ជំនួយ​ការសិក្សា
ក.យ.ស., លូកា 3


ក.យ.ស., លូកា ៣:៤–១១ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លូកា ៣:៤–៦)

(ព្រះ​គ្រីស្ទ​ទ្រង់​នឹង​យាង​មក​បំពេញ​ពាក្យ​ព្យាករណ៍ លោះ​បាប​ទាំង​ឡាយ នាំ​សេចក្ដី​សង្គ្រោះ​មក ហើយ​ធ្វើ​ជា​ពន្លឺ ហើយ​ទ្រង់​នឹង​យាង​មក​នៅ​ថ្ងៃ​នៃ​ព្រះ​ចេស្ដា និង​នៅ​ពេល​ពេញ​កំណត់)។

ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ​នៃ​ព្យាការី​អេសាយ ហើយ​នេះ​គឺជា​ពាក្យ​ទាំង​ឡាយ ដែល​ថា « សំឡេង​មនុស្ស​ម្នាក់​ដែល​កំពុងតែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ ហើយ​ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ »។

ត្បិត​មើល​ចុះ ហើយ​មើល​ន៏ ទ្រង់​នឹង​យាង​មក ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ​នៃ​ពួក​ព្យាការី ដើម្បី​នឹង​លោះ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក ហើយ​ដើម្បី​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​សាសន៍​ដែល​ឥត​សាសនា ដើម្បី​ប្រមូល​អស់​អ្នក​ណា​ដែល​បាន​បាត់បង់ ដែល​ជា​អ្នក​នៅ​ក្នុង​ក្រោល​ចៀម​នៃ​ពួក​អ៊ីស្រាអែល

មែន​ហើយ គឺជា​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ និង​ត្រូវ​រង​ទុក្ខ ហើយ​ព្រម​ទាំង​ដើម្បី​រៀបចំ​ផ្លូវ ហើយ​ធ្វើ​ឲ្យ​អាច​មាន​ផ្លូវ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​សាសន៍​ដទៃ

ហើយ​ដើម្បី​ធ្វើ​ជា​ពន្លឺ​ដល់​អស់​អ្នក​ណា​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត គឺ​ទៅ​ដល់​ចុង​ផែនដី​បំផុត ដើម្បី​នាំ​ឲ្យ​មាន​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ដើម្បី​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ដើម្បី​ទៅ​គង់នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​វរបិតា

ដរាប​ដល់​ពេល​ពេញ​កំណត់ ហើយ​ក្រឹត្យ​វិន័យ និង​ទី​បន្ទាល់​នឹង​ត្រូវ​បាន​បិទ​ត្រាទុក ហើយ​កូន​សោ​ទាំង​ឡាយ​នៃ​នគរ​នឹង​ត្រូវ​បាន​ថ្វាយ​ដល់​ព្រះ​វរបិតា​វិញ​

ដើម្បី​អនុវត្ត​សេចក្ដី​យុត្តិធម៌​ដល់​មនុស្ស​ទាំង​អស់ ដើម្បី​យាង​ចុះ​មក​ជំនុំ​ជំរះ​លើ​មនុស្ស​ទាំង​អស់ ហើយ​ដើម្បី​បញ្ជាក់​ដល់​អស់​ទាំង​មនុស្ស​ទមិឡ​ល្មើស​ពី​អំពើ​ដ៏​ឥត​សុចរិត​ទាំង​ឡាយ​របស់​ពួក​គេ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត និង​ការណ៍​ទាំង​អស់​នៅ​ថ្ងៃ​ដែល​ទ្រង់​នឹង​យាង​មក​

១០ត្បិត​ជា​ថ្ងៃ​នៃ​ព្រះ​ចេស្ដា មែន​ហើយ គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិចក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិបរដុប​នឹង​បាន​រាបស្មើ​ទៅ​វិញ​

១១ហើយ​អស់​ទាំង​សាច់​ឈាម​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ។