ថ្នាក់​សិក្ខាសាលា
រ៉ូម ២–៣


រ៉ូម ២–៣

ការរាប់ជាសុចរិតតាមរយៈសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ

Screenshot from the 2019 ComeUntoChrist.org Video.

ប៉ុលស្រឡាញ់ពួកបរិសុទ្ធនៅក្រុងរ៉ូម ហើយចង់ជួយពួកគេឲ្យរួបរួមគ្នាតាមរយៈសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ ទាំងអ្នកប្រែចិត្តជឿជាសាសន៍យូដា និងសាសន៍ដទៃត្រូវការជំនួយឲ្យយល់ពីការពឹងផ្អែករបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទនិងរបៀបទទួលយកពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីតម្រូវការដែលយើងទាំងអស់គ្នាមាន ដើម្បីទទួលបានការលើកលែងទោសពីអំពើបាបរបស់យើង ឬបានរាប់ជា សុចរិតតាមរយៈព្រះយេស៊ូវគ្រីស្ទ ។

ការផ្តោតលើបុគ្គលម្នាក់ៗ ។ បញ្ហាប្រឈមមួយនៃការបង្រៀនគឺការបំពេញតាមតម្រូវការរបស់សិស្សដែលមានប្រវត្តិ ចំណាប់អារម្មណ៍ សេចក្តីសង្ឃឹម និងការពុះពារខុសៗគ្នា ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យសម្របមេរៀនស្របទៅនឹងតម្រូវការរបស់សិស្សទាំងអស់របស់អ្នក ។ សូមរកមើលវិធីដើម្បីដឹកនាំសិស្សទៅរកព្រះអង្គសង្គ្រោះ ដែលអាចជួយសិស្សម្នាក់ៗក្នុងកាលៈទេសៈពិសេសរបស់ពួកគេ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាននិយមន័យដែលមាននៅក្នុងមេរៀនអំពី រ៉ូម ១–៦ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ។ សូមឲ្យពួកគេត្រៀមខ្លួនដើម្បីចែកចាយជាពាក្យសម្ដីរបស់ពួកគេផ្ទាល់នូវនិយមន័យនៃពាក្យដូចជា ការរាប់ជាសុចរិត និង ព្រះគុណ

សកម្មភាពរៀនសូត្រដែលអាចមាន

យើងទាំងអស់គ្នាត្រូវការព្រះយេស៊ូវគ្រីស្ទ

សូមពិចារណាអញ្ជើញសិស្សឲ្យគូរព្រឹត្តិការណ៍ខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ( ឬនៅលើក្ដារខៀន ) កាលសិស្សអានវាឮៗ ។

សូមស្រមៃថា អ្នកកំពុងនៅលើផ្លូវទៅកាន់ទិសដៅដែលគួរឲ្យចង់ទៅយ៉ាងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលអ្នកធ្វើដំណើរតាមផ្លូវ អ្នកឃើញរបាំង ឬជញ្ជាំងបិទផ្លូវ ។ របាំងនោះរារាំងការបន្ដទៅមុខទៀត ហើយមិនអាចឆ្លងកាត់ដោយខ្លួនឯងបានទេ ។

សូមដាក់ស្លាកទិសដៅនោះថា វត្តមានរបស់ព្រះ

  • ហេតុអ្វីបានជាការត្រឡប់ទៅកាន់វត្តមានរបស់ព្រះជាអ្វីដែលអ្នកប្រាថ្នាចង់បាន ?

