ក.យ.ស., លូកា ២១:២៤–២៦ (ចូរប្រៀបធៀបនឹងគម្ពីរលូកា ២១:២៤–២៦)
(ព្រះយេស៊ូវទ្រង់បានពន្យល់ប្រាប់ពីទីសំគាល់ទាំងឡាយនៃការយាងមករបស់ទ្រង់)។
២៤ឥឡូវនេះ នេះហើយជាការណ៍ដែលទ្រង់មានព្រះបន្ទូលដល់ពួកគេ ស្ដីអំពីសេចក្ដីបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិម។ ហើយគ្រានោះ ពួកសិស្សទ្រង់បានទូលសួរទ្រង់ថា លោកគ្រូ សូមប្រាប់យើងខ្ញុំអំពីការយាងមករបស់ព្រះអង្គផងចុះ?
២៥ហើយទ្រង់ក៏មានព្រះបន្ទូលឆ្លើយតបទៅពួកគេថា នៅតំណកាលណោះដែលពួកសាសន៍ដទៃនឹងបានពោរពេញ នោះនឹងមានទីសំគាល់ទាំងឡាយនៅក្នុងព្រះអាទិត្យ និងក្នុងព្រះចន្ទ និងក្នុងតារាទាំងឡាយ ហើយនៅលើផែនដីនឹងមានសេចក្ដីលំបាកដល់សាសន៍ទាំងឡាយ ដោយសេចក្ដីទ័លគំនិត ដូចជាសមុទ្រ និងទឹករលក។ ផែនដីក៏នឹងត្រូវមានចលាចល និងទឹកទាំងឡាយនៃទីជម្រៅផង
២៦មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការណ៍ដែលត្រូវមកលើផែនដី។ ត្បិតអំណាចទាំងឡាយនៃស្ថានសួគ៌នឹងត្រូវកក្រើករំពើក។
ក.យ.ស., លូកា ២១:៣២ (ចូរប្រៀបធៀបនឹងគម្ពីរលូកា ២១:៣២)
(គ្រប់ទាំងអស់នឹងបានបំពេញ កាលណាពេលវេលានៃពួកសាសន៍ដទៃបានពោរពេញ)។
៣២ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សតំណនេះ គឺជាតំណកាលដែលពួកសាសន៍ដទៃនឹងបានពោរពេញ នោះនឹងមិនត្រូវបានកន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការណ៍ទាំងអស់បានពោរពេញ។