ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ ៖ « សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះនាង​ហើយ »


« ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ ៖ ‹ សេចក្តី​ជំនឿ​របស់​នាងបាន​សង្គ្រោះ​នាងហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ព្រះ​យេស៊ូវ​លើក​បុរស​ម្នាក់​ឡើងពីគ្រែ

ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា

ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧

« សេចក្តី​ជំនឿ​របស់​នាងបាន​សង្គ្រោះ​នាងហើយ »

សូម​ប្រុងប្រយ័ត្ន កុំ​ប្រញាប់​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​បងប្អូន ។ សូម​ចំណាយ​ពេល​សម្រាប់​ការពិចារណា​ដ៏​ប្រកប​ដោយ​ការអធិស្ឋាន សូម្បី​វា​មាន​ន័យ​ថា បងប្អូន​ពុំ​មាន​ពេល​ដើម្បី​អាន​គ្រប់​ខគម្ពីរ​ក៏​ដោយ ។ គ្រា​នៃ​ការពិចារណា​ទាំងនេះ ជា​ញឹកញាប់​ដឹកនាំ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់​ខ្លួន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

សារលិខិត​ដ៏​ច្បាស់​បំផុត​មួយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី គឺ​ថា​ព្រះយេស៊ូវគ្រីស្ទ​ជា​អង្គ​អ្នកព្យាបាល ។ មាន​ដំណើរ​រឿង​ពី​ការប្រោស​អ្នកឈឺ និង​អ្នក​រងទុក្ខ របស់​ព្រះអង្គ​សង្គ្រោះ—ចាប់ពី​ស្ត្រី​ម្នាក់​ដែល​គ្រុន​ក្ដៅ រហូតដល់​កូនប្រុស​របស់​ស្ត្រី​មេម៉ាយម្នាក់​ដែល​បាន​ស្លាប់ ។ ហេតុអ្វី​សង្កត់ធ្ងន់​លើ​ការប្រោស​ឲ្យ​ជា​ខាង​រាងកាយ ? តើ​មាន​សារ​លិខិត​អ្វី​ខ្លះ​សម្រាប់​យើង​នៅ​ក្នុង​អព្ភូតហេតុ​ទាំងនេះ ? សារលិខិត​ជាក់​ច្បាស់​មួយ​គឺ​ថា ព្រះ​យេស៊ូវគ្រីស្ទគឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ដែល​មាន​អំណាច​លើ​គ្រប់​អ្វីៗ​ទាំងអស់ រួមទាំង​ការ​ឈឺចាប់ និង​ការ​មិន​ល្អ​ឥតខ្ចោះ​ខាង​រូបកាយ​របស់​យើង ។ ប៉ុន្តែ​អត្ថន័យ​មួយ​ទៀត​បាន​រកឃើញ​​នៅក្នុង​ព្រះបន្ទូល​របស់​ទ្រង់​ទៅ​កាន់​ពួក​អាចារ្យ​ដែល​មាន​គំនិត​សង្ស័យ ៖ « ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន » ( ម៉ាកុស ២:១០ ) ។ ដូច្នេះ​នៅពេល​បងប្អូន​អាន​អំពី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ឃ្លង់​ដែល​​បាន​ព្យាបាល​ឲ្យ​ជា នោះ​បងប្អូន​អាច​គិត​អំពី​ការ​ព្យាបាល—ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម—ដែល​បងប្អូន​អាច​ទទួល​បាន​មក​ពី​ព្រះអង្គ​សង្គ្រោះ ហើយ​ស្ដាប់​ឮ​ទ្រង់​មានបន្ទូល​មក​បងប្អូន​ថា « សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ » ( លូកា ៧:៥០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ៨; ម៉ាកុស ២–៣; លូកា ៧

ព្រះអង្គ​សង្គ្រោះ​អាច​ព្យាបាល​ភាព​ទន់ខ្សោយ និង​ជំងឺ​ទាំងឡាយ​បាន ។

ជំពូក​ពីរ​បី​នេះ​កត់ត្រា​ឧទាហរណ៍​ជា​ច្រើន​អំពី​ការ​ព្យាបាល​ប្រកប​ដោយ​អព្ភូតហេតុ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ឡើង ។ នៅពេល​បងប្អូន​សិក្សា​អំពី​ការ​ព្យាបាល​ទាំង​នេះ សូម​រកមើល​សារលិខិត​ដែល​អាច​មាន​សម្រាប់​បងប្អូន ។ បងប្អូន​អាច​សួរ​ខ្លួន​ឯង ៖ តើ​ដំណើរ​រឿង​ណា​ខ្លះ​បង្រៀន​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? តើ​ដំណើររឿង​អ្វីខ្លះដែល​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ? តើ​ព្រះ​មាន​ព្រះទ័យ​ឲ្យ​ខ្ញុំរៀន​អ្វី​ខ្លះ​មក​ពី​អព្ភូតហេតុ​នេះ ? នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ប៉ុន្តែ​មាន​ជា​ច្រើន​ទៀត ៖

