គណៈប្រធាន​ស្តេក
២. ប៉ាន់ស្មាន​ការរីកចម្រើន និង​កំណត់​និន្នាការ​នានា


« ២. ប៉ាន់ស្មាន​ការរីកចម្រើន និង​កំណត់​និន្នាការ​នានា » សេចក្ដីណែនាំ​អំពី​ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ ( ឆ្នាំ ២០២២ )

« ប៉ាន់ស្មាន​ការរីកចម្រើន និង​កំណត់​និន្នាការ​នានា » សេចក្ដីណែនាំ​អំពី​ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ

គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

២.

ប៉ាន់ស្មាន​គម្រោង និង​កំណត់​និន្នាការ​នានា

ន.ក.អ. និង​បុគ្គលិក​របស់​លោក ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដើម្បី​ផ្ដល់​ស្ថិតិ និង​ធ្វើ​ការប៉ាន់ស្មាន​អំពី​សមាជិកភាព​នា​ពេល​អនាគត ព្រមទាំង​ចំនួន​វត្តមាន​នៅក្នុង​ព្រះវិហារ​សរុបផងដែរ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​អាច​ជួយ​បង្កើន​ភាពសុក្រឹត​ទៅ​លើ​ការប៉ាន់ស្មាន​នេះ តាមរយៈ​ការផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ផែនការ​ និង​កិច្ចខិតខំ​ខាង​បព្វជិតភាព ព្រមទាំង​ព័ត៌មាន​ទាក់ទង​ដែល​មាន​តែ​នៅ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ ។

ការរៀបចំ​ផែនការមេ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ នៅ​ពេល​មនុស្ស​គ្រប់​គ្នា​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បង្កើត​ការប៉ាន់ស្មានជាក់ស្តែង​មួយ និង​នៅ​ពេល​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដឹង​ច្បាស់​អំពី​ចំនួន​វួដ សាខា និង​ស្តេក​ដែល​នឹង​ត្រូវ​បង្កើត ឬ​បញ្ឈប់​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​នៃ​ផែនការនោះ ។