ចូរមកតាមខ្ញុំ
ពរជ័យនៃបព្វជិតភាព
« ពេលខ្លះយើងនិយាយច្រើន ពីអំណាចនៃបព្វជិតភាពទាក់ទងនឹងបុរសក្នុងសាសនាចក្រ ។ បព្វជិតភាពគឺជាអំណាច និងសិទ្ធិដែលព្រះប្រទានសម្រាប់សេចក្ដីសង្គ្រោះ និងពរជ័យនៃមនុស្សទាំងពួង — ទាំងបុរស ស្ត្រី និងក្មេង ។
« បុរសម្នាក់អាចបើករនាំងចេញ ដើម្បីឲ្យពន្លឺកក់ក្ដៅចូលមកក្នុងបន្ទប់បាន តែបុរសនោះពុំមែនជាម្ចាស់នៃព្រះអាទិត្យ ឬពន្លឺ ឬកម្តៅដែលវាបញ្ចេញមកបានទេ ។ ពរជ័យបព្វជិតភាពមហិមាជាងបុរស ដែលត្រូវហៅឲ្យប្រើអំណោយទាននេះទៅទៀត » ។
—អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ូមនៃពួកសាវកដប់ពីរនាក់ « Power in the Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩២ ។
ការពិភាក្សា
តើបងប្អូនធ្លាប់ទទួលអារម្មណ៍ពីអំណាចនៃបព្វជិតភាពនៅក្នុងជីវិតរបស់បងប្អូននៅពេលណា ?