សូមមើល​ផងដែរ ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » Liahona ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ១៧–២៣; នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៣–៨៦ ។

ម៉ាកុស ២:១៥–១៧; លូកា ៧:៣៦–៥០

ព្រះយេស៊ូវគ្រីស្ទ​មិន​បាន​យាង​មក​ដើម្បី​ផ្ដន្ទាទោស​ពួក​អ្នក​មាន​បាប​ទេ ប៉ុន្តែ​ដើម្បី​ប្រោស​ពួកគេ​វិញ ។

កាលដែល​បងប្អូន​អាន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ការប្រាស្រ័យ​ទាក់ទង​របស់​ព្រះយេស៊ូវ​ជាមួយ​នឹង​ពួក​អាចារ្យ និង​ពួក​ផារិស៊ី នោះ​បងប្អូន​អាច​ពិចារណា​ថា​តើ​បងប្អូន​ឃើញ​ខ្លួនឯង​នៅក្នុង​ដំណើរ​រឿង​ទាំងនេះ​ឬ​ទេ ។ ឧទាហរណ៍ តើ​គំនិត និង​ទង្វើ​របស់​បងប្អូន​ធ្លាប់​ដូច​ជា​របស់​ស៊ីម៉ូន​ជាពួក​ផារិស៊ី​ដែរ​ឬ​ទេ ? តើ​នឹង​បងប្អូន​ពិពណ៌នា​ពី​ភាពខុសគ្នា​យ៉ាង​ដូចម្ដេច រវាង​របៀប​ដែល​ព្រះយេស៊ូវ​ទតឃើញ​ពួក​អ្នកមាន​បាប និង​របៀប​ដែល​ពួក​ផារិស៊ី​ដូចជា​ស៊ីម៉ូន​មើលទៅ​ពួក​អ្នកមា​ន​បាប ? សូម​ពិចារណា​ពី​របៀប​ដែល​ពួកអ្នក​ដែល​មាន​បន្ទុក​ដោយ​អំពើបាប​អាច​មាន​អារម្មណ៍ ពេល​ដែល​ពួកគេ​នៅ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។ តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​ពួកគេ​នៅ​ជាមួយ​នឹង​បងប្អូន ?

បងប្អូន​ក៏​អាច​ពិចារណា​ពី​របៀប ដែល​បងប្អូន​ដូច​ទៅនឹង​ស្ត្រី​ដែល​បាន​ពិពណ៌នា​នៅក្នុង លូកា ៧:៣៦–៥០ ផងដែរ ។ តើ​បងប្អូន​ធ្លាប់​ដកពិសោធន៍​នូវ​ភាព​ទន់ភ្លន់ និង​សេចក្តី​មេត្តា​ករុណា ដែល​ព្រះអង្គសង្គ្រោះ​បង្ហាញ​ដល់​ស្ត្រី​នោះ​នៅពេល​ណា ? តើ​បងប្អូន​រៀន​អ្វី​ខ្លះ ចេញ​ពី​គំរូ​នៃ​សេចក្ដីជំនឿ សេចក្ដី​ស្រឡាញ់ និង​ការបន្ទាប​ខ្លួន​របស់​នាង ?

សូម​មើល​ផងដែរ យ៉ូហាន ៣:១៧; លូកា ៩:៥១–៥៦; ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Liahona ខែ មិថុនា ឆ្នាំ ២០១៥ ទំព័រ ១០៧–១០ ។

ម៉ាថាយ ៨:១៨–២២; ម៉ាកុស ៣:៣១–៣៥

ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មានន័យ​ថា ខ្ញុំ​ដាក់​ទ្រង់​ដំបូងគេ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។

