ថ្នាក់​សិក្ខាសាលា
រ៉ូម ១


រ៉ូម ១

« ខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ »

Young man wearing eyeglasses, sitting outside reading scriptures. (horiz)

នៅពេលខ្លះ យើងទាំងអស់គ្នានឹងត្រូវក្រោកឈរដើម្បីការពារជំនឿរបស់យើង ។ កាលថ្លែងទៅកាន់ពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងរ៉ូម ប៉ុលបានប្រកាសថា លោក « គ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ » ( រ៉ូម ១:១៦ ) ។ ការខ្នះខ្នែងរបស់លោកក្នុងការចែកចាយសារលិខិតនៃដំណឹងល្អគឺជាភស្តុតាងស្រាប់ ។ មេរៀននេះអាចជួយអ្នកកុំឲ្យមានសេចក្តីខ្មាស នៅពេលគេស្គាល់អ្នកថាជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។

ការចែកចាយរឿងរ៉ាវ និងដំណើររឿងពិត ។ ដើម្បីជួយបង្កើតចំណាប់អារម្មណ៍របស់សិស្សនៅក្នុងមេរៀនមួយ សូមពិចារណាចែកចាយដំណើររឿងពិតផ្ទាល់ខ្លួនចេញពីជីវិតរបស់ព្យាការី ប្រវត្តិសាសនាចក្រ សុន្ទរកថាសន្និសីទទូទៅឬទស្សនាវដ្ដីសាសនាចក្រ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីពិភាក្សាអំពីមូលហេតុ ដែលមនុស្សអាចស្ទាក់ស្ទើរក្នុងការត្រូវគេស្គាល់ថាជាសិស្សរបស់ព្រះគ្រីស្ទ ឬក្នុងការចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។

សកម្មភាពរៀនសូត្រដែលអាចមាន

លំហាត់ខាងក្រោមអាចត្រូវបានប្រើដើម្បីបង្រៀនអំពីសំបុត្រទាំងឡាយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ ចម្លើយគឺ ( ១ ) គ; ( ២ ) ខ; ( ៣ ) គ; ( ៤ ) ក ។

ព័ត៌មានបន្ថែមអំពីសំបុត្រទាំងនេះអាចរកឃើញនៅក្នុង « សំបុត្ររបស់ប៉ុល » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( គេហទំព័រ scriptures.ChurchofJesusChrist.org ) ឬនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ

តើអ្នកដឹងអ្វីខ្លះហើយ ?

សូមស្រមៃថា អ្នកប្រាប់មិត្តម្នាក់ក្នុងចំណោមមិត្តរបស់អ្នកដែល មានសេចក្ដីជំនឿជានិកាយគ្រីស្ទានផ្សេងទៀតថា អ្នកកំពុងសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅក្នុងថ្នាក់សិក្ខាសាលា ។ នាងប្រាប់អ្នកថា នាងស្រឡាញ់ព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែពេលខ្លះលំបាកយល់អំពីសំបុត្រទាំងនោះណាស់ ។ នាងសួរអ្នកពីអ្វីដែលអ្នកដឹងអំពីសំបុត្រទាំងនោះ ។ សូមធ្វើលំហាត់ខាងក្រោមដើម្បីមើលថា តើអ្នកអាចឆ្លើយនឹងនាងបានល្អប៉ុណ្ណា ។

  1. តើអ្វីទៅជាសំបុត្រ ?

    1. ការប្រកាសជាផ្លូវការរបស់សាសនាចក្រដែលធ្វើឡើងដោយព្យាការី

    2. សុន្ទរកថារបស់ថ្នាក់ដឹកនាំសាសនាចក្រដែលត្រូវបានប្រមូលក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក

    3. សំបុត្រផ្សេងៗដែលសរសេរដោយថ្នាក់ដឹកនាំសាសនាចក្រទៅកាន់ពួកបរិសុទ្ធ

  2. តើអ្នកណាដែលត្រូវបានផ្តល់កិត្តិយសសម្រាប់ការសរសេរសំបុត្រចំនួន ១៤ ក្នុងចំណោម ២១ សំបុត្រដែលរួមបញ្ចូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ?

    1. ពេត្រុស

    2. ប៉ុល

    3. លូកា

  3. តើសំបុត្រទាំង ១៣ ដំបូងត្រូវបានរៀបចំឡើងដោយរបៀបណា ?