សមាជិកសាសនាចក្រនៅជំនាន់របស់ប៉ុលមកពីវប្បធម៌ និងសាវតារខុសៗគ្នា ។ ទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលពួកគេទាំងអស់គ្នាមានដូចគ្នានោះគឺថាពួកគេបានធ្វើអំពើបាប ដូច្នេះហើយមិនស័ក្តិសមក្នុងការចូលទៅក្នុងវត្តមានរបស់ព្រះនោះទេ ។ នៅពេលអ្នកសិក្សា រ៉ូម ២–៣ សូមព្យាយាមយល់ពីអ្វីដែលព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់បានធ្វើ ដើម្បីឲ្យមនុស្សទាំងអស់អាចយកឈ្នះលើឧបសគ្គដែលរារាំងពួកគេមិនឲ្យត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញបាន ។

ការឲ្យនិយមន័យទៅលើពាក្យទាំងឡាយ អាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីបរិបទ និងខ្លឹមសារនៃខគម្ពីរ ។ សូមពិចារណាបង្ហាញនិយមន័យទាំងនេះ ដែលសិស្សអាចយោងទៅនិយមន័យទាំងនោះបាន នៅពេលពួកគេអានខគម្ពីរនៅក្នុងគម្ពីររ៉ូម ។ វាប្រហែលជាមានប្រយោជន៍ក្នុងការអានខគម្ពីររួមគ្នា ហើយជំនួសនិយមន័យនៃពាក្យនេះនៅក្នុងខគម្ពីរ ។ សិស្សក៏អាចចែកចាយអ្វីដែលពួកគេបានរៀននៅក្នុងការរៀបចំរបស់សិស្សផងដែរ ។

ដើម្បីយល់កាន់តែច្បាស់អំពីការបង្រៀនរបស់ប៉ុលទៅកាន់សាសន៍រ៉ូម និយមន័យខាងក្រោមអាចមានប្រយោជន៍ ៖

ការរាប់ជាសុចរិត រាប់ជាសុចរិត បានរាប់ជាសុចរិត ៖ « ដើម្បីឲ្យបានលើកលែងពីការដាក់ទោសចំពោះអំពើបាប ហើយរាប់ថាឥតមានទោស ។ មនុស្សម្នាក់ៗត្រូវបានរាប់ជាសុចរិត ដោយសារព្រះគុណនៃព្រះអង្គសង្គ្រោះ តាមរយៈសេចក្ដីជំនឿជឿដល់ទ្រង់ ។ សេចក្ដីជំនឿនេះគឺបានបង្ហាញដោយសារការប្រែចិត្ត និងការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ។ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអាចនាំឲ្យមនុស្សលោកប្រែចិត្ត ហើយបានរាប់ជាសុចរិត ឬលើកលែងពីការដាក់ទោសដែលគេនឹងត្រូវទទួល » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការរាប់ជាសុចរិត រាប់ ជាសុចរិត » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

សេចក្តីជំនឿ ៖ « សេចក្ដីទុកចិត្ត និងទីទុកចិត្តដល់ព្រះយេស៊ូវគ្រីស្ទ ដែលនាំជនណាម្នាក់ឲ្យគោរពតាមទ្រង់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្តីជំនឿ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ក្រឹត្យវិន័យ ៖ ពាក្យនេះសំដៅទៅលើក្រឹត្យវិន័យរបស់ម៉ូសេ និងសកម្មភាពខាងក្រៅដែលទាក់ទងនឹងវា ឬ « កិច្ចការទាំងឡាយ » ( សូមមើល « ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះ › » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣; សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ក្រឹត្យវិន័យលោកម៉ូសេ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ព្រះគុណ ៖ ពរជ័យ សេចក្ដីមេត្តាករុណា ជំនួយ និងកម្លាំងដែលមានសម្រាប់យើង ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគុណ » ) ។

សូមអាន រ៉ូម ៣:១០–១២, ២០–២៣ ហើយរកមើលពីរបៀបដែលប៉ុលពិពណ៌នាអំពីរបាំងរវាងយើង និងព្រះ ។

  • តើឃ្លាអ្វីខ្លះមកពីការបង្រៀនរបស់ប៉ុល ដែលជួយយើងឲ្យយល់ថាអ្វីជារបាំង ?

