ចូរមកតាមខ្ញុំ
ជំរំស៊ីយ៉ូន—ការរៀបចំខ្លួនដើម្បីបម្រើព្រះអម្ចាស់
ក្រោយពីក្រុមសមាជិកនៃសាសនាចក្រត្រូវបានស្គាល់ថាជំរំ ស៊ីយ៉ូន បានដើរក្បួនរាប់រយគីឡូម៉ែត្រដើម្បីជួយដល់សមាជិកពួកបរិសុទ្ធថ្ងៃចុងក្រោយរបស់ពួកគេ នោះព្រះអម្ចាស់បានប្រាប់ យ៉ូសែប ស្ម៊ីធ ឲ្យរំសាយក្រុម ទោះបីពួកគេគិតថា ពួកគេមិនបានសម្រេចគោលដៅរបស់ពួកគេក៏ដោយ ។ ដោយសារតែហេតុផលនេះហើយ មានមនុស្សខ្លះបានហៅជំរំស៊ីយ៉ូនថាពួកបរាជ័យ ប៉ុន្តែអស់អ្នកដែលបានចូលរួមបានថ្លែងទីបន្ទាល់ថា បទពិសោធន៍របស់ពួកគេបានរៀបចំពួកគេសម្រាប់ការបម្រើព្រះអម្ចាស់នៅពេលអនាគត ។
នៅអំឡុងពេលនៃការហែក្បួនដ៏វែងនេះសមាជិកជំរំខ្លះបានត្អូញត្អែរ និងបាននិយាយប្រឆាំងនឹងព្យាការីយ៉ូសែប ប៉ុន្តែអ្នកផ្សេងទៀតស្មោះត្រង់នឹងលោក ហើយបានរៀនពីការអត់ធ្មត់ និងការគោរពប្រតិបត្តិ ។
-
ខែ កុម្ភៈ ឆ្នាំ ១៨៣៤ ៖ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយដើម្បីរកមនុស្សឲ្យបានយ៉ាងតិចណាស់ចំនួន ១០០ នាក់ ដើម្បីដង្ហែក្បួនទៅកាន់រដ្ឋមិសសួរី និងជួយពួកបរិសុទ្ធទទួលទទួលបានដីរបស់ពួកគេនៅ ឃុំចាកសុនមកវិញ ។
-
រុមទី២ ដែលបានធ្វើដំណើរតាមផ្លូវខុសគ្នា បានជួបគ្នានៅខែ មិថុនា។
-
បុរសចំនួន ២០៥ នាក់ ស្រ្តីចំនួន ២៥ នាក់ ហើយកុមារបានចូលរួម ។
-
ពួកគេបានដង្ហែក្បួននៅចន្លោះ ២០–៤០ ម៉ាយល៍ ( ៣២ ទៅ ៦៤ គ.ម. ) ក្នុងមួយថ្ងៃ ។
-
ភាគច្រើនបានធ្វើដំណើរជាង ៩០០ ម៉ាយល៍ ( ១,៤៥០ គ.ម. ) ឆ្លងកាត់ ៤ រដ្ឋ ។
-
ពួកបរិសុទ្ធ ១៣ នាក់បានស្លាប់មកពីការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅក្នុងជំរំ ។
-
ពួកសាវកថ្ងៃចុងក្រោយ ចំនួន ៨ នាក់ ក្នុងចំណោម ១២ នាក់បានបម្រើនៅក្នុងជំរំនេះ ។
-
ពួកចិតសិបនាក់ ដំបូងទាំងអស់គឺជាសមាជិកនៅក្នុងក្រុមជំរំនេះ ។
-
ខែ មិថុនា ឆ្នាំ ១៨៣៤ ៖ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយក្នុងការទទួលយកការផ្តល់ជូនសមាជិកជំរុំនេះហើយពួកគេបានរំសាយ។
ការពិភាក្សា
តើបងប្អូនគិតថាវាមានន័យយ៉ាងណាដើម្បីប្រោសលោះស៊ីយ៉ូន ? ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣:១៥ ) ។