    1. តាមកាលប្បវត្តិ ( នៅពេលដែលសំបុត្រទាំងនោះត្រូវបានសរសេរ )

    2. តាមសារៈសំខាន់

    3. តាមប្រវែង

  4. តើនរណាជាអ្នកនិពន្ធផ្សេងទៀតនៃសំបុត្រទាំងនេះ ?

    1. យ៉ាកុប ពេត្រុស យ៉ូហាន និងយូដាស

    2. យ៉ាកុប ពេត្រុស យ៉ូហាន និងស្ទេផាន

    3. យ៉ាកុប ពេត្រុស យ៉ូហាន និងធីម៉ូថេ

សំបុត្រទៅកាន់សាសន៍រ៉ូម

គម្ពីររ៉ូមគឺជាសំបុត្រមួយដែលប៉ុលបានសរសេរទៅកាន់ពួកបរិសុទ្ធនៅក្រុងរ៉ូម កាលដំណើរផ្សព្វផ្សាយសាសនារបស់លោកជិតដល់ទីបញ្ចប់ ។ ក្រុងរ៉ូម—ជារាជធានីនៃអាណាចក្ររ៉ូម—ត្រូវបានជោគជាំទៅដោយទស្សនៈលោកិយ ហើយជាកន្លែងមួយដែលពិបាកក្នុងការផ្សាយដំណឹងល្អឬរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងរ៉ូមឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេឲ្យត្រៀមខ្លួនសម្រាប់ការមកដល់របស់លោក ដើម្បីបញ្ជាក់ ហើយការពារការបង្រៀនរបស់លោក និងដើម្បីលើកកម្ពស់ដល់សាមគ្គីភាពរវាងសមាជិកសាសនាចក្រសាសន៍យូដា និងសាសន៍ដទៃ ។

នៅពេលអ្នកសិក្សា រ៉ូម សូមរកមើលសេចក្ដីពិតដែលអាចលើកទឹកចិត្តអ្នក នៅពេលអ្នកតស៊ូប្រឹងប្រែងធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំគ្មានសេចក្តីខ្មាសឡើយ

សូមទស្សនា « Preparation of Joseph F. Smith: True Blue, Through and Through » ( ១:៣១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ដំណើររឿងនេះក៏មាននៅក្នុង Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ១០៤ ផងដែរ ។

2:3

សូមអាន រ៉ូម ១:១៥–១៧ ដោយរកមើលអ្វីដែលប្រធាន យ៉ូសែប អេហ្វ ស៊្មីធ និង ប៉ុល មានដូចគ្នា ។ សូមពិចារណាគូសសម្គាល់ពាក្យ ឬឃ្លានៅក្នុងខគម្ពីរទាំងនេះ ដែលអ្នកយល់ឃើញថាមានអត្ថន័យ ។

អ្នកប្រហែលជាបានគូសសម្គាល់ពាក្យ « ខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ » នៅក្នុង រ៉ូម ១:១៦

  • តាមអ្វីដែលអ្នកបានរៀនអំពីប៉ុលនៅក្នុងគម្ពីរកិច្ចការ តើលោកបានបង្ហាញយ៉ាងដូចម្ដេចថា លោកគ្មានសេចក្តីខ្មាសដែលត្រូវបានគេស្គាល់ថាជាគ្រីស្ទាននោះ ?

  • តើយុវវ័យអាចប្រឈមមុខនឹងស្ថានភាពអ្វីខ្លះនៅសព្វថ្ងៃនេះ ដែលពួកគេត្រូវក្រោកឈរដើម្បីការពារហើយគ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទ ?

ប៉ុលបានដឹងថា ក្រុងរ៉ូមជាកន្លែងពិបាករស់នៅ និងពិបាកផ្សព្វផ្សាយដំណឹងល្អណាស់ ។ លោកក៏ប្រឈមមុខនឹងការប្រឆាំងពីអ្នកដែលយល់ខុស ឬបដិសេធការបង្រៀនរបស់លោកផងដែរ ។ ទោះយ៉ាងណាក៏ដោយ ក៏ប៉ុលនៅតែមានចិត្តចង់ទៅក្រុងរ៉ូម ហើយផ្សាយនៅទីនោះ ដើម្បីនាំអ្នកដទៃឲ្យមករកព្រះគ្រីស្ទដែរ ( សូមមើល រ៉ូម ១:១៥ ) ។

សូមគិតអំពីបទពិសោធន៍ដែលអ្នកមានឱកាសដើម្បីក្រោកឈរការពារ ឬចែកចាយសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទដូចជាប៉ុលដែរ ។ សូមធ្វើបញ្ជីសង្ខេបនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ សូមរួមបញ្ចូលគំនិត និងអារម្មណ៍ទាំងឡាយរបស់អ្នកអំពីចិត្តចង់ចែកចាយសេចក្ដីជំនឿរបស់អ្នកនៅក្នុងស្ថានភាពទាំងនោះ ។

