« ៤. កំណត់ពីផលប៉ះពាល់លើសាលាប្រជុំ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំ ( ឆ្នាំ ២០២២ )
« កំណត់ពីផលប៉ះពាល់លើសាលាប្រជុំ » សេចក្ដីណែនាំអំពីការដាក់ផែនការមេសម្រាប់សាលាប្រជុំធ
៤.
កំណត់ពីផលប៉ះពាល់លើសាលាប្រជុំ
ដើម្បីគាំទ្រដល់កិច្ចខិតខំរបស់បព្វជិតភាពក្នុងការពង្រឹងសមាជិក នឹងស្ថាបនាសាសនាចក្រ នោះបុគ្គលិក ន.ក.អ. ពិនិត្យមើលការចូលរួម និងកំណើនអង្គភាព ហើយកំណត់ពីដំណោះស្រាយដែលអាចមានសម្រាប់សាលាប្រជុំ ដែលនឹងបំពេញសេចក្តីត្រូវការសម្រាប់រយៈពេលវែង ។ ដូចបានគ្រោងនៅក្នុង « គោលការណ៍ និងសេចក្តីណែនាំអំពីការផ្តល់សាលាប្រជុំ » នោះគោលការណ៍នៃការដាក់ផែនការមេត្រូវបានអនុវត្តចំពោះគ្រប់ស្ថានភាពទាំងអស់ នៅទីណាដែលត្រូវការទីតាំងប្រជុំ ទោះជាធ្វើការជាមួយក្រុមប្រឹក្សាសម្របសម្រួល ក្រុមស្តេកទាំងឡាយ ឬស្តេកនីមួយៗក្តី ។
គោលការណ៍នៃការរៀបចំផែនការមេទាំងនេះរួមមាន ៖
-
ការគិតទុកជាមុនដ៏ច្បាស់លាស់អំពីអង្គភាពនាពេលអនាគត ។
-
ការមានសាលាប្រជុំនៅក្នុងទីតាំង ដែលសមាជិកជាច្រើនអាចប្រើប្រាស់បាន ទាំងក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត ។
-
បើអាច សូមប្រើប្រាស់សាលាប្រជុំតាមចំណុះដែលវាត្រូវបានរៀបចំឡើង ។
-
សូមប្រើប្រាស់ជម្រើសសមស្របបំផុតដែលបំពេញតម្រូវការសាលាប្រជុំថ្មីឲ្យបានគ្រប់គ្រាន់ ។
ថ្នាក់ដឹកនាំបព្វជិតភាពគួរតែពិចារណាដូចខាងក្រោមនេះ នៅពេលកំណត់ថាវួដចំនួនប៉ុន្មានដែលគួរដាក់នៅក្នុងសាលាប្រជុំមួយ ៖
-
កាលវិភាគការប្រជុំនៅថ្ងៃអាទិត្យគួរតែចាប់ផ្ដើមនៅម៉ោងសមរម្យមួយ ហើយបញ្ចប់ត្រឹមពេលរសៀល ដើម្បីឲ្យក្រុមគ្រួសារទាំងអស់មានពេលសិក្សាដំណឹងល្អនៅតាមគេហដ្ឋាន ។
-
សមាជិកទាំងឡាយរស់នៅក្នុងតំបន់ដែលចំណាយពេលសមរម្យក្នុងការធ្វើដំណើរមកកាន់សាលាប្រជុំ ។
-
ប្រសិនបើចាំបាច់ ការកែសម្រួលសាលាប្រជុំគឺគួរតែតិចតួច និងមានតម្លៃទាប ។
ន.ក.អ. និងបុគ្គលិកផ្តល់អនុសាសន៍ទាក់ទងនឹងជម្រើសនានាសម្រាប់ការផ្តល់ទីកន្លែងថ្វាយបង្គំឲ្យបានគ្រប់គ្រាន់ និងសមរម្យ ។ ជម្រើសទាំងនេះរួមមាន គេហដ្ឋាន, កន្លែងជួល ឬសាលាប្រជុំដែលបានសាងសង់ ។ បុគ្គលិក ន.ក.អ. ព្យាយាមស្វែងរករបៀបនានាដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានសាសនាចក្រដោយឯករាជ្យពីព្រំប្រទល់ស្តេក ។
ក្រោមការដឹកនាំរបស់ពួកចិតសិបនាក់ប្រចាំតំបន់ នោះ ន.ក.អ. និងបុគ្គលិករបស់លោកបង្ហាញអនុសាសន៍អំពីសាលាប្រជុំទៅកាន់ថ្នាក់ដឹកនាំបព្វជិតភាព ធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកលោក ដើម្បីដោះស្រាយកង្វល់នានា និងបង្កើតសំណើសម្រេចចុងក្រោយដើម្បីដាក់បញ្ចូលក្នុងផែនការមេនេះ ។