« ទិដ្ឋភាពទូទៅអំពីការដាក់ផែនការមេ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ ( ឆ្នាំ ២០២២ )
« ទិដ្ឋភាពទូទៅអំពីការដាក់ផែនការមេ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ
ទិដ្ឋភាពទូទៅអំពីការដាក់ផែនការមេ
គណៈប្រធានតំបន់ដឹកនាំកិច្ចខិតខំការដាក់ផែនការមេនៅក្នុងតំបន់ ។ កិច្ចខិតខំទាំងនេះត្រូវបានធ្វើឡើងនៅត្រឹមថ្នាក់ក្រុមប្រឹក្សាសម្របសម្រួល ឬពហុស្តេក ។ គណៈប្រធានតំបន់ចាត់តាំងពួកចិតសិបនាក់មួយរូបឲ្យមើលការខុសត្រូវលើវឌ្ឈនភាពនៃផែនការមេ ដោយមានការគាំទ្រពីនាយកផ្នែកកិច្ចការអណាចក្រ ( ន.ក.អ. ) និងបុគ្គលិករបស់លោក ។
ការរៀបចំផែនការមេនៅត្រឹមថ្នាក់ក្រុមប្រឹក្សាសម្របសម្រួល ឬពហុស្តេក គឺជាសកម្មភាពត្រឹមត្រូវបំផុតនៅក្នុងទីតាំងនានាដែលសាសនាចក្រកំពុងមានការរីកចម្រើនខ្លាំង ទីតាំងដែលមានឱកាសដើម្បីប្រើប្រាស់កន្លែងក្នុងសាលាប្រជុំឲ្យអស់ពីលទ្ធភាពរបស់វា ឬទីតាំងដែលមានដង់ស៊ីតេសមាជិកខ្ពស់ ។
ពួកចិតសិបនាក់ប្រចាំតំបន់ និង ន.ក.អ. ព្រមទាំងបុគ្គលិករបស់លោក ធ្វើការជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានដើម្បីរៀបចំ ហើយអនុវត្តផែនការមេរយៈពេលវែង ( យ៉ាងតិចប្រាំឆ្នាំ ) ។
ពួកលោកធ្វើកិច្ចការនេះដោយធ្វើតាមជំហានទូទៅទាំងនេះ ៖
-
ពួកចិតសិបនាក់ប្រចាំតំបន់ធ្វើការប្រជុំក្រុមប្រឹក្សាសម្របសម្រួល ឬការប្រជុំពហុស្តេក ដើម្បីពិភាក្សាអំពីគោលលទ្ធិ គោលការណ៍ និងសេចក្តីណែនាំនានា និងស្ថិតិរបស់ស្តេក ។
-
ន.ក.អ. និងបុគ្គលិករបស់លោកធ្វើការជាមួយប្រធានស្តេក ដើម្បីប៉ាន់ស្មានការរីកចម្រើន និងកំណត់និន្នាការសម្រាប់អនាគត ។
-
ប្រធានស្តេកកំណត់ការផ្លាស់ប្តូរព្រំប្រទល់ដែលចាំបាច់ដើម្បីពង្រឹងក្រុមគ្រួសារ សមាជិក និងអង្គភាពទាំងឡាយ ។
-
បុគ្គលិក ន.ក.អ. កំណត់ដំណោះស្រាយសាលាប្រជុំដែលអាចគាំទ្រដល់ផែនការរបស់បព្វជិតភាព ។
-
ពួកចិតសិបនាក់ប្រចាំតំបន់ ប្រធានស្ដេក និង ន.ក.អ. ព្រមទាំងបុគ្គលិករបស់ពួកលោកបញ្ចប់ផែនការមេ ។ នៅពេលណាដែលអាចធ្វើបាន ន.ក.អ. ជាមួយនឹងពួកចិតនាក់ប្រចាំតំបន់ ធ្វើបទបង្ហាញអំពីផែនការមេដល់គណៈប្រធានតំបន់សម្រាប់ការអនុមតិអំពីតំបន់ ។
នៅពេលបានការអនុមតិពីគណៈប្រធានតំបន់ នោះ ន.ក.អ. ដាក់បញ្ជូនផែនការមេទៅកាន់នាយកដ្ឋានអគារសាលាប្រជុំ សម្រាប់ការពិនិត្យមើល និងការអនុមតិរួមគ្នា ។
-
ប្រធានស្តេកដាក់បញ្ជូនការផ្លាស់ប្តូរព្រំប្រទល់ដែលបានកំណត់ហើយ ។
-
បុគ្គលិក ន.ក.អ. រៀបចំគម្រោងនានាដើម្បីដាក់បញ្ចូលនៅក្នុងផែនការសាលាប្រជុំប្រចាំឆ្នាំ ។
-
ពួកចិតសិបនាក់ប្រចាំតំបន់ ប្រធានស្ដេក និង ន.ក.អ. ព្រមទាំងបុគ្គលិករបស់ពួកលោកធ្វើបច្ចុប្បន្នភាពអំពីផែនការនោះជាទៀងទាត់តាមការចាំបាច់ ។