វាអាចជាប្រយោជន៍ក្នុងការរំឭកសិស្សថា មានវិធីតូចតាច និងសាមញ្ញជាច្រើនដែលពួកគេអាចបង្ហាញថា ពួកគេគ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ។ សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។ សិស្សក៏អាចចែកចាយពីការរៀបចំរបស់ពួកគេសម្រាប់មេរៀននេះបានផងដែរ តាមរយៈការពិភាក្សាអំពីមូលហេតុដែលមនុស្សអាចស្ទាក់ស្ទើរក្នុងការចែកចាយដំណឹងល្អ ។

  • ហេតុអ្វីបានជាយុវវ័យម្នាក់អាចមានអារម្មណ៍ខ្មាសអៀនដែលត្រូវបានគេស្គាល់ថាជាគ្រីស្ទាននោះ ? តើពួកគេអាចធ្វើអ្វីបាន ប្រសិនបើពួកគេមានគំនិត ឬអារម្មណ៍ទាំងនោះ ?

គំរូចេញពីព្រះគម្ពីរ និងគំរូសម័យទំនើប

សូមពិនិត្យមើលគំរូពីរខាងក្រោមនៃបុគ្គលដែលគ្មានសេចក្តីខ្មាសក្នុងការធ្វើឲ្យអ្នកដទៃបានដឹងអំពីសេចក្តីជំនឿរបស់ពួកលោកទៅលើព្រះអម្ចាស់ ។ សូមគិតអំពីស្ថានភាពដែលពួកលោកធ្លាប់ជួបហើយរកមើលភាពស្រដៀងគ្នារវាងជីវិតរបស់ពួកលោក និងជីវិតរបស់អ្នក ។

សូមមើលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ដើម្បីទទួលបានឧទាហរណ៍ និងគំនិតបន្ថែមអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សកម្មភាពនេះ ។

  • នៅពេលអ្នកដទៃវិនិច្ឆ័យអ្នក ៖ ស្ត្រីដែលលាងព្រះបាទាព្រះយេស៊ូវទាំងទឹកភ្នែក ( លូកា ៧:៣៦–៥០ )

  • នៅពេលអ្នកត្រូវក្រោកឈរការពារនៅចំពោះមុខមិត្តភក្តិរបស់អ្នក ៖ អ័ប៊ីណាដៃ និង អាលម៉ា ( ម៉ូសាយ ១៣:១–៩ ; ១៧:១–៤ ; ១៨:១–៣ )

25:30
  • នៅពេលអ្នកចែកចាយដំណឹងល្អ ៖ ធែរិន ប៊ីងហាំ និង ប្រ៊ែនឌិន មីកអ៊ិន ( « Same Jersey » [ ៥:០១ ] នៅលើគេហទំព័រ ChurchofJesusChrist.org )

5:1
  • តើអ្នកចាប់អារម្មណ៍លើអ្វីខ្លះអំពីគំរូទាំងនេះ ?

  • តើបុគ្គលទាំងនេះបង្ហាញថា ពួកគាត់គ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទដោយរបៀបណា ?

  • តើនរណាជាគំរូក្នុងជីវិតរបស់អ្នកនៃការគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទ ? តើពួកគេបានបង្ហាញសេចក្ដីជំនឿពួកគេតាមរបៀបណា ?

រ៉ូម ១:១៥–១៧ ប្រាប់យើងថា ការសាទររបស់ប៉ុលចំពោះដំណឹងល្អនៃព្រះគ្រីស្ទបានមកពីការយល់ដឹងរបស់លោកថា « [ ដំណឹងល្អ ] គឺជាព្រះចេស្ដានៃព្រះសម្រាប់នឹងជួយសង្គ្រោះ » ដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ ម្យ៉ាងទៀត ដោយសារប៉ុលបានដឹងថា គ្មាននរណាម្នាក់អាចត្រូវបានសង្គ្រោះដោយគ្មានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើយ ដូច្នេះហើយលោកចង់ចែកចាយវាជាមួយមនុស្សគ្រប់គ្នា ។