សូមសរសេរឃ្លាទាំងនេះនៅលើរបាំងនៅក្នុងគំនូររបស់អ្នក ។សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ ហើយស្វែងរកការយល់ដឹងបន្ថែមអំពីអ្វីដែលរបាំងតំណាងឲ្យ ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ដោយសារយើងទាំងអស់គ្នា « បានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » [ រ៉ូម ៣:២៣ ] ហើយដោយសារតែ « គ្មានរបស់អ្វីដែលមិនស្អាតអាចនឹងចូលទៅក្នុងនគរព្រះបានទេ » [ នីហ្វៃ ទី១ ១៥:៣៤ ] នោះយើងគ្រប់គ្នាពុំស័ក្ដិសមដើម្បីត្រឡប់ទៅវត្តមានរបស់ព្រះវិញទេ ។

ទោះជាយើងបម្រើព្រះដោយអស់ពីព្រលឹងរបស់យើងក្ដី ក៏វាពុំគ្រប់គ្រាន់ដែរ ដ្បិតយើងនៅតែជា « បាវឥតប្រយោជន៍ » ដដែល [ ម៉ូសាយ ២:២១ ] ។ យើងពុំអាចរកវិធីរបស់យើងត្រឡប់ទៅស្ថានសួគ៌ទេ ព្រោះតម្រូវការនៃយុត្តិធម៌ឈរជារបាំង ដែលយើងគ្មានអំណាចដើម្បីយកឈ្នះដោយខ្លួនឯងឡើយ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ )

សិស្សក៏អាចបន្ថែម ការទាមទារនៃយុត្តិធម៌ ទៅនឹងរបាំងនៅក្នុងគំនូររបស់ពួកគេផងដែរ ។

សូមគិតអំពីផ្នែកដែលអ្នកខ្វះខាត ឬអំពើបាបដែលអ្នកកំពុងព្យាយាមយកឈ្នះ ។

វាអាចនឹងមានប្រយោជន៍នៅទីនេះដើម្បីចែកចាយសេចក្តីថ្លែងការណ៍ដោយអែលឌើរ អុជដូហ្វ ក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។

សូមអាន រ៉ូម ៣:២៤–២៨ ហើយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីវិធីតែមួយគត់ដែលយើងអាចត្រូវបានរាប់ជាសុចរិត ឬអត់ទោសពីអំពើបាបរបស់យើងបាន ។

សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹង ឬសំណួរដែលពួកគេអាចមានអំពីប្រធានបទនេះ ឬខគម្ពីរទាំងនេះ ។ ជាឧទាហរណ៍ សិស្សប្រហែលជាអាចមិនយល់ពាក្យ « ទីសន្តោសប្រោស » ( ខទី ២៥ ) ។ ពួកគេអាចប្រើលេខយោងដើម្បីជួយដល់ការណ៍នេះបាន ។ សូមជួយសិស្សឲ្យយល់ពីសេចក្ដីពិតដ៏មុតមាំខាងក្រោមនេះ ដែលចេញមកពីខគម្ពីរទាំងនេះ ។

សេចក្តីពិតមួយដែលអ្នកអាចរៀនមកពីខគម្ពីរទាំងនេះគឺថា តាមរយៈការទទួលយកព្រះយេស៊ូវគ្រីស្ទដោយស្មោះត្រង់ នោះមនុស្សជាតិទាំងអស់អាចត្រូវបានរាប់ជាសុចរិតតាមរយៈព្រះគុណរបស់ទ្រង់

វាអាចមានប្រយោជន៍ក្នុងការបង្ហាញវីដេអូ « Why We Need a Savior » ( ២:១៥ ) ដែលមាននៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។ វាបង្ហាញថា ព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យយកឈ្នះលើអំពើបាប និងបញ្ហាប្រឈមរបស់យើង ។