នៅក្នុង​ខគម្ពីរ​ទាំង​នេះ ព្រះយេស៊ូវ​បង្រៀន​ថា ការ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​តម្រូវ​ឲ្យ​យើង​ដាក់​ទ្រង់​មុន​គេ​បង្អស់​នៅក្នុង​ជីវិត​យើង ដែល​ពេល​ខ្លះ​វា​មាន​ន័យ​ថា យើង​ត្រូវ​លះបង់​រឿង​ផ្សេងៗ​ទៀត​ដែល​យើង​ឲ្យ​តម្លៃ ។ នៅ​ពេល​បងប្អូន​សិក្សា​វគ្គ​បទគម្ពីរ​ទាំងនេះ សូម​ពិចារណា​អំពី​ភាព​ជាសិស្ស​របស់​បងប្អូន​ផ្ទាល់ ។ ហេតុអ្វី​ក៏​ពួកសិស្ស​ត្រូវ​តែ​មាន​ឆន្ទៈ​ដាក់​ទ្រង់​ដំបូងគេ​បង្អស់​ដូច្នេះ ? តើ​បងប្អូន​ចាំបាច់​ត្រូវ​លះបង់​អ្វីខ្លះ ដើម្បី​ដាក់​ព្រះយេស៊ូវ​មុន​គេ​បង្អស់ ? ( សូមមើលផងដែរ លូកា ៩:៥៧-៦២) ។

ម៉ាថាយ ៨:២៣–២៧; ម៉ាកុស ៤:៣៥–៤១

ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះចេស្តា​ដើម្បី​ប្រទាន​សេចក្ដីសុខសាន្ដ​ក្នុង​កណ្ដាល​ព្យុះភ្លៀង​នៃ​ជីវិត ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូចជា​ពួកសិស្ស​របស់​ព្រះយេស៊ូវ​មាន​នៅ​ក្នុង​ពេល​មាន​ព្យុះភ្លៀង​នៅ​សមុទ្រ—មើល​ទឹក​រលក​បោក​ចូល​ពេញទូក ហើយ​ងឿង​ឆ្ងល់​ថា « លោក​គ្រូ​អើយ យើង​វិនាស​ហើយ លោក​មិន​រវល់​ទេ​ឬ​អី ? »

នៅក្នុង ម៉ាកុស ៤:៣៥–៤១ បងប្អូន​នឹង​រកឃើញ​សំណួរ​ចំនួន​បួន ។ សូម​សរសេរ​សំណួរនីមួយៗ ហើយ​ពិចារណា​អំពី​អ្វី​ដែល​វា​បង្រៀន​បងប្អូន​អំពី​ការ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជីវិត​តាមរយះ​ការ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ព្រះអង្គសង្គ្រោះ​នាំ​សេចក្ដីសុខសាន្ដ​មក​ក្នុង​ជីវិត​បងប្អូន​ពេល​មាន​ព្យុះ​ភ្លៀង​យ៉ាង​ដូចម្ដេច ?

សូម​មើល​ផងដែរ លីហ្សា អិល ហាកណេស « Peace, Be Still » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨០–៨២ ។

ព្រះយេស៊ូវ​នៅលើ​ទូក​កំពុង​រម្ងាប់​ខ្យល់​ព្យុះ

ពី​ការភ័យខ្លាច​ទៅ​ជា​សេចក្ដី​ជំនឿ ដោយ ហូវ័ឌ លីយ៉ុង

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ ។សូម​ពិចារណា​ធ្វើ​បញ្ជី​មួយ​អំពី​អព្ភូតហេតុ​ទាំងឡាយ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ជំពូក​ទាំងនេះ ។ ព្យាយាម​រកមើល ឬ​គូរ​រូប​អព្ភូតហេតុ​មួយ​ចំនួន​ទាំងនេះ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អChurchofJesusChrist.org ) ។ សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​ប្រើប្រាស់​រូបភាព​ទាំងនេះ ដើម្បី​ប្រាប់​អំពី​អព្ភូតហេតុ​មួយ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ចេញពី​អព្ភូតហេតុ​នោះ ។ បងប្អូន​អាច​ចែកចាយ​ឧទាហរណ៍​អំពី​អព្ភូតហេតុ​មួយចំនួន​ដែល​បងប្អូន​បាន​ឃើញ ឬ​អាន​ក្នុង​ជំនាន់​យើង​នេះ ។

សូមមើល​វីដេអូ « Widow of Nain » និង « Calming the Tempest » ផងដែរ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

2:23
2:17

ម៉ាថាយ ៨:៥–១៣; លូកា ៧:១–១០ ។តើ​មាន​អ្វី​អំពី​សេចក្ដី​ជំនឿ​របស់​មេទ័ព ដែល​ធ្វើ​ឲ្យព្រះយេស៊ូវ​ស្ងើច​សរសើរ​ ? តើ​យើង​អាច​បង្ហាញ​សេចក្តី​ជំនឿ​ស្រដៀង​គ្នា​នេះ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដោយ​របៀបណា ?

