គណៈប្រធាន​ស្តេក
៨. ធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ​មេ


« ៨. ធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ​មេ » សេចក្ដីណែនាំ​អំពី​ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ ( ឆ្នាំ ២០២២ )

« ធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ​មេ » សេចក្ដីណែនាំ​អំពី​ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ

ស្រ្តី​កំពុង​ជជែក​គ្នា

៨.

ធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ​មេ

ន.ក.អ និង​បុគ្គលិក​របស់​លោក ធ្វើការ​ជាមួយ​គណៈប្រធាន​តំបន់​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ផែនការ​យ៉ាង​តិចណាស់​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ ។ ពួកចិតសិប​នាក់​ប្រចាំ​តំបន់​អាច​ទាក់ទង​ទៅ​ប្រធាន​ស្តេក​សារជាថ្មី​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ បើ​មាន​ថ្នាក់ដឹកនាំបព្វជិតភាព ឬ​ព័ត៌មាន​ណែនាំ​ណា​មាន​ការផ្លាស់ប្ដូរ​សំខាន់​ទៅ​លើ​ការប៉ាន់ស្មាន ការកែប្រែ​អង្គភាព ឬ​គម្រោង​សាលាប្រជុំនោះ ។

ដោយ​ពេលវេលា​បាន​កន្លង​ទៅ ​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ផែនការ​មេ​ជា​ថ្មី ។ រៀងរាល់​បី​ទៅ​បួន​ឆ្នាំម្តង ( ឬ​ញឹកញាប់​ជាង​នេះ​បើ​ចាំបាច់ ) នៅ​ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​តំបន់ ពួកចិត​សិប​នាក់​ប្រចាំ​តំបន់​គួរតែ​ធ្វើ​ការ​ជាមួយ​ប្រធាន​ស្តេក និង ន.ក.​អ. និង​បុគ្គលិក​របស់​លោកដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ផែនការ​នោះ ។ នេះ​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​វាយ​តម្លៃ​កិច្ចខិតខំ​លើ​ការអនុវត្ត និង​ឥទ្ធិពល​នៃ​កិច្ចខិតខំ​ទាំង​នេះ​លើ​ការ​ចូលរួម បន្ទាប់​មក​ធ្វើបច្ចុប្បន្ន​ភាព​លើ​ការ​ប៉ាន់ស្មាន​នានា ។