  • តើអ្នកមានគំនិតអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណាដែរ ពេលអ្នកសញ្ជឹងគិតអំពីសេចក្ដីពិតនេះ ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្តូររបៀបដែលយើងមើលទៅអំពើបាប និងភាពមិនល្អឥតខ្ចោះរបស់យើង ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ដង្វាយធួនដ៏និរន្ដររបស់ព្រះអង្គសង្គ្រោះផ្លាស់ប្ដូរទាំងស្រុង នូវរបៀបដែលយើងអាចមើលទៅការរំលង និងភាពមិនឥតខ្ចោះរបស់យើង ។ ជំនួសឲ្យការបន្ដនៅក្នុងសភាពនេះ និងគ្មានអារម្មណ៍ថាបានប្រោសលោះ ឬអស់សង្ឃឹម នោះយើងអាចរៀនពីវា ហើយមានក្ដីសង្ឃឹមបាន ។ អំណោយទាននៃការប្រែចិត្តដែលសម្អាតអំពើបាបនេះ អនុញ្ញាតឲ្យយើងទម្លាក់អំពើបាបរបស់យើងចោល ហើយកើតជាថ្មី ។

ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះកំហុសរបស់យើងមិនកំណត់ពីយើងឡើយ ។ កំហុសនោះអាចបន្សុទ្ធយើងវិញ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « God among Us » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨–៩ )

សំណួរខាងក្រោមនេះអាចឆ្លើយបានល្អប្រសើរ នៅពេលសិស្សម្នាក់ៗឆ្លើយជាឯកជននៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ។

  • តើទស្សនៈរបស់អ្នកស្ដីពីកំហុស និងភាពមិនល្អឥតខ្ចោះរបស់អ្នកផ្ទាល់មានលក្ខណៈយ៉ាងដូចម្ដេចដែរ បើប្រៀបធៀបនឹងអ្វីដែលអែលឌើរ អុជដូហ្វ បានពិពណ៌នា ?

សូមបន្ថែមលើគំនូររបស់អ្នកដោយបង្ហាញពីរបៀបដែលព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យយកឈ្នះលើរបាំង ឬឧបសគ្គនេះ ។

  • តើការយល់ដឹងថា យើងទាំងអស់គ្នាធ្វើអំពើបាប ហើយខ្វះសេចក្ដីសង្គ្រោះអាចផ្លាស់ប្ដូររបៀបដែលយើងមើលទៅព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

  • តើអ្នកមានការយល់ដឹង មានអារម្មណ៍ ឬមានចំណាប់អារម្មណ៍អ្វីខ្លះ ដោយសារអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

តើខ្ញុំអាចយល់កាន់តែច្បាស់អំពីការរាប់ជា សុចរិតដោយរបៀបណា ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីអត្ថន័យនៃពាក្យ ការរាប់ជាសុចរិត ដូចខាងក្រោមនេះ ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

ដោយសារតែ « តម្លៃជានិរន្ដរនៃពលិកម្មធួនដ៏មហិមារបស់ទ្រង់ » នោះព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យស្កប់ស្កល់ ឬ « ឆ្លើយតបនឹងចម្លើយចុងបំផុតនៃច្បាប់ » ជំនួសយើងបាន ។ ការលើកលែងទោសកើតឡើងដោយសារព្រះគុណរបស់ទ្រង់ដែលបានបំពេញតាមតម្រូវការនៃសេចក្ដីយុត្តិធម៌តាមរយៈការរងទុក្ខរបស់ទ្រង់ផ្ទាល់ ។ … ទ្រង់បានដកយកការដាក់ទោសរបស់យើង ដោយពុំដកច្បាប់ចេញនោះទេ ។ យើងត្រូវបានអត់ទោស ហើយបានដាក់នៅក្នុងស្ថានភាពនៃសេចក្ដីសុចរិតជាមួយទ្រង់ ។ យើងប្រែក្លាយដូចជាទ្រង់ ដោយគ្មានអំពើបាប ។ យើងត្រូវបានគាំទ្រ និងបានការពារដោយច្បាប់ ដោយសេចក្ដីយុត្តិធម៌ ។ និយាយឲ្យខ្លីទៅ យើងត្រូវ បានរាប់ជាសុចរិត

