២០២១
ភ្ជាប់
ខែ កញ្ញា ឆ្នាំ ២០២១


« ភ្ជាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២១ នៅ​ខាងក្នុង​ក្រប​មុខ ។

ភ្ជាប់

អាឡូរ៉ា ឌី

១៩ ឆ្នាំ រដ្ឋ​ថេនណេស៊ី ស.រ.អ.

យុវនារី​កំពុង​ច្រៀង

ប៉ា​របស់​ខ្ញុំ​គឺជា​ទាហាន​អាមេរិក ដូច្នេះ​យើង​ផ្លាស់ប្ដូរ​ទីលំនៅ​ជាច្រើន​ដង​អំឡុងពេល​ខ្ញុំ​ធំឡើង ។ វា​ពិបាក​នឹង​មាន​ចរិត​រួសរាយ ហើយ​រាប់អាន​មិត្ត​ណាស់ ព្រោះ​ខ្ញុំ​គិត​ថា អត្តចរិត​ពិត​របស់​ខ្ញុំ​គឺ​អៀនខ្មាស​ណាស់ គឺ​ហាក់​ដូចជា​ខ្ញុំ​គូរ​រូបគំនូរ​ដោយ​ប្រើ​ពណ៌​តែមួយ​អញ្ចឹង ។

ការគូរ​គំនូរ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា តាមពិត​ទៅ ខ្ញុំ​ជា​មនុស្ស​ចម្រុះពណ៌​​ខ្លាំង​ណាស់ ! ខ្ញុំ​អៀនប្រៀន​ជាង​មនុស្ស​ដទៃ ប៉ុន្ដែ​អត្តចរិត​របស់​ខ្ញុំ​មាន​ច្រើន​ស្រទាប់ និង​បំណែក​ផ្សេងទៀត គឺ​ដូចជា​រូប​គំនូរ​ចម្រុះ​ពណ៌​ដែរ ។ ពេលខ្លះ មនុស្ស​ទូទៅ​ភ្ញាក់ផ្អើល​នឹង​រូប​គំនូរ​ដ៏​ចម្រុះ​ពណ៌​របស់​ខ្ញុំ ហើយ​ខ្ញុំ​គ្រាន់តែ​ប្រាប់​ពួកគេ​ថា « បងប្អូន​ត្រូវ​ស្គាល់​ខ្ញុំ​ឲ្យ​ច្បាស់​បន្ដិច ! »

ខ្ញុំ​នៅតែ​ព្យាយាម​ស្គាល់​ខ្លួនឯង និង​បន្ថែម​បំណែក​ជាច្រើន​ទៀត​ដល់​ខ្លួនខ្ញុំ ។ តាមពិត​ទៅ ថ្មីៗ​នេះ​ខ្ញុំ​បាន​ច្រៀង​នៅក្នុង​ព្រឹត្តិការណ៍​ក្រុម​យុវនារី Face to Face នា​ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ។ ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​ធ្វើ​កិច្ចការ​សាមញ្ញៗ ដូចជា​ការអាន​ព្រះគម្ពីរ និង​អធិស្ឋាន នោះ​វា​ជួយ​ខ្ញុំ​ឲ្យ​រៀន​អំពី​ខ្លួនឯង និង​បុគ្គល​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ប្រែក្លាយ ។