ម៉ាកុស ២:១–១២ ។« ជំពូក ២៣ ៖ បុរស​ស្លាប់​ដៃ​ស្លាប់​ជើង » ( នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៥៧–៥៨ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​ពិភាក្សា​អំពី ម៉ាកុស ២:១–១២ បាន ។ ( សូមមើល​វីដេអូ « Jesus Forgives Sins and Heals a Man Stricken with Palsy » ផងដែរ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​យើង​អាច​ដូចជា​មិត្តភក្ដិ​របស់​បុរស​ស្លាប់ដៃ​ស្លាប់ជើង​ដោយ​របៀបណា ? តើ​នរណា​ដែល​បាន​ធ្វើ​ជា​មិត្ត​បែបនោះ​ចំពោះ​យើង ?

NaN:NaN
2:57

ម៉ាកុស ៤:៣៥–៤១ ។តើ​ដំណើរ​រឿង​នេះ​អាច​ជួយ​សមាជិក​គ្រួសារ នៅពេល​ពួកគេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ឬទេ ? ប្រហែល​ជា​ពួកគេ​អាច​អាន ខទី ៣៩ ហើយ​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ព្រះអង្គសង្គ្រោះ​បាន​ជួយ​ពួកគេ​ឲ្យ​មានអារម្មណ៍​សុខសាន្ដ ។

កុមារ​អាច​នឹង​រីករាយ​ក្នុង​ការធ្វើពុត​ជា​ពួកគេ​នៅលើ​ទូក​មួយ ក្នុង​សមុទ្រ​ដែល​មាន​ខ្យល់​ព្យុះ ខណៈ​ដែល​នរណា​ម្នាក់​អាន ម៉ាកុស ៤:៣៥–៣៨ ។ បន្ទាប់​មក នៅពេល​នរណា​ម្នាក់​អាន ខទី ៣៩ ពួកគេ​អាច​សម្តែង​ធ្វើ​ជា​នៅលើ​ទូក​ក្នុង​សមុទ្រ​ដ៏​ស្ងប់ស្ងាត់​មួយ ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​រួមគ្នា​អំពី​ការស្វែងរក​ភាពសុខសាន្ត​ក្នុង​ព្រះអង្គ​សង្គ្រោះ ដូចជា « លោកគ្រូ ខ្យល់ព្យុះកំពុងបោកបក់ » ( ទំនុកតម្កើង ល.រ. ៥៤ ) ។ តើ​ឃ្លា​អ្វី​ខ្លះ​នៅក្នុង​ចម្រៀង​នេះ ដែល​បង្រៀន​យើង​អំពី​សេចក្ដី​សុខសាន្ត​ដែល​ព្រះយេស៊ូវ​ប្រទាន ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « លោកគ្រូ ខ្យល់ព្យុះកំពុងបោកបក់ » ទំនុកតម្កើង ល.រ. ៥៤ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

​ផ្ដល់​ពេលវេលា និង​ចាំ​ស្ដាប់​ចាំ​ឆ្លើយ ។ គ្រា​ដ៏​ល្អៗ​បំផុត​មួយ​ចំនួន​ក្នុង​ការបង្រៀន​ចាប់ផ្ដើម នៅពេល​សមាជិក​គ្រួសារ​មាន​សំណួរ ឬ​កង្វល់​នៅក្នុង​ដួងចិត្ត ។ សូម​ឲ្យ​សមាជិក​គ្រួសារ​ដឹង​តាមរយៈ​ពាក្យសម្ដី និង​សកម្មភាព​របស់​បងប្អូន​ថា បងប្អូន​ចង់​ស្ដាប់​ពួកគេ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៦ ) ។

ព្រះយេស៊ូវ​ជាមួយ​បុរស​ឈឺ​នៅលើ​គ្រែ​ដែល​បាន​ទម្លាក់​ចុះ​មក​តាម​ដំបូល

ព្រះគ្រីស្ទ និង​មនុស្ស​ស្លាប់​ដៃជើង ដោយ ជេ ខឺក រីឆាដ