ហេតុដូច្នេះហើយ យើងអាចនឹងនិយាយដោយសមរម្យថាមនុស្សដែលត្រូវបានរាប់ជាសុចរិតគឺជាមនុស្សដែលទទួលបានការអភ័យទោស គ្មានអំពើបាប ឬគ្មានកំហុស ។

( ឌី ថត គ្រីស្តូហ្វឺសិន « Justification and Sanctification » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ២០ )

ហេតុអ្វីបានជាពិភពលោកនេះត្រូវការព្រះយេស៊ូវគ្រីស្ទ ?

សូមមើលវីដេអូ « Why We Need a Savior » ( ២:១៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

2:15

Why We Need a Savior

What would life be like without a Savior? There would be no joy, no forgiveness, no hope for the future. This Christmas, learn more about the hope, peace and happiness our Savior Jesus Christ can bring into our lives at christmas.mormon.org.

តើអំពើបាបបានជ្រៀតជ្រែកផែនការរបស់ព្រះវរបិតាសួគ៌ដែរឬទេ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ព្រះវរបិតាសួគ៌របស់យើងបានជ្រាបដឹង តាំងពីមុនពេលដែលយើងមកក្នុងជីវិតរមែងស្លាប់នេះម៉្លេះ ថាកម្លាំងនៃភាពអវិជ្ជមាននឹងល្បួងយើង ឲ្យរសាត់អណ្តែតចេញពីផ្លូវរបស់យើង « ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » [ រ៉ូម ៣:២៣ ] ។ អញ្ចឹងហើយបានជាទ្រង់បានរៀបចំផ្លូវមួយសម្រាប់យើងធ្វើការកែប្រែ ។ តាមរយៈដំណើរការដ៏មានក្តីមេត្តាករុណានៃការប្រែចិត្តដ៏ពិត និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះអំពើបាបរបស់យើងអាចត្រូវបានអភ័យទោសឲ្យ ហើយយើងនឹង « មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » [ យ៉ូហាន ៣:១៦ ] ។

( ឌៀថើរ អេហ្វ អុជដូហ្វ « A Matter of a Few Degrees » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៦០ )

តើប៉ុលចង់មានន័យយ៉ាងណា ពេលលោកមានប្រសាសន៍ថា « សាសន៍ដទៃ … គេបានប្រព្រឹត្តតាមក្រឹត្យវិន័យពីបវេណី » ? ( រ៉ូម ២:១៤ )

« ប៉ុលបានទទួលស្គាល់ថាសាសន៍ដទៃមួយចំនួនបានរស់នៅដោយអព្ភន្ដរញ្ញាណប្រកបដោយសីលធម៌ ។ … សាសន៍ដទៃទាំងនេះបានដើរតាមពន្លឺនៃព្រះគ្រីស្ទ ដែលជា ‹ ឥទ្ធិពលចំពោះអំពើល្អនៅក្នុងជីវិតនៃមនុស្សទាំងអស់ ( យ៉ូហាន ១:៩; គ. និង ស. ៨៤:៤៦–៤៧ ) › [ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពន្លឺ ពន្លឺនៃព្រះគ្រីស្ទ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ] ។ ទោះជាពួកគេមិនមានក្រឹត្យវិន័យរបស់លោកម៉ូសេក៏ដោយ ក៏ប៉ុលបាននិយាយថា ពួកគេមាន ‹ របៀបក្រឹត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ › ដែរ ( រ៉ូម ២:១៥ ) » ( « រ៉ូម ១–៣ » នៅក្នុង New Testament Student Manual [ ឆ្នាំ ២០១៨ ] ទំព័រ ៣៣៧ ) ។

