« ៧. អនុវត្តផែនការប្រចាំឆ្នាំសម្រាប់សាលាប្រជុំ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ ( ឆ្នាំ ២០២២ )
« អនុវត្តផែនការប្រចាំឆ្នាំសម្រាប់សាលាប្រជុំ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ
៧.
អនុវត្តផែនការប្រចាំឆ្នាំសម្រាប់សាលាប្រជុំ
ន.ក.អ. និងបុគ្គលិករបស់លោកទទួលបានការអនុម័តខាងថវិកាសម្រាប់គម្រោងសាលាប្រជុំដែលបានមកពីផែនការមេ តាមរយៈការដាក់បញ្ចូលគម្រោងទាំងនោះនៅក្នុងផែនការសាលាប្រជុំប្រចាំឆ្នាំ ។ ដើម្បីធ្វើដូចនេះបាន ពួកគេធ្វើសុពលកម្មការប៉ាន់ស្មាន និងសេចក្ដីត្រូវការរបស់សាលាប្រជុំដែលបានលើកឡើងនៅក្នុងផែនការមេ ហើយដាក់បញ្ចូលការចំណាយដែលទាក់ទងរបស់វានៅក្នុងផែនការប្រចាំឆ្នាំ ។
ផែនការសម្រាប់សាលាប្រជុំប្រចាំឆ្នាំត្រូវបានដាក់បញ្ជូនទៅកាន់គណៈប្រធានតំបន់ បន្ទាប់មកគណៈប៊ីស្សពជាអធិបតីនឹងត្រួតពិនិត្យ ។
ការអនុមតិសម្រេចចុងក្រោយត្រូវធ្វើឡើងដោយគណៈកម្មការថវិកា និងត្រួតពិនិត្យ និងក្រុមប្រឹក្សាលើការរៀបចំដង្វាយមួយភាគក្នុងដប់ ។
បុគ្គលិក ន.ក.អ. ចាប់ផ្តើម និងបំពេញគម្រោងទាំងនេះ ។ ពួកគេទាក់ទងថ្នាក់ដឹកនាំបព្វជិតភាពតាមការចាំបាច់ ដើម្បីជូនដំណឹងពួកលោកអំពីស្ថានភាពនៃគម្រោងសាលាប្រជុំនៅក្នុងផែនការនេះ ។