ចម្លើយរបស់សិស្សចំពោះសំណួរខាងក្រោមនេះអាចខុសគ្នាខ្លាំង ។ នៅពេលសំណួរទាំងនេះត្រូវបានពិភាក្សា សូមជួយសិស្សឲ្យយល់ថាការអនុវត្តតាមគោលការណ៍នេះគឺមានលក្ខណៈផ្ទាល់ខ្លួន ហើយពួកគេមិនគួរវិនិច្ឆ័យអ្នកដទៃដោយផ្អែកលើរបៀបដែលពួកគេបង្ហាញសេចក្ដីជំនឿរបស់ពួកគេឡើយ ។

  • តើការចងចាំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើចំពោះអ្នកអាចជួយអ្នកឲ្យគ្មានសេចក្តីខ្មាសចំពោះទ្រង់ និងដំណឹងល្អរបស់ទ្រង់ដោយរបៀបណា ?

  • ខណៈពេលដែលអាចនឹងមានពេលខ្លះដែលយើងត្រូវបានអំពាវនាវឲ្យការពារសេចក្ដីជំនឿរបស់យើងតាមរបៀបដ៏ធំ ឬដ៏អស្ចារ្យនានា នោះភាគច្រើននៃពេលដែលសេចក្ដីជំនឿរបស់យើងត្រូវបានបង្ហាញយ៉ាងល្អបំផុតគឺតាមរយៈរបៀបតូចតាច និងសាមញ្ញ ( សូមមើល អាលម៉ា ៣៧:៦–៧ ) ។ តើការ « គ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទ » អាចមើលទៅដូចជាយ៉ាងណា ស្តាប់ទៅយ៉ាងណាដែរ ឬមានអារម្មណ៍យ៉ាងណានៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ?

  • សូមបញ្ចប់ប្រយោគដូចតទៅនេះ ៖ ខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេពីព្រោះ

សូមពិចារណាថ្លែងទីបន្ទាល់អំពីសុភមង្គល និងសេចក្ដីសុខសាន្តដែលអាចកើតមានមកពីការនៅពិតចំពោះការប្រែចិត្តជឿទាំងស្រុង និងសេចក្ដីសញ្ញារបស់អ្នក ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើខ្ញុំអាចចែកចាយទីបន្ទាល់របស់ខ្ញុំតាមរបៀបសាមញ្ញធម្មតាដោយរបៀបណា ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ខ្ញុំដឹងថា ពួកយើងមួយចំនួនរួសរាយជាងអ្នកដទៃ ។ នោះគឺវាមិនថ្វីទេ ។ តាមវិធីរបស់យើងរៀងៗខ្លួន ព្រះអម្ចាស់ធ្វើឲ្យយើងម្នាក់ៗអាចអញ្ជើញអ្នកដទៃ ឲ្យមកមើល ហើយ មកជួយ បាន ។ បន្ទាប់មក ព្រះនឹងធ្វើកិច្ចការសង្គ្រោះរបស់ទ្រង់ ហើយពួកគេនឹង មកស្នាក់នៅ

ខ្ញុំសូមណែនាំរឿងប្រាំយ៉ាងដែលអ្នកណាក៏អាចធ្វើបាន ដើម្បីចូលរួមក្នុងបេសកកម្មដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែល ។

១. ខិតទៅជិតព្រះ ។

២. បំពេញដួងចិត្តបងប្អូនដោយសេចក្ដីស្រឡាញ់ដល់អ្នកដទៃ ។

៣. ព្យាយាមដើរនៅលើផ្លូវនៃភាពជាសិស្ស ។

៤. ចែកចាយនូវអ្វីដែលមានក្នុងចិត្តបងប្អូន ។

៥. ទុកចិត្តទៅលើព្រះដើម្បីធ្វើអព្ភូតហេតុរបស់ទ្រង់ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Sharing the Gospel in Normal and Natural Ways » នៅលើគេហទំព័រ ChurchofJesusChrist.org )

ដើម្បីស្វែងយល់បន្ថែមអំពីការណែនាំទាំងនេះ សូមអានអត្ថបទខ្លីរបស់អែលឌើរ អុជដូហ្វ « Sharing the Gospel in Normal and Natural Ways » នៅលើគេហទំព័រ ChurchofJesusChrist.org ។

សកម្មភាពរៀនសូត្របន្ថែម

ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីចូលប្រើអត្ថបទ និងវីដេអូនានា

វាអាចមានប្រយោជន៍ក្នុងការបង្កើតកូដ QR ឬ URL ខ្លីៗសម្រាប់អត្ថបទ និងវីដេអូដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ លេខកូដ ឬ URL ទាំងនេះអាចដាក់បង្ហាញនៅជុំវិញបន្ទប់ ដើម្បីសិស្សអាចចូលប្រើធនធាននៅលើឧបករណ៍របស់ពួកគេរៀងៗខ្លួនបាន ។