សកម្មភាពរៀនសូត្របន្ថែម

គោរពប្រតិបត្តិចេញពីដួងចិត្ត

សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអាន រ៉ូម ២:២៨–២៩ ដោយជំនួសពាក្យ សាសន៍យូដា ដោយពាក្យ ពួកបរិសុទ្ធថ្ងៃចុងក្រោយ និងពាក្យ កាត់ស្បែក ដោយពាក្យ សេចក្ដីសញ្ញា ។ តើការផ្លាស់ប្ដូរនេះបន្ថែមអ្វីខ្លះ ដល់ការយល់ដឹងរបស់យើងអំពីការបង្រៀនរបស់ប៉ុល ? តើអ្វីជាគំរូនៃកិច្ចការដែលយើងធ្វើក្នុងនាមជាសមាជិកសាសនាចក្រដ៏មានអត្ថន័យ និងមានអានុភាពកាន់តែខ្លាំងឡើង នៅពេលវាធ្វើឡើង « នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណ » ? ( រ៉ូម ២:២៩ ) ។ ( បានកែសម្រួលពី « ថ្ងៃទី ៧–១៣ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ ) ។

គោលលទ្ធិនៃការរាប់ជាសុចរិតនៅក្នុងព្រះគម្ពីរនៃការស្ដារឡើងវិញ

គោលលទ្ធិនៃការរាប់ជាសុចរិតក៏ត្រូវបានបង្រៀនផងដែរនៅក្នុងព្រះគម្ពីរមរមន និងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ សិស្សអាចធ្វើការជាដៃគូ ហើយអាន នីហ្វៃ ទី២ ២:៥–៨ ក៏បានឬ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២៩–៣១ ក៏បានដើម្បីស្វែងរកការយល់ដឹងអំពីការរាប់ជាសុចរិត ។

ជំនឿរបស់ពួកបរិសុទ្ធសាសន៍យូដាអំពីក្រឹត្យវិន័យរបស់ម៉ូសេ

សាច់រឿងខាងក្រោមអាចតំណាងឲ្យជំនឿរបស់ពួកបរិសុទ្ធនៅក្រុងរ៉ូមមួយចំនួន ដែលប៉ុលបានសរសេរសំបុត្រទៅ ។ សូមពិចារណាប្រើវាដើម្បីជួយសិស្សឲ្យយល់ពីគំនិតមិនត្រឹមត្រូវមួយចំនួន ដែលប៉ុលកំពុងលើកឡើង ។

អាស៊ើរមកពីគ្រួសារសាសន៍យូដាដ៏ស្មោះត្រង់មួយដែលបានរស់នៅក្នុងក្រុងរ៉ូមអស់ពីរជំនាន់ ។ ពេលធំឡើង គាត់ត្រូវបានបង្រៀនឲ្យរស់នៅតាមក្រឹត្យវិន័យរបស់ម៉ូសេដោយឧស្សាហ៍ព្យាយាម ។ គ្រួសារគាត់តែងតែជឿថា ពួកគេនឹងបានសង្គ្រោះដោយការរស់នៅតាមពិធីសាសនា ការសម្ដែងពីខាងក្រៅ និងពិធីបរិសុទ្ធនៃក្រឹត្យវិន័យរបស់ម៉ូសេ ។ ពេលគ្រួសាររបស់អាស៊ើរបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ពួកគេបានជឿថាទ្រង់ជាព្រះមែស៊ី ដែលពួកគេបានរង់ចាំ ។ ពួកគេបានទទួលបុណ្យជ្រមុជទឹក ប៉ុន្តែបានបន្តរស់នៅតាមក្រឹត្យវិន័យរបស់ម៉ូសេ ដោយជឿថាការគោរពប្រតិបត្តិដ៏តឹងរ៉ឹងនឹងនាំមកនូវសេចក្ដីសង្គ្រោះដល់ពួកគេ ។

  • តើអាស៊ើរ និងគ្រួសាររបស់គាត់នៅត្រូវរៀនសេចក្ដីពិតអ្វីខ្លះ ?