ជំនួយ​ការសិក្សា
ក.យ.ស., លូកា 17


ក.យ.ស., លូកា ១៧:២១ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លូកា ១៧:២០–២១)

(នគរ​ព្រះ​បាន​មក​ដល់​រួច​ស្រេច​ហើយ)។

២១គ្មាន​អ្នក​ណា​នឹង​ថា មើល​នៅ​ទី​នេះ ឬ​ថា មើល​នៅ​ទី​នោះទេ! ត្បិត​មើល​ចុះ នគរ​ព្រះ​បាន​មក​ដល់​អ្នក​រួច​ស្រេច​ហើយ។

ក.យ.ស., លូកា ១៧:៣៦–៤០ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លូកា ១៧:៣៧)

(ព្រះ​យេស៊ូវ​ទ្រង់​បាន​ពន្យល់​ប្រាប់​ពី​ការ​ប្រមូល​ពួក​សុចរិត)។

៣៦ហើយ​ពួក​គេ​បាន​ឆ្លើយ ហើយ​ទូល​ទៅ​ទ្រង់​ថា ព្រះ​អម្ចាស់​អើយ តើ​ពួក​គេ​នឹង​ត្រូវ​យក​ទៅ​ឯណា?

៣៧ហើយ​ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា នៅ​កន្លែង​ណា​ដែល​រូប​កាយ​ប្រមូល​គ្នា ឬ​ម្យ៉ាង​ទៀត នៅ​កន្លែង​ណា​ដែល​ពួក​បរិសុទ្ធ​ប្រមូល​គ្នា គឺ​កន្លែង​នោះ​ហើយ​ដែល​សត្វ​ឥន្ទ្រី​នឹង​ប្រមូល​គ្នា ឬ​នៅ​កន្លែង​នោះ​ហើយ​ដែល​ពួក​នៅ​សល់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាន​ប្រមូល​គ្នា។

៣៨នេះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​អំពី​ការ​ប្រមូល​ពួក​បរិសុទ្ធ​របស់​ទ្រង់ និង​អំពី​ពួក​ទេវតា​ដែល​ចុះ​មក ហើយ​ប្រមូល​ពួក​អ្នក​នៅ​សល់​ទាំង​ប៉ុន្មាន​ចំពោះ​ពួក​គេ ម្នាក់​ពី​ដំណេក ម្នាក់​ទៀត​ពី​កន្លែង​កិន​ម្សៅ ហើយ​ម្នាក់​ទៀត​ពី​ចម្ការ គឺ​ពី​កន្លែង​នានា​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។

៣៩ត្បិត​ប្រាកដជា​នឹង​មាន​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត។

៤០ហើយ​នឹង​គ្មាន​អ្វី​ដែល​មិន​ស្អាត​ឡើយ ត្បិត​ផែនដី​នឹង​ក្លាយ​ទៅ​ជា​ចាស់ ដូច​ជា​សំលៀកបំពាក់ ដោយ​កាន់តែ​ធំ​ឡើង​ក្នុង​សេចក្ដី​ពុករលួយ ហេតុ​ដូច្នោះ​ហើយ វា​នឹង​បាត់​ទៅ ហើយ​កំណល់​កល់​ជើង​នឹង​នៅ​តែ​បាន​ញែក​ជា​បរិសុទ្ធ ដោយ​បាន​ស្អាតបាត​ពី​អស់​ទាំង​អំពើ​បាប។