២០២១
ការព្រួយបារម្ភចំពោះរ៉ូប
ខែ កញ្ញា ឆ្នាំ ២០២១


« ការព្រួយបារម្ភចំពោះរ៉ូប » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ៨ ។

គ្រឹះ ដ៏​មាំមួន

ការព្រួយបារម្ភចំពោះរ៉ូប

យុវនារី​កំពុង​ល​រ៉ូប

រចនា​រូបភាព​ដោយ អាលីស្សា ហ្គន់សាឡេស

កាល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​ការបង្ហាញ​ម៉ូតសម្លៀកបំពាក់​មួយ សម្រាប់​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​សាលារៀន ។ ខ្ញុំ​បាន​ដឹង​ថា អ្នកសម្រប​សម្រួល​នឹង​ជ្រើសរើស​រ៉ូប​ដែល​មិន​រមទម្យ​ឲ្យ​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​មិន​ចូលរួម​ទេ ប្រសិនបើ​រ៉ូប​ដែល​ខ្ញុំ​ត្រូវ​ពាក់​នោះ​មិន​រមទម្យ ។ គាត់​បាន​និយាយ​ថា វា​នឹង​មិន​អីទេ ។

ពេល​មិត្ត​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​មើល​រ៉ូប​របស់​យើង នោះ​ខ្ញុំ​ភាំង​តែម្ដង ។ គឺ​មិន​ដូចជា​អ្វី​ដែល​អ្នកសម្រប​សម្រួល​បាន​ប្រាប់​ខ្ញុំ​នោះ​ទេ រ៉ូប​ទាំងអស់​គឺ​ផ្ទុយ​ស្រឡះ​ពី​បទដ្ឋាន​នៃ​ការស្លៀកពាក់ និង​ អាការៈ​ខាងក្រៅ​ដែល​មាន​នៅក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ ដោយសារ​វា​ហាក់​ដូចជា​គ្មាន​ដំណោះស្រាយ​ផ្សេងទៀត នោះ​ខ្ញុំ​បាន​សាក ល-រ៉ូប​ដែល​មិន​រមទម្យ​មួយ ។ ខ្ញុំ​ចង់​មើល​ទៅ​ស្អាត ប៉ុន្ដែ​ពេល​ខ្ញុំ​ស្លៀក​រ៉ូប​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិនមែន​ជា​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​ឆ្ងល់​ថា « តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាងណា បើ​ខ្ញុំ​ស្លៀក​រ៉ូប​បែប​នេះ​នៅក្នុង​វត្តមាន​របស់​ព្រះអម្ចាស់​នោះ ? »

ខ្ញុំ​បាន​គិត​ពី​វិធី​ដែល​ខ្ញុំ​អាច​គេច​ចេញពី​ស្ថានភាព​នេះ ។ ទីបំផុត ខ្ញុំ​បាន​រកឃើញ​រ៉ូប​ទៅ​ជប់លៀង​របស់​បងស្រី​ខ្ញុំ ដែល​ត្រូវគ្នា​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់ ។ ពេល​ខ្ញុំ​ប្រាប់​មិត្ត​ខ្ញុំ​ថា ខ្ញុំ​នឹង​ស្លៀក​រ៉ូប​របស់​ខ្ញុំ​ផ្ទាល់ នោះ​ខ្ញុំ​អាច​ដឹង​តាម​ទឹកមុខ​របស់​ពួកគេ​បាន​ថា ពួកគេ​គិត​ថា ខ្ញុំ​នឹង​មើល​ទៅ​ស្អាត​ជាង បើ​ខ្ញុំ​ស្លៀក​រ៉ូប​មិន​រមទម្យ​នោះ ។ សំណាងល្អ អ្នកសម្រប​សម្រួល​បាន​និយាយ​ថា វា​មិន​អីទេ បើ​ខ្ញុំ​ស្លៀក​រ៉ូប​រមទម្យ​នោះ ។

ខ្ញុំ​ធូរចិត្ត​ណាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនុកចិត្ត ។ ខ្ញុំ​មិន​ខ្វល់​នឹង​អ្វី​ដែល​មិត្ត​របស់​ខ្ញុំ​គិត​នោះ​ទេ ។ ខ្ញុំ​រកឃើញ​របៀប​ដើម្បី​ចូលរួម​ដោយ​ប្រើ​រ៉ូប​ដ៏​ស្រស់ស្អាត និង រមទម្យ ។ ខ្ញុំ​មាន​អំណរគុណ ដែល​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ដើម្បី​រក្សា​បទដ្ឋាន​របស់​ខ្ញុំ​ឲ្យ​បាន​ខ្ពស់ ជាពិសេស​ពេល​វា​មិន​ងាយស្រួល ឬ​មិន​សូវ​ល្បី ។

ចេស៊ីកា អេស ប្រទេស​ឥណ្ឌូនេស៊ី