« ការសាកល្បងមួយនៃសេចក្ដីជំនឿ » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ១៨–១៩ ។ ចូរមកតាមខ្ញុំ ការសាកល្បងនៃ សេចក្ដីជំនឿ និពន្ធដោយ អេរិក ប៊ី មើដក់ រចនារូបភាពដោយ ដារិន រ៉លិងស៍ គោលលទ្ធិ និង សេចក្តីសញ្ញា ១០២–១០៥ ឆ្នាំ ១៨៣៣ ឃុំចាកសុន រដ្ឋមីសសួរី ស.រ.អ. ។ ហ្វូងមនុស្សកំណាចបានបង្ខំពួកបរិសុទ្ធដែលរស់នៅទីនោះ ឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ។ យ៉ូសែប ស្ម៊ីធបានឆ្ងល់ថាត្រូវធ្វើយ៉ាងដូចម្តេច ។ មិនយូរប៉ុន្មាន មានវិវរណៈមួយកើតឡើង ។ យ៉ូសែប ត្រូវបានប្រាប់ឲ្យប្រមូលពួកបុរសដើម្បីធ្វើដំណើរទៅកាន់រដ្ឋមីសសួរី ហើយជួយពួកបរិសុទ្ធឲ្យទទួលបានលំនៅដ្ឋានរបស់ពួកគេមកវិញ ។ យ៉ូសែប បានចេញទៅរដ្ឋមីសសួរីជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តមួយក្រុម ។ ក្រុមបន្ទាប់ត្រូវបានគេស្គាល់ថាជាជំរំស៊ីយ៉ូន ។ នៅពេលខ្លះការធ្វើដំណើរនេះមានការលំបាក ប៉ុន្ដែមនុស្សជាច្រើនបានរីករាយនឹងវា ។ ក្រោយពីដំណើរដោយជើងរយៈពេលមួយខែមក ក្រុមជំរំនេះបានឈប់នៅក្បែរទន្លេមួយ ។ ពួកគេបានឮថា ពួកបុរសនៅម្ខាងទន្លេទៀតកំពុងរង់ចាំដើម្បីវាយប្រហារពួកគេ ។ តើយើងត្រូវធ្វើអ្វីទៅ ? នៅស្ងៀម … … ហើយមើលពីសេចក្ដីសង្គ្រោះរបស់ព្រះ ។ មិនយូរប៉ុន្មាន មានខ្យល់ព្យុះមួយបានមកដល់ ។ ព្រះទ្រង់គង់នៅកណ្ដាលខ្យល់ព្យុះនេះ ! ភ្លៀងបានបណ្ដាលឲ្យទឹកទន្លេជន់ឡើងយ៉ាងខ្លាំង រហូតដល់ពួកសត្រូវរបស់ជំរំនេះមិនអាចឆ្លងទន្លេមកបាន ។ ពីរបីថ្ងៃក្រោយមក យ៉ូសែបបានទទួលវិវរណៈថា ដល់ពេលដើម្បីត្រឡប់ទៅផ្ទះវិញហើយ ទោះបីជាពួកគេមិនបានជួយពួកបរិសុទ្ធនៅរដ្ឋមីសសួរី ឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញក្ដី ។ ព្រះអម្ចាស់បានទទួលយកការខិតខំប្រឹងប្រែងរបស់ពួកយើង ។ យើងត្រូវបាននាំមកដល់ទីនេះ សម្រាប់ការសាកល្បងមួយចំពោះសេចក្ដីជំនឿរបស់យើង ។ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១៩ ) ។ មនុស្សមួយចំនួនគិតថា ការធ្វើដំណើរនេះទទួលបរាជ័យ ។ យើងធ្វើដំណើរវែងឆ្ងាយនេះគឺឥតប្រយោជន៍សោះ ! ហេតុអ្វីយើងត្រូវទៅផ្ទះវិញ ទាំងមិនទាន់បានជួយដល់ពួកបរិសុទ្ធនៅទីនេះផងនោះ ? មនុស្សភាគច្រើនគិតថា វាជាអភ័យឯកសិទ្ធិដើម្បីនៅជាមួយព្យាការី ហើយរៀនពីលោក ។ ជំរំស៊ីយ៉ូនបានជួយរៀបចំថ្នាក់ដឹកនាំរបស់សាសនាចក្រនាពេលអនាគត ។ បុរសចំនួនប្រាំបីនាក់ ដែលបានធ្វើដំណើរជាមួយនឹងក្រុមជំរំស៊ីយ៉ូន ត្រូវបានហៅឲ្យបម្រើក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។