ឆ្នាំ ២០២១
រដ្ឋធានីរីហ្គា ប្រទេស​ឡាតវៀ​
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


សាសនាចក្រ​មាន​នៅ​ទីនេះ

រដ្ឋធានីរីហ្គា ប្រទេស​ឡាតវៀ​

view of city of Riga, Latvia

រូបថត​មក​ពី stock.adobe.com

រដ្ឋធានីរីហ្គា ដែលជា​រដ្ឋធានី​នៃ​ប្រទេស​ឡាតវៀ​គឺជា​កំពង់ផែ​មួយ​ដែល​នៅ​ជាប់​នឹង​ទន្លេ ទឹក​ទន្លេ​នេះ​ហូរ​មកពី​មាត់ទន្លេ ដាប់វ៉ា ។ សាខា​ដំបូង​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ប្រទេស​ឡាតវៀ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រដ្ឋធានី​រីហា្គ ក្នុង​ឆ្នាំ​១៩៩៣ ។ បច្ចុប្បន្ន​នេះ រដ្ឋធានីរីហ្គា គឺជា​ទីស្នាក់ការ​កណ្ដាល​របស់​បេសកកម្ម​បាល់ទិក ។ សាសនាចក្រ​នៅ​ប្រទេស​ឡាតវៀ​មាន ៖

សមាជិក​ចំនួន ១,២៧២ នាក់

ក្រុម​ជំនុំ​ចំនួន ៥

បេសកកម្មចំនួន ១

ពេលវេលា​រួមគ្នា

family walking together in city

អ្វី​មួយ​ដែល​ងាយៗ​ដូចជា​ការគ្រាន់តែ​ដើរ​លេង​ក្នុង​ទីក្រុង​ក៏​អាច​ផ្តល់​នូវ​ការកម្សាន្ត​ដ៏​ល្អៗ​បាន​ដែរ ។ អាឡិចសានដ្រា សាមីហ្គូឡិន មក​ពី​រដ្ឋធានីរីហ្គា ចូល​ចិត្ត​ចំណាយពេល​ជាមួយ​ភរិយា​របស់​គាត់ អ្នកស្រី ស្វេតឡាណា និង​កូនៗ​របស់​ពួកគាត់​បាន​ថ្លែង​ថា « គ្មាន​អ្វី​អាច​មក​ជំនួស​ការ​ចំណាយពេល​វេលាជាមួយ​គ្នា​បាន​ទេ » ។