« ១. « បង្រៀនគោលលទ្ធិ គោលការណ៍ និងសេចក្តីណែនាំទាំងឡាយ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ ( ឆ្នាំ ២០២២ )
« បង្រៀនគោលលទ្ធិ គោលការណ៍ និងសេចក្តីណែនាំទាំងឡាយ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ
១.
បង្រៀនគោលលទ្ធិ គោលការណ៍ និងសេចក្តីណែនាំទាំងឡាយ
នៅក្នុងការប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាមួយប្រធានស្តេកដែលបានចាត់តាំង ពួកចិតសិបនាក់ប្រចាំតំបន់ពិនិត្យមើលការដឹកនាំមកពីគណៈប្រធានតំបន់ ។ លោកក៏បង្រៀនគោលលទ្ធិដែលអនុវត្ត និង « គោលការណ៍ និងសេចក្តីណែនាំអំពីការផ្តល់សាលាប្រជុំ » ផងដែរ ។ គោលការណ៍គ្រឹះនៃភាពខ្លួនទីពឹងខ្លួន ការផ្គត់ផ្គង់ដល់មនុស្សដទៃ និងការវិនិច្ឆ័យដ៏ឈ្លាសវៃ គួរតែត្រូវបានពិភាក្សានៅក្នុងបរិបទនៃការពង្រឹងដល់សមាជិក និងរបៀបប្រើប្រាស់សាលាប្រជុំឲ្យកាន់តែមានប្រសិទ្ធភាព ។
នៅក្នុងការរៀបចំសម្រាប់ការប្រជុំនេះ ន.ក.អ. និងបុគ្គលិករបស់លោកផ្ដល់ព័ត៌មានដើម្បីជួយថ្នាក់ដឹកនាំបព្វជិតភាពឲ្យយល់អំពីស្ថានភាពបច្ចុប្បន្ន និងអំពីការវិវត្តន៍របស់អង្គភាពនានាផ្អែកទៅប្រវត្តិនៃការរីកចម្រើន ។
ពួកចិតសិបនាក់ប្រចាំតំបន់អាចនឹងជ្រើសរើសធ្វើការប្រជុំបន្ថែមទៀតតាមការចាំបាច់ដើម្បីបង្កើតផែនការនោះ ។ ការប្រជុំទាំងនេះគឺជាឱកាសល្អដើម្បីប្រឹក្សាជាមួយគ្នាអំពីសកម្មភាពចាំបាច់នានាដើម្បីបង្កើត ហើយអនុវត្តតាមផែនការដ៏មានប្រសិទ្ធភាពមួយ ។
ពួកចិតសិបនាក់ប្រចាំតំបន់ក៏បង្រៀនផងដែរអំពីគោលលទ្ធិ គោលការណ៍ និងសេចក្ដីណែនាំទៅដល់ប្រធានស្តេក ដែលមិនបានចូលរួមក្នុងការរៀបចំផែនការមេ ។ គោលការណ៍នៃការរៀបចំផែនការមេនៅតែត្រូវបានអនុវត្តដដែល នៅពេលពិចារណាអំពីសេចក្ដីត្រូវការនៃសាលាប្រជុំនៅក្នុងស្តេកទាំងនេះ ។