« ការដាក់ផែនការមេគាំទ្រដល់ការដឹកនាំរបស់គណៈប្រធានតំបន់ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ ( ឆ្នាំ ២០២២ )
« ការដាក់ផែនការមេគាំទ្រដល់ការដឹកនាំរបស់គណៈប្រធានតំបន់ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ
ការដាក់ផែនការមេគាំទ្រដល់ការដឹកនាំរបស់គណៈប្រធានតំបន់
ការដឹកនាំរបស់គណៈប្រធានតំបន់ជួយថ្នាក់ដឹកនាំបព្វជិតភាពឲ្យផ្ដោតកិច្ចខិតខំពង្រឹងក្រុមគ្រួសារ សមាជិក និងអង្គភាពទាំងឡាយ ។ ផែនការនេះពិភាក្សាអំពីកិច្ចការជាក់លាក់នានា ដែលថ្នាក់ដឹកនាំត្រូវធ្វើជាមួយគ្នាតាមមធ្យោបាយដ៏មានសាមគ្គីភាពមួយ ដើម្បីស្ថាបនានគរព្រះនៅលើផែនដីនេះ ។
ការដាក់ផែនការមេសម្រាប់សាលាប្រជុំរយៈពេលវែងគាំទ្រដល់ការដឹកនាំរបស់គណៈប្រធានតំបន់ដើម្បីពង្រឹងគ្រួសារ សមាជិក និងអង្គភាព ដោយផ្តល់នូវសាលាប្រជុំតាមរបៀបមួយដែលសាមញ្ញ និងតម្លៃសមរម្យ ប្រើប្រាស់ធនធានប្រកបដោយភាពឈ្លាសវៃ ពិចារណាអំពីផលប៉ះពាល់នៃការសម្រេចចិត្តធ្វើសាលាប្រជុំ លើដើម្បីពង្រឹងសមាជិកសាសនាចក្រ និងផ្តល់ទីតាំងសមរម្យសម្រាប់លក្ខខណ្ឌក្នុងមូលដ្ឋាន ។ ការណ៍នេះត្រូវបានគូសបញ្ជាក់នៅក្នុង ក្បួនខ្នាតទូទៅ សេចក្តីបង្គាប់ ៖
សាសនាចក្រផ្ដល់សាលាប្រជុំដើម្បីឲ្យមនុស្សទាំងអស់ដែលចូលមកអាច ៖
ចុះ និងរំឭកសេចក្ដីសញ្ញាតាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥; ៥៩:៩–១២ ) ។
ជួបជុំគ្នា ( សូមមើល នីហ្វៃទី៣ ១៨:២២–២៣ ) ។
ថ្វាយបង្គំ និងអធិស្ឋានជាមួយគ្នា ( សូមមើល ម៉ូសាយ ១៨:២៥; មរ៉ូណៃ ៦:៩ ) ។
បង្រៀន និងផ្ដល់ការងារបម្រើដល់គ្នាទៅវិញទៅមក ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។
ចូលរួមនៅក្នុងការប្រើប្រាស់ដែលបានអនុម័តដទៃទៀត ដូចបានពិពណ៌នានៅក្នុងជំពូកនេះ ។
ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, ៣៥.១, គេហទំព័រ ChurchofJesusChrist.org
« ដើម្បីពង្រឹងដល់សាសនាចក្រ តំបន់ទាំងឡាយត្រូវរៀបចំផែនការមេរយៈពេលវែងមុនពេលធ្វើការសម្រេចចិត្តថាត្រូវជួសជុលបន្ថែម ឬត្រូវរៀបចំសាលាប្រជុំថ្មី ។ … កត្តាសំខាន់ៗនៅក្នុងផែនការទាំងនេះ រួមមានការប្រើប្រាស់ទីតាំងដែលមានស្រាប់ ប៉ាន់ស្មានពីកំណើនសមាជិក យុទ្ធសាស្រ្តជ្រើសរើសទីតាំងអគារ ការផ្លាស់ប្តូរព្រំប្រទល់អង្គភាព និងការជ្រើសយកកន្លែងដែលមានតម្លៃសមរម្យ ។ តម្រូវការ និងផែនការសម្រាប់សាលាប្រជុំត្រូវបានពិចារណានៅត្រឹមថ្នាក់តំបន់ និងក្រុមប្រឹក្សាសម្របសម្រួល » ( « Principles and Guidelines for Providing Meetinghouses » [ បានចេញផ្សាយជាមួយនឹងលិខិតគណៈប៊ីស្សពជាអធិបតីចុះថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៥ ] ទំព័រ ២–៣ ) ។