« ៣. កំណត់ពីការផ្លាស់ប្តូរព្រំប្រទល់ដែលចាំបាច់ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ ( ឆ្នាំ ២០២២ )
« កំណត់ពីការផ្លាស់ប្តូរព្រំប្រទល់ដែលចាំបាច់ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ
៣.
កំណត់ពីការផ្លាស់ប្តូរព្រំប្រទល់ដែលចាំបាច់
ដើម្បីសម្របតាមការដឹកនាំរបស់គណៈប្រធានតំបន់ ស្តេកជាច្រើនបានកំណត់ និងអនុវត្តកិច្ចខិតខំនានាដើម្បីពង្រឹងថ្នាក់ដឹកនាំ សមាជិក និងអង្គភាពទាំងឡាយ ។ នៅពេលរៀបចំផែនការមេ ប្រធានស្តេកក៏អាចពិចារណាអំពីការផ្លាស់ប្ដូរព្រំប្រទល់ដែលបានផ្ដល់ជាអនុសាសន៍ ដើម្បីពង្រឹងដល់សមាជិកផងដែរ ។ ការរៀបចំផែនការមេគឺជាឱកាសល្អដើម្បីពិភាក្សាគ្នា ហើយពិចារណាអំពីការផ្លាស់ប្ដូរនានា ដែលអាចផ្ដល់ប្រយោជន៍ដល់ពហុស្តេកតាមរបៀបជាច្រើន ដែលវាពុំអាចសម្រេចបាន បើស្តេកមួយខិតខំតែឯកឯងនោះ ។
នៅពេលថ្នាក់ដឹកនាំពិចារណាអំពីការផ្លាស់ប្ដូរព្រំប្រទល់ ការផ្ដោតសំខាន់របស់ពួកលោកគួរតែផ្ដោតទៅលើការពង្រឹងសមាជិកសាសនាចក្រ ជាជាងការពង្រីកសាលាប្រជុំ ។ ឯកសារសំខាន់ដើម្បីពិនិត្យមើល ពេលពិចារណាអំពីការផ្លាស់ប្តូរព្រំប្រទល់មាននៅក្នុងវគ្គទី ៦ ដាក់បញ្ជូនការផ្លាស់ប្តូរអង្គភាព និងព្រំប្រទល់ ។