គំរូផ្សេងទៀតនៃសេចក្ដីជំនឿ

គំរូទាំងនេះនៃមនុស្សដែលគ្មានសេចក្ដីខ្មាសក្នុងការធ្វើឲ្យគេស្គាល់សេចក្តីជំនឿរបស់ពួកគេលើព្រះអម្ចាស់អាចប្រើនៅក្នុងផ្នែក « គំរូមកពីព្រះគម្ពីរ និងគំរូសម័យទំនើប » នៃផ្នែកនេះបាន ។

  • ម្ចាស់ក្សត្រីអេសធើរ ៖ នាងអេសធើរ ៣:៨–១៣ ; ៤:១៣–១៦ ; ៧:១–៦ ( សម្រាប់ដំណើររឿងដ៏សាមញ្ញជាងនេះ ប៉ុន្តែពេញលេញ សូមអានពីសុន្ទរកថារបស់ប្រធាន ថូម៉ាស អេស ម៉នសុន « May You Have Courage » [ EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១២៧ ] )

2:3
5:38
  • រិគគី មីគហ័រធើរ ៖ « I Am Not Ashamed of the Gospel of Christ » New Era ខែ មិថុនា ឆ្នាំ ១៩៨៨ ទំព័រ ៣៤–៣៥

  • មិត្តភក្តិរបស់អែលឌើរ ចូនី អិល កូច នៃពួកចិតសិបនាក់ ៖ « For I Am Not Ashamed of the Gospel of Christ » Liahona ខែ មករា ឆ្នាំ ២០១៩ ទំព័រប្រចាំតំបន់អាហ្រ្វិកភាគអាគ្នេយ៍ នៅលើគេហទំព័រ ChurchofJesusChrist.org

  • អែលឌើរ ឡារី អ៊ីកូ ហក នៃពួកចិតសិបនាក់ ៖ « Come unto Me, O Ye House of Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣២

10:32

អំពើទុច្ចរិត និងអំពើបាបមានពាសពេញនៅជំនាន់របស់ប៉ុល និងនៅជំនាន់របស់យើង

នៅក្នុង រ៉ូម ១:១៨–៣២ ប៉ុលបានសរសេរអំពើបាបជាច្រើនដែលបានកើតមានទាំងនៅសម័យលោក និងនៅសព្វថ្ងៃនេះ ។ ខណៈដែលមនុស្សជាច្រើនអាចទទួលយកអាកប្បកិរិយាទាំងនេះ សូមពិភាក្សាអំពីមូលហេតុដែលរឿងទាំងនេះរារាំងយើងពីសុភមង្គលនៃផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។

សូមចង្អុលបង្ហាញថានៅក្នុង រ៉ូម ១:១៨–៣២ យើងរៀនថា ពួកព្យាការី និងពួកសាវកទាំងឡាយបង្រៀនយើងអំពីអាកប្បកិរិយានិងឥរិយាបថដែលធ្វើឲ្យព្រះមិនសព្វព្រះទ័យ ។

សិស្សប្រហែលជាពិបាកយល់ពីភាសាដែលប្រើដើម្បីពិពណ៌នាអំពីអាកប្បកិរិយាទាំងនេះ ។ សូមពន្យល់ថា ខទី ២៣ សំដៅលើការថ្វាយបង្គំរូបព្រះ ឬការថ្វាយបង្គំរូបដែលបង្កើតដោយមនុស្ស ជាជាងការថ្វាយបង្គំព្រះ ។ ខទី ២៨ ដល់ ៣២ រៀបរាប់ពីអំពើបាបផ្សេងទៀតជាច្រើនដែលបំផ្លាញទំនាក់ទំនងរបស់យើងជាមួយគ្នាទៅវិញទៅមក និងជាមួយព្រះ ដូចជាការច្រណែន អំពើហិង្សា ភាពមិនស្មោះត្រង់ និងអំនួត ។

សិស្សអាចមានសំណួរអំពីសេចក្ដីយោងទៅនឹងការស្រឡាញ់ភេទដូចគ្នានៅក្នុង ខទី ២៦ និង ២៧ ។ សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីជួយសិស្សឲ្យយល់អំពីគោលជំហររបស់សាសនាចក្រលើអាកប្បកិរិយាស្រឡាញ់ភេទដូចគ្នា សូមមើល ៣៨.៦.១៥ នៅក្នុង ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។