ថា « គ្មាន​អ្វី​នឹង​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ច្រើន​ជាង​នេះទេ​នៅ​ពេល​ដែល​យើង​ឆ្លង​កាត់​វាំងនន​ទៅ​ផ្នែកម្ខាង​ទៀតនៃវាំងនន ដោយ​ដឹងថា​យើង​ស្គាល់​ព្រះវរបិតា​របស់​យើង​ច្បាស់​ប៉ុណ្ណា ហើយ​ចំណាំ​ព្រះភ័ក្ររបស់​ទ្រង់​ដែល​យើង​ធ្លាប់​ស្គាល់​នោះ » ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ពិចារណា​សួរ​អ្នក​ផ្សេងទៀត​ឲ្យ​ស្វែងរក​ដំណើររឿង​មួយ​នៅ​ក្នុង​បន្ទប់​ដែល​តំណាង​ឲ្យ​អ្វី​មួយ​ដែល​អាច​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ព្រះវរបិតា​សួគ៌ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ និង​អ្វី​ដែល​វា​តំណាង​ឲ្យ ។ សូម​ពិភាក្សា​ជាមួយ​គ្នា​នូវ​អ្វី​ដែលបងប្អូន​ទាំងអស់​គ្នា​អាច​ធ្វើ​បាន​ដែល​នឹង​នាំ​បងប្អូន​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះ ។

ស្វែងយល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. « Father, Consider Your Ways » Ensign ខែ មិថុនា ឆ្នាំ ២០០២ ទំព័រ ១២ ។

  2. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៦ ។

បោះពុម្ព