ឆ្នាំ ២០២១
រឿង​ប្រៀប​ធៀប​ពី​បុរស​ត្រកូល​ខ្ពស់ ៖ មេរៀន​ស្តីពី​ការគោរព​ប្រតិបត្តិ
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


ចូរ​មក​តាម​ខ្ញុំ

រឿង​ប្រៀប​ធៀប​ពី​បុរស​ត្រកូល​ខ្ពស់ ៖ មេរៀន​ស្តីពី​ការគោរព​ប្រតិបត្តិ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៤៣–៦២ បង្ហាញ​ពី​រឿង​ប្រៀប​ធៀប​មួយ​ដែល​បាន​ផ្តល់​ឲ្យ​ពួក​បរិសុទ្ធ និង​ពន្យល់​ពីមូលហេតុ​ដែល​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រដ្ឋ​មិសសួរី ។

ក្នុង​រឿង​ប្រៀប​ធៀប​នេះ អ្នក​បម្រើ​ចាប់​ផ្តើម​សង់​ប៉ម​មួយ ប៉ុន្តែ​បន្ទាប់​មក​សម្រេច​ចិត្ត​ថា « មិន​ត្រូវ​ការ » ប៉ម​នេះ​ឡើយ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៤៩ ) ។ ប៉ុន្តែ​ដោយសារ​ពួកគេ​ពុំបាន​សង់​ប៉ម​នេះ នោះ​ពួកគេ​ពុំមាន​អ្វី​ព្រមាន​ប្រាប់​ដល់​ពួកគេ នៅពេល​សត្រូវ​ឈ្លានពាន​ចូល និង​បំផ្លាញ​ចម្ការ​ទំពាំង​បាយជូរ​ឡើយ ។

illustrations from parable of the nobleman

បុរស ត្រកូល​ខ្ពស់ បញ្ជា​ដល់​ពួក​អ្នកបម្រើ​របស់​គាត់​ឲ្យ​ដាំ​ចម្ការ​ទំពាំង​បាយជូរ និង​ដាំដើមឈើ​ជារបង​ព័ទ្ធជុំវិញ​ដើមឈើ និង​ប៉ម​ដើម្បី​អ្នកយាម​អាច​ត្រួតពិនិត្យ​មើល​ដី ។

ពួក​អ្នកបម្រើ ដាំ​ចម្ការ​ទំពាំង​បាយជូរ និង​បាន​ដាំ​ដើមឈើ​ធ្វើ​ជា​របង ប៉ុន្តែ​សម្រេចចិត្ត​ថា​ពុំ​សង់​ប៉ម​ឡើយ ។

សត្រូវ ដែល​នៅទីកំបាំង បាន​បំផ្លាញ​ចម្ការ​ទំពាំង​បាយជូរ​នេះ ។

រចនា​រូបភាព​ដោយ ប៊ែន ស៊ីម៉ុនសិន

តើ​ខ្ញុំ​ដែល​ធ្លាប់​សង្ស័យ​ពី​បទ​បញ្ញត្តិ​របស់​ព្រះ​ដែរ​ឬ​ទេ ?

តើបងប្អូន​ដូចជា​ពួក​អ្នកបម្រើ​នេះ​ដែរ ធ្លាប់​ឆ្ងល់​ទេ​ថា​តើ​បទ​បញ្ញត្តិ​មួយ​ពិត​ជា​ចាំបាច់​មែនឬ ? រឿង​ប្រៀបធៀប​នេះ​បង្រៀន​យើង​ថា បទ​ព្រះ​បញ្ញត្តិ​របស់​ព្រះអម្ចាស់​ការពារ​យើង និង​ជួយ​យើង​ឲ្យ​រស់នៅ​ក្នុង​ជីវិត​ដែល​រីករាយ ( សូមមើល​ផងដែរ ម៉ូសាយ ២:៤១; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២:៨–១០ ) ។

តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ប្រសិន​បើ​យើង​គិតថា​បទបញ្ញត្តិ​មួយ​ពុំ​ចាំបាច់​នោះ ?

  • សូម​សិក្សា​ប្រធានបទ​នោះ និង​អធិស្ឋាន​ដើម្បី​ទូលសូម​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ « មាន​អារម្មណ៍​ថា ការណ៏នោះ​ត្រឹមត្រូវ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩:៨ ) ។

  • ចងចាំ​ពី​ពេលវេលា​នៅ​អតីតកាល នៅពេល​ការគោរព​ប្រតិបត្តិ​នាំ​មក​នូវពរជ័យ ។

  • ប្រព្រឹត្ត​ដោយ​សេចក្តី​ជំនឿ ដោយការ​ទុកចិត្ត​ថា​យើង​នឹង​យល់ « ក្រោយ​ពី​ការសាកល្បង​សេចក្តី​ជំនឿ​របស់ [ យើង ] សិន » ( អេធើរ ១២:៦ ) ។

article on parable of the nobleman

កំណត់​ចំណាំ

  1. សូមមើល នែល អិល អាន់ឌើរសិន « ការចងចាំ​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៨–២២ ។